២ របាក្សត្រ 10:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលដែលនៅតាមទីក្រុងនានារបស់ពួកយូដានោះ រេហូបោមបានសោយរាជ្យលើគេវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ព្រះបាទរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងទាំងឡាយក្នុងស្រុកយូដា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 តែឯពួកកូនចៅអ៊ីស្រាអែល ដែលនៅក្នុងអស់ទាំងទីក្រុងរបស់ពួកយូដានោះរេហូបោមបានសោយរាជ្យលើគេវិញ សូមមើលជំពូកអាល់គីតាប17 ស្តេចរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រអែល ដែលរស់នៅតាមក្រុងទាំងឡាយក្នុងស្រុកយូដា។ សូមមើលជំពូក |
ពេលប្រជាជនអ៊ីស្រាអែលទាំងអស់បានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ គេទូលតបថា៖ «តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ? យើងក៏គ្មានមត៌កជាមួយកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះរៀងខ្លួនវិញទៅ ឥឡូវនេះ ដាវីឌអើយ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ»។ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅទីលំនៅគេវិញ។