Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដើម្បី​ឲ្យ​មាន​គេ​ពិនិត្យ​រក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​វង្សា‌នុវង្ស​របស់​ទ្រង់ យ៉ាង​នោះ ទ្រង់​នឹង​ទត​ឃើញ​ក្នុង​សៀវភៅ​ទាំង​នោះ ហើយ​ជ្រាប​ថា ទី​ក្រុង​នោះ​ជា​ទី​ក្រុង​តែង‌តែ​បះ‌បោរ ហើយ​ប្រទូស‌រ៉ាយ​ដល់​ពួក​ស្តេច នឹង​ដល់​អាណា​ខេត្ត​ផង ហើយ​ថា កាល​ពី​ចាស់​បូរាណ គេ​ចេះ​តែ​បង្កើត​ការ​ក្បត់ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទី​ក្រុង​នោះ ត្រូវ​បំផ្លាញ​ចេញ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដើម្បី​ឲ្យ​គេ​ស្រាវ​ជ្រាវ​រក​ក្នុង​សៀវ​ភៅ​កំណត់​ត្រា​នៃ​អយ្យកោ​របស់​ព្រះ‌ករុណា យ៉ាង​នោះ ព្រះ​ករុណា​នឹង​ឃើញ​ក្នុង​សៀវ​ភៅ​ទាំង​នោះ ហើយ​ជ្រាប​ថា ទី​ក្រុង​នោះ ជា​ទី​ក្រុង​តែង​តែ​បះ‌បោរ ហើយ​ប្រទូស‌រ៉ាយ​ដល់​ពួក​ស្តេច និង​ដល់​ខេត្ត​នានា ហើយ​ថា កាល​ពី​ចាស់​បុរាណ គេ​តែង​តែ​បង្ក​ឲ្យ​មាន​ចលាចល​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ទី​ក្រុងនេះ​ត្រូវ​គេ​បំផ្លាញខ្ទេច​ខ្ទី​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 សូម​ព្រះ‌ករុណា​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ក្នុង​ឯក‌សារ ដែល​អយ្យកោ​របស់​ព្រះ‌ករុណា​ចង​ក្រង​ទុក នោះ​ព្រះ‌រាជា​នឹង​ឃើញ​ច្បាស់​ថា ក្រុង​នេះ​តែងតែ​បះ‌បោរ​ជានិច្ច ព្រម​ទាំង​បង្ក​ឲ្យ​មាន​វិបត្តិ​ដល់​ព្រះ‌មហា‌ក្សត្រ និង​ទេសា‌ភិបាល​នានា។ តាំង​ពី​ដើម​រៀង​មក ប្រជា‌ជន​នៅ​ក្រុង​នេះ​តែងតែ​បង្ក​ឲ្យ​មាន​ចលនា​បះ‌បោរ​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នេះ​ត្រូវ​គេ​បំផ្លាញ​ខ្ទេច‌ខ្ទី​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 សូម​ស្តេច​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ក្នុង​ឯក‌សារ ដែល​អយ្យកោ​របស់​ស្តេច​ចង​ក្រង​ទុក នោះ​នឹង​ឃើញ​ច្បាស់​ថា ក្រុង​នេះ​តែងតែ​បះ‌បោរ​ជា‌និច្ច ព្រម​ទាំង​បង្ក​ឲ្យ​មាន​វិបត្តិ​ដល់​ស្តេច និង​ទេសា‌ភិបាល​នានា។ តាំង​ពី​ដើម​រៀង​មក ប្រជា‌ជន​នៅ​ក្រុង​នេះ​តែងតែ​បង្ក​ឲ្យ​មាន​ចលនា​បះ‌បោរ​ជា‌និច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នេះ​ត្រូវ​គេ​បំផ្លាញ​ខ្ទេច‌ខ្ទី​អស់។

សូមមើលជំពូក ចម្លង




អែសរ៉ា 4:15
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យ៉ាង​នោះ​ដែល​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា បាន​កើត​ឡើង​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​ស្រុក​យូដា ដរាប​ដល់​ទ្រង់​បាន​បោះ​គេ​ចោល​ពី​ចំពោះ​ទ្រង់​ចេញ។


