គឺយ៉ាងនោះដែលសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានទាស់នឹងក្រុងយេរូសាឡិម និងស្រុកយូដា រហូតដល់ព្រះអង្គបោះបង់គេចោលឆ្ងាយពីព្រះអង្គ។
អែសរ៉ា 4:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យគេស្រាវជ្រាវរកក្នុងសៀវភៅកំណត់ត្រានៃអយ្យកោរបស់ព្រះករុណា យ៉ាងនោះ ព្រះករុណានឹងឃើញក្នុងសៀវភៅទាំងនោះ ហើយជ្រាបថា ទីក្រុងនោះ ជាទីក្រុងតែងតែបះបោរ ហើយប្រទូសរ៉ាយដល់ពួកស្តេច និងដល់ខេត្តនានា ហើយថា កាលពីចាស់បុរាណ គេតែងតែបង្កឲ្យមានចលាចលជានិច្ច។ ហេតុនេះហើយបានជាទីក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះករុណាឲ្យគេស្រាវជ្រាវក្នុងឯកសារ ដែលអយ្យកោរបស់ព្រះករុណាចងក្រងទុក នោះព្រះរាជានឹងឃើញច្បាស់ថា ក្រុងនេះតែងតែបះបោរជានិច្ច ព្រមទាំងបង្កឲ្យមានវិបត្តិដល់ព្រះមហាក្សត្រ និងទេសាភិបាលនានា។ តាំងពីដើមរៀងមក ប្រជាជននៅក្រុងនេះតែងតែបង្កឲ្យមានចលនាបះបោរជានិច្ច។ ហេតុនេះហើយបានជាក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យមានគេពិនិត្យរកក្នុងសៀវភៅ ជាពង្សាវតារនៃពួកវង្សានុវង្សរបស់ទ្រង់ យ៉ាងនោះ ទ្រង់នឹងទតឃើញក្នុងសៀវភៅទាំងនោះ ហើយជ្រាបថា ទីក្រុងនោះជាទីក្រុងតែងតែបះបោរ ហើយប្រទូសរ៉ាយដល់ពួកស្តេច នឹងដល់អាណាខេត្តផង ហើយថា កាលពីចាស់បូរាណ គេចេះតែបង្កើតការក្បត់ គឺដោយហេតុនោះបានជាទីក្រុងនោះ ត្រូវបំផ្លាញចេញទៅ អាល់គីតាប សូមស្តេចឲ្យគេស្រាវជ្រាវក្នុងឯកសារ ដែលអយ្យកោរបស់ស្តេចចងក្រងទុក នោះនឹងឃើញច្បាស់ថា ក្រុងនេះតែងតែបះបោរជានិច្ច ព្រមទាំងបង្កឲ្យមានវិបត្តិដល់ស្តេច និងទេសាភិបាលនានា។ តាំងពីដើមរៀងមក ប្រជាជននៅក្រុងនេះតែងតែបង្កឲ្យមានចលនាបះបោរជានិច្ច។ ហេតុនេះហើយបានជាក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។ |
គឺយ៉ាងនោះដែលសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានទាស់នឹងក្រុងយេរូសាឡិម និងស្រុកយូដា រហូតដល់ព្រះអង្គបោះបង់គេចោលឆ្ងាយពីព្រះអង្គ។
វេលានោះ ពួកខ្មាំងបានបំបាក់ទម្លាយកំផែងក្រុង មួយដុំ រួចស្ដេច និងពួកទាហានទាំងអស់រត់ចេញ តាមផ្លូវទ្វារដែលនៅកណ្ដាលកំផែងទាំងពីរ ជិតច្បាររបស់ស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេបានឡោមព័ទ្ធទីក្រុង។
សូមទូលថ្វាយព្រះករុណាជ្រាបថា ពួកសាសន៍យូដា ដែលបានឡើងចេញពីនគររបស់ព្រះករុណា មកឯយើងខ្ញុំ គេបានទៅឯក្រុងយេរូសាឡិម។ ពួកគេកំពុងតែសាងសង់ទីក្រុងបះបោរ ហើយអាក្រក់នេះឡើងវិញ។ ពួកគេបានសង់កំផែងរួចស្រេចហើយ ហើយឥឡូវនេះ កំពុងតែជួសជុលគ្រឹះទៀតផង។
ឥឡូវនេះ ដោយព្រោះយើងខ្ញុំជ្រកកោនក្រោមព្រះគុណរបស់ព្រះករុណា យើងខ្ញុំមិនគួរគប្បីនឹងព្រងើយកន្តើយ ទុកឲ្យគេបង្អាប់កិត្តិយសរបស់ព្រះករុណាឡើយ ហេតុនេះហើយបានជាយើងខ្ញុំផ្ញើសំបុត្រនេះ មកទូលថ្វាយព្រះករុណា
យើងខ្ញុំសូមទូលព្រះករុណាឲ្យបានជ្រាបថា ប្រសិនបើគេសង់ទីក្រុងនេះឡើងវិញ ហើយកំផែងក៏ហើយជាស្រេច នោះព្រះករុណានឹងលែងមានទឹកដីនៅខាងនាយទន្លេទៀតមិនខាន»។
ប៉ុន្ដែ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ហើយកេសែម ជាសាសន៍អារ៉ាប់ បានឮដំណឹងនេះ គេនាំគ្នាសើចចំអក ហើយមើលងាយយើងថា៖ «តើអ្នករាល់គ្នាកំពុងធ្វើកិច្ចការស្អីហ្នឹង? តើអ្នករាល់គ្នាបះបោរប្រឆាំងនឹងស្តេចឬ?»
ក្នុងសំបុត្រនោះ មានសរសេរថា៖ «មានឮដំណឹងនៅគ្រប់ទាំងសាសន៍ ហើយលោកកេសែម ជាសាក្សីថា លោក និងពួកយូដាមានបំណងនឹងបះបោរ ហេតុនេះហើយបានជាលោកសង់កំផែងនេះឡើង ហើយថា តាមពាក្យដែលគេនិយាយនេះ លោកចង់ឡើងធ្វើជាស្តេចរបស់គេ។
កាលគេបានស៊ើបអង្កេតរឿងនេះ ហើយឃើញថាពិតដូច្នោះមែន គេក៏ព្យួរកអ្នកទាំងពីរនៅលើបង្គោល។ ហេតុការណ៍នេះត្រូវបានគេកត់ត្រាទុកនៅក្នុងសៀវភៅរបាក្សត្រ នៅចំពោះព្រះភក្ត្រស្តេច។