Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 5:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពួក​មេ​តម្រួត​ដាក់​កំហិត​ថា៖ «ត្រូវ​បង្ហើយ​ការ​ងារ​របស់​អ្នក​រាល់​គ្នា ដូច​ជា​បាន​ដាក់​ឲ្យ​ធ្វើ​មក​រាល់​តែ​ថ្ងៃ ឲ្យ​ដូច​ជា​ពេល​មាន​ចំបើង​នោះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពួក​មេ​ត្រួត‌ត្រា​ដាក់​កំហិត​ប្រជា‌ជន​ថា៖ «ត្រូវ​បង្ហើយ​ការ‌ងារ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​គ្រប់​ចំនួន​ដូច​ពី​មុន ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​ចំបើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ពួក​មេ​ដំរួត​ក៏​ពោល​បង្ខំ​ថា ចូរ​ឯង​រាល់​គ្នា​ធ្វើ​បង្ហើយ​ការ​របស់​ឯង​ដូច​ជា​បាន​ដាក់​ឲ្យ​ធ្វើ​មក​រាល់​តែ​ថ្ងៃ ឲ្យ​ដូច​ជា​កាល​មាន​ចំបើង​ពី​ដើម​មក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពួក​មេ​ត្រួត‌ត្រា​ដាក់​កំហិត​ប្រជា‌ជន​ថា៖ «ត្រូវ​បង្ហើយ​ការ​ងារ​ប្រចាំ​ថ្ងៃ ឲ្យ​បាន​គ្រប់​ចំនួន​ដូច​ពី​មុន​ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​ចំបើង»។

សូមមើលជំពូក ចម្លង




និក្ខមនំ 5:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ហើយ​ពួក​គេ​ថ្វាយ​តង្វាយ​ដុត​រាល់​ថ្ងៃ ឲ្យ​ត្រូវ​ចំនួន​តាម​បញ្ញត្តិ ដែល​បាន​តម្រូវ​តាម​ថ្ងៃនីមួយៗ


វា​តោះ‌តើយ​នឹង​ការ​អ៊ឹក‌ធឹក​នៅ​ទី​ក្រុង ក៏​មិន​ឮ​សម្រែក​នៃ​អ្នក​បញ្ចេរ​វា​ឡើយ។


ដូច្នេះ គេ​ក៏​ដាក់​ឲ្យ​មាន​ពួក​តម្រួតត្រួត​ត្រា ដើម្បី​ធ្វើ​ទុក្ខ​ពួក​អ៊ីស្រា‌អែល ដោយ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ពួក​អ៊ីស្រា‌អែល​បាន​សង់​ក្រុង​ពីថំ និង​ក្រុង​រ៉ាមសេស សម្រាប់​ជា​ឃ្លាំង​ថ្វាយ​ផារ៉ោន។


ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង នៅ​កន្លែង​ណា​ដែល​រក​បាន​ចុះ ប៉ុន្តែ ការ​ងារ​របស់​អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថយ​ឡើយ សូម្បី​តែ​បន្តិច"»។


ដូច្នេះ បណ្ដា​‌ជន​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​រក​ជញ្ជ្រាំង​មក​ជំនួស​ចំបើង។


ពួក​មេ​តម្រួត​របស់​ផារ៉ោន​បាន​វាយ​ពួក​មេ​ក្រុម​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ខ្លួន​បាន​តែង‌តាំង ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពី​ម្សិល‌មិញ និង​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​ពី​មុន?»។


នៅ​ថ្ងៃ​នោះ​ឯង ផារ៉ោន​បញ្ជា​ពួក​មេ​តម្រួត​លើ​ប្រជា‌ជន និង​ពួក​មេ​ក្រុម​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម