Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 14:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 បើ​អ្នក​នោះ​ខ្វះ‌ខាត​មិន​អាច​យក​របស់​ទាំង​នោះ​បាន នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​មួយ​មក ដោយ​ព្រោះ​ការ​រំលង​សម្រាប់​នឹង​គ្រវី​ថ្វាយ ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ និង​ប្រេង​មួយ​កំប៉ុង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ប្រសិន​បើ​សាមី​ខ្លួន​ជា​អ្នក​ក្រ គ្មាន​លទ្ធ‌ភាព​នឹង​ថ្វាយ​តង្វាយ​គ្រប់​ចំនួន​ទេ គាត់​ត្រូវ​យក​កូន​ចៀម​មួយ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប ដើម្បី​ឲ្យ​បូជា‌ចារ្យ​លើក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​លោះ​បាប​គាត់។ គាត់​ត្រូវ​យក​ម្សៅ​ម៉ដ្ដ​តែ​មួយ​រង្វាល់​លាយ​ជា​មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 បើ​អ្នក​នោះ​ខ្វះ‌ខាត​មិន​ល្មម​នឹង​យក​របស់​ទាំង​នោះ​បាន នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​១​មក ដោយ​ព្រោះ​ការ​រំលង​សំរាប់​នឹង​គ្រវី​ថ្វាយ ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ នឹង​ប្រេង​១​កំប៉ុង

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ប្រសិន​បើ​សាម៉ី​ខ្លួន​ជា​អ្នក​ក្រ គ្មាន​លទ្ធភាព​នឹង​ជូន​ជំនូន​គ្រប់​ចំនួន​ទេ គាត់​ត្រូវ​យក​កូន​ចៀម​មួយ​ធ្វើ​ជា​គូរបាន​លោះ​បាប ដើម្បី​ឲ្យ​អ៊ីមុាំ​លើក​ជូនអុលឡោះ‌តាអាឡា​សម្រាប់​លោះ​បាប​គាត់។ គាត់​ត្រូវ​យក​ម្សៅ​ម៉ដ្ត​តែ​មួយ​រង្វាល់​លាយ​ជា​មួយ​ប្រេង​ទុក​ជា​ជំនូន​ម្សៅ និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 14:21
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​មិន​កោត​ខ្លាច ដល់​ពួក​អ្នក​ជា​ប្រធាន ឬ​មិន​យល់​ដល់​ពួក​អ្នក​មាន​ជា​ជាង​អ្នក​ក្រ ដោយ​ព្រោះ​គេ​សុទ្ធ​តែ ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។


អ្នក​ណា​ដែល​ចំអក​ឲ្យ​មនុស្ស​ក្រ នោះ​ក៏​មើល​ងាយ​ដល់​ព្រះ​ដែល​បង្កើត​គេ​មក​ដែរ ឯ​អ្នក​ណា​ដែល​ត្រេក‌អរ​ក្នុង​ការ​អន្ត‌រាយ​របស់​គេ នោះ​នឹង​មិន​រួច​ពី​ទោស​ឡើយ។


ពួក​អ្នក​មាន និង​ពួក​អ្នក​ក្រ​តែង​តែ​ប្រទះ​គ្នា គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​គេ​គ្រប់​គ្នា។


លោក​ក៏​ត្រូវ​រៀប​តង្វាយ​ម្សៅ​មួយ​ថាំង​សម្រាប់​គោ​ឈ្មោល និង​មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​នោះ តែ​ឯ​កូន​ចៀម​វិញ នោះ​ត្រូវ​តាម​ដែល​លោក​អាច​នឹង​ថ្វាយ​បាន ព្រម​ទាំង​ប្រេង​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង​ផង


ប្រសិន‌បើ​តង្វាយ​ដែល​អ្នក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​សត្វ​ស្លាប​ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​លលក ឬ​ព្រាប​ជំទើរ។


ប្រសិន‌បើ​នាង​គ្មាន​លទ្ធភាព​ថ្វាយ​កូន​ចៀម​មួយ​បាន នោះ​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ គឺ​មួយ​សម្រាប់​ជា​តង្វាយ​ដុត ហើយ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប សង្ឃ​ត្រូវ​ថ្វាយ​សត្វ​នោះ​ឲ្យ​ធួន​នឹង​នាង រួច​នាង​នឹង​បាន​ស្អាត​វិញ។


លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី ត្រូវ​យក​កូន​ចៀម​ឈ្មោល​ពីរ​ឥត​ខ្ចោះ និង​ចៀម​ញី​មួយ​ឥត‌ខ្ចោះ​អាយុ​មួយ​ខួប​មក ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង​លាយ​នឹង​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ និង​ប្រេង​មួយ​កំប៉ុង ។


ហើយ​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ តាម​កម្លាំង​របស់​ខ្លួន គឺ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​មួយ​សម្រាប់​ជា​តង្វាយ​ដុត


តែ​បើ​អ្នក​នោះ​ក្រ​ពេក គ្មាន​ល្មម​នឹង​សង​តាម​តម្លៃ​ដែល​អ្នក​គិត នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ ហើយ​សង្ឃ​ត្រូវ​គិត​ថ្លៃ តាម​កម្លាំង​របស់​អ្នក​ដែល​ជាប់​បំណន់​នោះ​វិញ។


បើ​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​បាន​ទេ នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង មក​ទុក​ជា​តង្វាយ​លោះ​បាប ដោយ​ព្រោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ទេ ដ្បិត​ជា​តង្វាយ​សម្រាប់​លោះ​បាប


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​កូន​ចៀម​មួយ​បាន នោះ​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​សម្រាប់​ការ​រំលង​របស់​ខ្លួន ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត​នោះ​វិញ គឺ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​មួយ​សម្រាប់​ជា​តង្វាយ​ដុត។


ព្រះ‌អង្គ​ងើប​ព្រះ‌នេត្រ​ឡើង ទត​ទៅ​ពួក​សិស្ស ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ក្រ​ក្សត់ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​ជា​របស់​អ្នក​រាល់​គ្នា។


ដ្បិត​បើ​មាន​ចិត្ត​ខ្នះខ្នែង​មែន នោះ​ព្រះ‌សព្វ​ព្រះហឫ‌ទ័យ​ទទួល តាម​អ្វីៗ​ដែល​អ្នក​នោះ​មាន មិន​មែន​តាម​អ្វីៗ​ដែល​គ្មាន​នោះ​ទេ។


ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ហើយ​ថា ទោះ​ជា​ព្រះ‌អង្គ​មាន​សម្បត្តិ​ស្ដុក​ស្តមក៏​ដោយ តែ​ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ជា​មាន ដោយ​សារ​ភាព​ក្រីក្រ​របស់​ព្រះ‌អង្គ។


ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កម្សត់​ទុគ៌ត ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា‌មួយ​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មត៌ក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​ដាក់​ពិភព​លោក នៅ​លើ​សសរ​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម