ព្រះបាទដាវីឌទុកឲ្យអេសាភ និងបងប្អូនលោកនៅចំពោះហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការរាល់តែថ្ងៃជានិច្ច
អែសរ៉ា 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេប្រារព្ធពិធីបុណ្យបារាំ ដូចមានចែងទុកក្នុងគម្ពីរ ហើយពួកគេថ្វាយតង្វាយដុតរាល់ថ្ងៃ ឲ្យត្រូវចំនួនតាមបញ្ញត្តិ ដែលបានតម្រូវតាមថ្ងៃនីមួយៗ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ជនជាតិអ៊ីស្រាអែលប្រារព្ធពិធីបុណ្យបារាំ ដូចមានចែងទុកក្នុងគម្ពីរ ហើយពួកគេថ្វាយតង្វាយដុតទាំងមូលជារៀងរាល់ថ្ងៃ តាមចំនួនដូចមានចែងទុកក្នុងគម្ពីរវិន័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេធ្វើបុណ្យបារាំ ដូចជាបានកត់ទុកហើយ ក៏ថ្វាយដង្វាយដុតរាល់តែថ្ងៃ ឲ្យត្រូវចំនួនតាមរបៀប តាមដែលត្រូវការរាល់ៗថ្ងៃ អាល់គីតាប បន្ទាប់មក ជនជាតិអ៊ីស្រអែលប្រារព្ធពិធីបុណ្យជំរំ ដូចមានចែងទុកក្នុងគីតាប ហើយពួកធ្វើគូរបានដុតជារៀងរាល់ថ្ងៃ តាមចំនួនដូចមានចែងទុកក្នុងគីតាបហ៊ូកុំ។ |
ព្រះបាទដាវីឌទុកឲ្យអេសាភ និងបងប្អូនលោកនៅចំពោះហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការរាល់តែថ្ងៃជានិច្ច
គឺពួកប្រុសៗដែលបានកត់ក្នុងបញ្ជី ចាប់តាំងពីអាយុបីឆ្នាំឡើងទៅ ជាពួកអ្នកដែលចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា តាមត្រូវការរាល់ថ្ងៃ សម្រាប់ការងារដែលផ្ញើទុកនឹងគេតាមវេនរៀងខ្លួន។
ត្រូវធ្វើបុណ្យចម្រូត គឺនៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីការនឿយហត់របស់អ្នក ពីការដែលអ្នកសាបព្រោះនៅស្រែចម្ការ។ ចុងឆ្នាំ ត្រូវធ្វើបុណ្យប្រមូលផល គឺនៅពេលអ្នកប្រមូលផលពីការនឿយហត់របស់អ្នកពីស្រែចម្ការរួចរាល់អស់។
ពួកមេតម្រួតដាក់កំហិតថា៖ «ត្រូវបង្ហើយការងាររបស់អ្នករាល់គ្នា ដូចជាបានដាក់ឲ្យធ្វើមករាល់តែថ្ងៃ ឲ្យដូចជាពេលមានចំបើងនោះដែរ»។
អ្នករាល់គ្នាត្រូវថ្វាយតង្វាយទាំងនេះដល់ព្រះយេហូវ៉ា នៅថ្ងៃបុណ្យដែលបានកំណត់របស់អ្នករាល់គ្នា បន្ថែមពីលើតង្វាយលាបំណន់ និងតង្វាយស្ម័គ្រចិត្ត សម្រាប់តង្វាយដុត តង្វាយម្សៅ តង្វាយច្រួច និងតង្វាយមេត្រី ដែលអ្នករាល់គ្នាថ្វាយ»។
នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃដ៏អស្ចារ្យ ព្រះយេស៊ូវឈរបន្លឺព្រះសូរសៀងឡើងថា៖ «បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមករកខ្ញុំ ហើយផឹកចុះ