អែសរ៉ា 8:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 ចូរយកចិត្តទុកដាក់ ហើយថែរក្សារបស់ទាំងនេះ រហូតដល់អស់លោកបានថ្លឹងរបស់ទាំងនេះ នៅចំពោះមុខប្រធានពួកសង្ឃ និងពួកលេវី និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុកក្នុងសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម ក្នុងបន្ទប់នៃព្រះដំណាក់របស់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 សូមយកចិត្តទុកដាក់ថែរក្សាវត្ថុទាំងនេះ រហូតដល់ក្រុងយេរូសាឡឹម។ នៅទីនោះ អស់លោកត្រូវថ្លឹងវត្ថុទាំងនេះ នៅចំពោះមុខមេដឹកនាំក្រុមបូជាចារ្យ និងក្រុមលេវី ព្រមទាំងមេដឹកនាំក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល នៅក្នុងបន្ទប់នៃព្រះដំណាក់របស់ព្រះអម្ចាស់”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ដូច្នេះ ចូរប្រុងប្រយ័តនឹងថែរក្សារបស់ទាំងនេះ ដរាបដល់អ្នករាល់គ្នាបានថ្លឹងទាំងអស់ នៅក្រុងយេរូសាឡិម ប្រគល់នៅចំពោះមេពួកសង្ឃ នឹងពួកលេវី ហើយនឹងពួកដែលជាកំពូលលើវង្សរបស់ឪពុកសាសន៍អ៊ីស្រាអែល ដាក់ទៅក្នុងបន្ទប់នៃព្រះវិហាររបស់ព្រះយេហូវ៉ារួចជាស្រេច សូមមើលជំពូកអាល់គីតាប29 សូមយកចិត្តទុកដាក់ថែរក្សាវត្ថុទាំងនេះ រហូតដល់ក្រុងយេរូសាឡឹម។ នៅទីនោះ អស់លោកត្រូវថ្លឹងវត្ថុទាំងនេះ នៅចំពោះមុខមេដឹកនាំក្រុមអ៊ីមុាំ និងក្រុមលេវី ព្រមទាំងមេដឹកនាំក្រុមគ្រួសារនៃជនជាតិអ៊ីស្រអែល នៅក្នុងបន្ទប់នៃដំណាក់របស់អុលឡោះតាអាឡា”។ សូមមើលជំពូក |