ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលដែលនៅតាមទីក្រុងនានារបស់ពួកយូដានោះ រេហូបោមបានសោយរាជ្យលើគេវិញ។
អេសេគាល 37:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កូនមនុស្សអើយ ចូរយកបន្ទះឈើមួយមកសរសេរចុះថា សម្រាប់ពួកយូដា និងពួកកូនចៅអ៊ីស្រាអែល ជាភឿនមិត្តរបស់គេ រួចយកបន្ទះឈើមួយទៀតសរសេរថា សម្រាប់ពួកយ៉ូសែប ជាបន្ទះឈើរបស់ពួកអេប្រាអិម និងពួកវង្សអ៊ីស្រាអែលជាភឿនមិត្តរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កូនមនុស្សអើយ! ចូរយកក្ដារមួយបន្ទះមកសរសេរពីលើថា “កុលសម្ព័ន្ធយូដា និងកូនចៅអ៊ីស្រាអែល ជាដៃគូនឹងគ្នា”។ ចូរយកក្ដារមួយបន្ទះទៀតមកសរសេរពីលើថា “យ៉ូសែប (គឺអេប្រាអ៊ីម) និងពូជពង្សអ៊ីស្រាអែលទាំងមូលជាដៃគូនឹងគ្នា”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនមនុស្សអើយ ចូរយកបន្ទះឈើ១មកសរសេរចុះថា សំរាប់ពួកយូដា នឹងពួកកូនចៅអ៊ីស្រាអែល ជាភឿនមិត្ររបស់គេ រួចយកបន្ទះឈើ១ទៀតសរសេរថា សំរាប់ពួកយ៉ូសែប ជាឈើរបស់ពួកអេប្រាអិម នឹងពួកវង្សអ៊ីស្រាអែលជាភឿនមិត្ររបស់គេ អាល់គីតាប «កូនមនុស្សអើយ! ចូរយកក្ដារមួយបន្ទះមកសរសេរពីលើថា “កុលសម្ព័ន្ធយូដា និងកូនចៅអ៊ីស្រអែល ជាដៃគូនឹងគ្នា”។ ចូរយកក្ដារមួយបន្ទះទៀតមកសរសេរពីលើថា “យូសុះ (គឺអេប្រាអ៊ីម) និងពូជពង្សអ៊ីស្រអែលទាំងមូលជាដៃគូនឹងគ្នា”។ |
ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលដែលនៅតាមទីក្រុងនានារបស់ពួកយូដានោះ រេហូបោមបានសោយរាជ្យលើគេវិញ។
គឺយ៉ាងនេះហើយ ដែលប្រជាជនអ៊ីស្រាអែលបានបះបោរនឹងរាជវង្សរបស់ព្រះបាទដាវីឌដរាបដល់សព្វថ្ងៃ។
ស្ដេចប្រមូលពួកយូដា និងពួកបេនយ៉ាមីន ព្រមទាំងពួកអេប្រាអិម ម៉ាណាសេ និងស៊ីម្មាន ដែលនៅជាមួយទាំងប៉ុន្មានឲ្យមូលគ្នា ដ្បិតមានពួកអ៊ីស្រាអែលជាច្រើន បានបាក់ចូលមកខាងទ្រង់ ដោយឃើញថា ព្រះយេហូវ៉ា ជាព្រះរបស់ស្ដេច គង់នៅជាមួយស្ដេច។
ឯសេចក្ដីច្រណែនរបស់ពួកអេប្រាអិម នោះនឹងបាត់ទៅ ហើយអស់អ្នកក្នុងពួកយូដាដែលធ្វើទុក្ខគេ នឹងត្រូវកាត់ចេញ ពួកអេប្រាអិមនឹងលែងមានសេចក្ដីច្រណែន ចំពោះពួកយូដា ហើយពួកយូដានឹងលែងធ្វើទុក្ខ ដល់ពួកអេប្រាអិម។
ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលសម្រាប់សម្លាប់ ដែលពិតជាចៀមវេទនាបំផុតក្នុងហ្វូង ខ្ញុំក៏យកដំបងពីរមក ដំបងមួយខ្ញុំឲ្យឈ្មោះថា «លម្អ» មួយទៀតឲ្យឈ្មោះថា «សម្ពន្ធ» ខ្ញុំក៏ឃ្វាលហ្វូងចៀមទៅ