វេលា​នោះពួក​ខ្មាំង ក៏​បំបាក់​ទំលាយ​កំផែង​ក្រុង​១​ដុំ រួច​ពួក​ទាហាន​ទាំង​អស់​រត់​ចេញ​ទាំង​យប់ តាម​ផ្លូវ​ទ្វារ​ដែល​នៅ​កណ្តាល​កំផែង​ទាំង​២ ជិត​ច្បារ​ស្តេច ទៅ​តាម​ផ្លូវ​ស្រុក​វាល ឯ​ពួក​ខាល់ដេ​គេ​ឡោម‌ព័ទ្ធ​ទី​ក្រុង


យើង​ខ្ញុំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ចូល​មក​ព្រះ‌ករុណា សូម​ទ្រង់​ជ្រាប​ថា ពួក​សាសន៍​យូដា ដែល​បាន​ចេញ​ពី​ទ្រង់​ឡើង​មក​ឯ​យើង​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម គេ​កំពុង​តែ​សង់​ទី​ក្រុង​បះ‌បោរ ហើយ​អាក្រក់​នេះ​ឡើង​វិញ គេ​បាន​ធ្វើ​កំផែង​ស្រេច​ហើយ ឥឡូវ​នេះ កំពុង​តែ​រៀបចំ​ជើង​ជញ្ជាំង​ទៀត


ឥឡូវ​នេះ ដោយ​ព្រោះ​យើង​ខ្ញុំ​ជ្រក‌កោន​ដោយ​ព្រះ‌គុណ​ទ្រង់ ហើយ​មិន​គប្បី​ឲ្យ​យើង​ខ្ញុំ​ព្រងើយបណ្តោយ​ឲ្យ​គេ​បង្អាប់​ដល់​ព្រះ‌កិត្តិយស​របស់​ព្រះ‌ករុណា​ឡើយ បាន​ជា​យើង​ខ្ញុំ​ផ្ញើ​សំបុត្រ​នេះ​មក ទូល​ដល់​ព្រះ‌ករុណា​ថ្វាយ​ទ្រង់​ជ្រាប​ផង


យើង​ខ្ញុំ​សូម​ទូល​បញ្ជាក់​ដល់​ព្រះ‌ករុណា​ថ្វាយ​ទ្រង់​ជ្រាប​ថា បើ​គេ​សង់​ទី​ក្រុង​នោះ​ឡើង​វិញ ហើយ​បាន​លើក​កំផែង​ឡើង​ជា​ស្រេច នោះ​នឹង​ធ្វើ​ឲ្យ​ព្រះ‌ករុណា​លែង​មាន​ចំណែក​ណា នៅ​ខាង​នាយ​ទន្លេ​ទៀត​ហើយ។


តែ​កាល​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម នឹង​ថូប៊ីយ៉ា សាសន៍​អាំម៉ូន ជា​ជំនិត​លោក ហើយ​កេសែម ជា​សាសន៍​អារ៉ាប់ បាន​ឮ នោះ​គេ​ក៏​សើច​ចំអក ហើយ​មើល‌ងាយ​ដល់​យើង​ថា តើ​ឯង​រាល់​គ្នា​ធ្វើ​អ្វី​នេះ តើ​គិត​បះ‌បោរ​នឹង​ស្តេច​ឬ​អី


ក្នុង​សំបុត្រ​នោះ​មាន​សេចក្ដី​ថា មាន​ឮ​ដំណឹង​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​លោក​កេសែម​ជា​សាក្សី​ថា អ្នក ហើយ​នឹង​ពួក​យូដា​គិត​បះ‌បោរ បាន​ជា​សង់​កំផែង​នេះ​ឡើង គឺ​ថា អ្នក​ចង់​ធ្វើ​ជា​ស្តេច​គេ តាម​ដែល​ឮ​និយាយ​នោះ


លុះ​កាល​គេ​ស៊ើប​សួរ​រក​ពី​រឿង​នោះ​ទៅ ក៏​ឃើញ​ពិត​ដូច្នោះ​មែន រួច​គេ​ចង​ក​អ្នក​ទាំង​២​ព្យួរ​នៅ​ដើម​ឈើ ហើយ​គេ​កត់​រឿង​នោះ​ទុក​ក្នុង​របា‌ក្សត្រ​នៅ​ចំពោះ​ស្តេច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម