ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 43:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ទ្វារ​កំផែង គឺ​ជា​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​កាន់​ខ្លោង​ទ្វារ​ខាង​កើត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទ្វារ​កំផែង គឺ​ជា​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក គាត់​នាំ​ខ្ញុំ​ទៅ​កាន់​ខ្លោង​ទ្វារ​ខាង​កើត។

សូមមើលជំពូក



អេ‌សេ‌គាល 43:1
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ចេរូ‌ប៊ីន​ក៏​កាង​ស្លាប ក្នុង​កាល​ដែល​ចេញ​ទៅ​នោះ ហើយ​ហើរ​ឡើង​ផុត​ពី​ដី ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក មាន​ទាំង​កង់​អម​ទៅ​ផង នោះ​ក៏​ទៅ​ឈរ​នៅ​មាត់​ទ្វារ​កំផែង​ទិស​ខាង​កើត​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ក៏​សណ្ឋិត​នៅ​ពី​លើ។


លោក​ទៅ​ដល់​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត ក៏​ឡើង​ជណ្តើរ​ទ្វារ​នោះ ទៅ​វាស់​ទទឹង​មាត់​ទ្វារ​បាន​មួយ​ខ្នាត ហើយ​ទទឹង​មួយ​ទៀត ក៏​បាន​មួយ​ខ្នាត​ដូច​គ្នា។


កាល​លោក​បាន​វាស់​ព្រះ‌វិហារ​ខាង​ក្នុង​រួច​ហើយ ក៏​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត រួច​ក៏​វាស់​កំផែង​ព័ទ្ធ​ជុំ‌វិញ។


សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ តាម​ផ្លូវ​នៃ​ទ្វារ​កំផែង​ដែល​បើក​ទៅ​ទិស​ខាង​កើត


លោក​នាំ​ខ្ញុំ​វិល​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ក្រៅ​របស់​ទី​បរិសុទ្ធ ដែល​បើក​ទៅ​ទិស​ខាង​កើត ទ្វារ​នោះ​នៅ​បិទ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ទ្វារ​នេះ​ត្រូវ​បិទ​ជានិច្ច ឥត​បើក​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មនុស្ស​ណា​ចូល​តាម​ទ្វារ​នេះ​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​យាង​ចូល​តាម​ទ្វារ​នេះ​ហើយ ហេតុ​នោះ​នឹង​ត្រូវ​បិទ​រហូត។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ទ្វារ​កំផែង​នៃ​ទី‌លាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិសខាង​កើត ត្រូវ​បិទ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ​ដែល​ធ្វើ​ការ តែ​ដល់​ថ្ងៃ​សប្ប័ទ​ត្រូវ​បើក​វិញ ព្រម​ទាំង​នៅ​ថ្ងៃ​ចូល​ខែ​ដែរ។