ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 46:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តង្វាយ​ម្សៅ​ត្រូវ​ជា‌មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​នោះ ហើយ​តង្វាយ​ម្សៅ​ដែល​សម្រាប់​កូន​ចៀម​ទាំង​នោះ ត្រូវ​តាម​ដែល​លោក​អាច​នឹង​ថ្វាយ​បាន ព្រម​ទាំង​ប្រេង​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​ចៀម​ឈ្មោល​នោះ ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​កូន​ចៀម​ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ដង្វាយ​ម្សៅ​ត្រូវ​ជា​១​ថាំង​សំរាប់​ចៀម​ឈ្មោល​នោះ ហើយ​ដង្វាយ​ម្សៅ​ដែល​សំរាប់​កូន​ចៀម​ទាំង​នោះ ត្រូវ​តាម​ដែល​លោក​អាច​នឹង​ថ្វាយ​បាន ព្រម​ទាំង​ប្រេង​៨​កំប៉ុង​សំរាប់​ម្សៅ​១​ថាំង​ផង។

សូមមើលជំពូក

អាល់គីតាប

ត្រូវ​ជូន​ម្សៅ​មួយ​ថាំង​ជា​មួយ​ចៀម​ឈ្មោល​នោះ ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ជូន​ម្សៅ​មួយ​ថាំង​ជា​មួយ​កូន​ចៀម​ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។

សូមមើលជំពូក



អេ‌សេ‌គាល 46:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​រៀប​តង្វាយ​ម្សៅ​ដែរ គឺ​ត្រូវ​យក​មួយ​ថាំង​សម្រាប់​គោ​មួយ និង​មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​មួយ ហើយ​ប្រេង​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង។


លោក​ក៏​ត្រូវ​រៀប​តង្វាយ​ម្សៅ​មួយ​ថាំង​សម្រាប់​គោ​ឈ្មោល និង​មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​នោះ តែ​ឯ​កូន​ចៀម​វិញ នោះ​ត្រូវ​តាម​ដែល​លោក​អាច​នឹង​ថ្វាយ​បាន ព្រម​ទាំង​ប្រេង​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង​ផង


បើ​អ្នក​នោះ​ខ្វះ‌ខាត​មិន​អាច​យក​របស់​ទាំង​នោះ​បាន នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​មួយ​មក ដោយ​ព្រោះ​ការ​រំលង​សម្រាប់​នឹង​គ្រវី​ថ្វាយ ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ និង​ប្រេង​មួយ​កំប៉ុង


ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ ដែល​ថ្វាយ​ជា‌មួយ​គោ​នីមួយៗ ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ ដែល​ថ្វាយ​ជា‌មួយ​ចៀម​ឈ្មោល​មួយ​នោះ


នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​ណាសារីត ដែល​បាន​ស្បថ​ញែក​ខ្លួន។ តង្វាយ​ដែល​គេ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​ស្បថ​ញែក​ខ្លួន​ជា​អ្នក​ណាសារីត ក្រៅ​ពី​តង្វាយ​ណា​ផ្សេង​ដែល​គេ​អាច​យក​មក​បាន។ ពាក្យ​សម្បថ​របស់​គេ​យ៉ាង​ណា គេ​ក៏​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ ឲ្យ​ស្រប​តាម​ច្បាប់​នៃ​ការ​ញែក​ខ្លួន​ជា​បរិសុទ្ធ»។


គ្រប់​គ្នា​ត្រូវ​ថ្វាយ​តាម​ដែល​ខ្លួនអាច​ធ្វើ​ទៅ​បាន គឺ​តាម​ព្រះ‌ពរ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ»។