Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 37:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 រួច​ភ្ជាប់​គ្នា​ទាំង​ពីរ​នោះ ធ្វើ​ជា​បន្ទះ​ឈើ​តែ​មួយ ដើម្បី​ឲ្យ​បាន​ជាប់​ជា‌មួយ​គ្នា​នៅ​ដៃ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បន្ទាប់​មក ចូរ​យក​ក្ដារ​ទាំង​ពីរ​នោះ​មក​ដាក់​ភ្ជាប់​គ្នា​ជា​បន្ទះ​តែ​មួយ នៅ​ក្នុង​ដៃ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​ភ្ជាប់​គ្នា​ទាំង​២​នោះ ធ្វើ​ជា​បន្ទះ​តែ​១ ដើម្បី​ឲ្យ​បាន​ជាប់​ជា​មួយ​គ្នា​នៅ​ដៃ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

17 បន្ទាប់​មក ចូរ​យក​ក្ដារ​ទាំង​ពីរ​នោះ​មក​ដាក់​ភ្ជាប់​គ្នា​ជា​បន្ទះ​តែ​មួយ នៅ​ក្នុង​ដៃ​របស់​អ្នក។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 37:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​សេចក្ដី​ច្រណែន​របស់​ពួក​អេប្រាអិម នោះ​នឹង​បាត់​ទៅ ហើយ​អស់​អ្នក​ក្នុង​ពួក​យូដា​ដែល​ធ្វើ​ទុក្ខ​គេ នឹង​ត្រូវ​កាត់​ចេញ ពួក​អេប្រាអិម​នឹង​លែង​មាន​សេចក្ដី​ច្រណែន ចំពោះ​ពួក​យូដា ហើយ​ពួក​យូដា​នឹង​លែង​ធ្វើ​ទុក្ខ ដល់​ពួក​អេប្រាអិម។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មក ទាំង​ខ្លួន​គេ និង​ពួក​កូន​ចៅ​យូដា​ទាំង​អស់​គ្នា គេ​នឹង​ដើរ​តាម​ផ្លូវ ទាំង​យំ​បណ្តើរ ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ។


ពេល​នោះ កូន‌ចៅ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មក​ជួប​ជុំ​គ្នា ហើយ​គេ​នឹង​តាំង​ឲ្យ​មាន​មេ​ដឹក​នាំ​តែ​មួយ​គ្រប់​គ្រង​លើ​គេ គេ​នឹង​ឡើង​ចេញ​ពី​ស្រុក​នោះ ដ្បិត​ថ្ងៃ​របស់​យេស‌រាល នឹង​បាន​ជា​ថ្ងៃ​មួយ​ដ៏​ធំ។


ដ្បិត​នៅ​គ្រា​នោះ យើង​នឹង​ឲ្យ​ជន​ជាតិ​ទាំង‌ឡាយ មាន​បបូរ​មាត់​ស្អាត ដើម្បី​ឲ្យ​គេ​បាន​អំពាវ‌នាវ​រក ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​គោរព​បម្រើ​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម