ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 45:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​មាន​ជញ្ជីង​ត្រឹម‌ត្រូវ គឺ​អេផា ពេញ​ខ្នាត និង​បាថ ពេញ​ខ្នាត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុំ​បំបាត់​ភ្នែក​ជញ្ជីង​ឡើយ ចូរ​ប្រើ​អេផា* ប្រើ​បាថ*​ឲ្យ​បាន​ត្រឹម​ត្រូវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​មាន​ជញ្ជីង​ត្រឹម‌ត្រូវ នឹង​អេផា ហើយ​បាថ​ពេញ​ខ្នាត​ដែរ

សូមមើលជំពូក

អាល់គីតាប

កុំ​បំបាត់​ភ្នែក​ជញ្ជីង​ឡើយ ចូរ​ប្រើ​អេផា ប្រើ​បាថ​ឲ្យ​បាន​ត្រឹម​ត្រូវ។

សូមមើលជំពូក



អេ‌សេ‌គាល 45:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ជញ្ជីង​មិន​ត្រឹម​ត្រូវ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​កូន​ជញ្ជីង​គ្រប់​ទម្ងន់ ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ។


ជញ្ជីង និង​ត្រា‌ជូ​ត្រឹម​ត្រូវ នោះ​ជា​របស់​ព្រះ‌យេហូវ៉ា ឯ​អស់​ទាំង​កូន​ជញ្ជីង​នៅ​ក្នុង​ថង់ ក៏​ជា​ស្នា​ព្រះហស្ត​របស់​ព្រះ‌អង្គ​ដែរ។


កូន​ជញ្ជីង​ឆ​ផ្សេងៗ និង​រង្វាល់​កោង​ផ្សេងៗ ទាំង​ពីរ​យ៉ាង​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។


ការ​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ នោះ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌យេហូវ៉ា ជា​ជាង​យញ្ញ‌បូជា​ទៅ​ទៀត។


ដ្បិត​ចម្ការ​បីហិចតា​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ តែ​មួយបាថ ហើយ​ពូជ​មួយ​ហូមើរ នឹងបាន​ផល​តែ​មួយ​អេផា ប៉ុណ្ណោះ។


ក្នុង​ថង់​របស់​អ្នក​មិន​ត្រូវ​មាន​កូន​ជញ្ជីង​ពីរ​ប្រភេទ គឺ​មួយ​ធ្ងន់ មួយ​ស្រាល​ឡើយ


ត្រូវ​មាន​កូន​ជញ្ជីង​ត្រឹម‌ត្រូវ​ពេញ​ទម្ងន់ និង​រង្វាល់​ត្រឹម‌ត្រូវ​ពេញ​ខ្នាត ដើម្បី​ឲ្យអ្នក​មាន​អាយុ​យឺន​យូរ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ។