ខ្ញុំសូមឲ្យអ្នកទទួលសេចក្ដីបង្រៀន ពីព្រះឧស្ឋរបស់ព្រះអង្គ ហើយប្រមូលទុកអស់ទាំងព្រះបន្ទូល នៃព្រះអង្គនៅក្នុងចិត្តចុះ។
អេសេគាល 3:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ ចូរទទួលអស់ទាំងពាក្យដែលយើងនឹងប្រាប់ដល់អ្នក ទុកនៅក្នុងចិត្តចុះ ហើយស្តាប់ដោយត្រចៀកផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ ចូរផ្ចង់ចិត្ត ហើយត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានដែលយើងថ្លែងប្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានបន្ទូលមកខ្ញុំទៀតថា កូនមនុស្សអើយ ចូរទទួលអស់ទាំងពាក្យ ដែលអញនឹងប្រាប់ដល់ឯង ទុកនៅក្នុងចិត្តចុះ ហើយស្តាប់ដោយត្រចៀកផង អាល់គីតាប ទ្រង់មានបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ ចូរផ្ចង់ចិត្ត ហើយត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានដែលយើងថ្លែងប្រាប់។ |
ខ្ញុំសូមឲ្យអ្នកទទួលសេចក្ដីបង្រៀន ពីព្រះឧស្ឋរបស់ព្រះអង្គ ហើយប្រមូលទុកអស់ទាំងព្រះបន្ទូល នៃព្រះអង្គនៅក្នុងចិត្តចុះ។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
ពិតប្រាកដជាការសង្គ្រោះរបស់ព្រះអង្គ នៅជិតអស់អ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យមានសិរីរុងរឿងនៅក្នុងស្រុករបស់យើង។
ស៊ូទទួលយកដំបូន្មានរបស់យើង ជាជាងប្រាក់ ហើយទទួលតម្រិះ ជាជាងមាសយ៉ាងវិសេសបំផុត
អ្នកត្រូវថ្លែងពាក្យរបស់យើងប្រាប់គេ ទោះបើគេព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់។
ប៉ុន្តែ អ្នក កូនមនុស្សអើយ ចូរស្តាប់សេចក្ដីដែលយើងប្រាប់អ្នកចុះ អ្នកកុំមានចិត្តរឹងចចេស ដូចជាពូជពង្សរឹងរូសនេះឡើយ ចូរហាមាត់ស៊ីរបស់ដែលយើងឲ្យដល់អ្នក»។
ទៅចុះ ចូរទៅឯពួកអ្នកដែលនៅជាឈ្លើយ គឺជាពួកកូនចៅរបស់សាសន៍អ្នក ហើយនិយាយប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ទោះបើគេព្រមស្តាប់តាម ឬមិនព្រមស្តាប់ក្តី»។
យើងបានធ្វើឲ្យក្បាលអ្នករឹង ដូចជាពេជ្រដែលរឹងជាងថ្មដែកភ្លើងទៅទៀត កុំខ្លាចគេឡើយ ក៏កុំស្លុតនឹងទឹកមុខរបស់គេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ»។
រីឯពូជនៅក្នុងដីល្អ គេជាពួកអ្នកដែលបានឮព្រះបន្ទូលហើយ ក៏រក្សាទុកជាប់ដោយចិត្តល្អទៀងត្រង់ ហើយបង្កើតផលដោយអត់ធ្មត់»។
ហេតុនេះហើយបានជាយើងអរព្រះគុណដល់ព្រះជានិច្ច ព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលយើងប្រកាសដល់អ្នករាល់គ្នា អ្នករាល់គ្នាមិនបានទទួលយក ទុកដូចជាពាក្យរបស់មនុស្សទេ គឺបានទទួលតាមភាពពិតជាព្រះបន្ទូលរបស់ព្រះ ដែលព្រះបន្ទូលនេះកំពុងធ្វើការក្នុងអ្នករាល់គ្នាជាអ្នកជឿ។
ជាទីបញ្ចប់ បងប្អូនអើយ យើងសូមអង្វរ និងសូមទូន្មានអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវថា អ្នករាល់គ្នាបានរៀនពីយើងអំពីរបៀបរស់នៅ ឲ្យបានគាប់ព្រះហឫទ័យព្រះយ៉ាងណា អ្នករាល់គ្នាកំពុងធ្វើការនេះយ៉ាងណា សូមឲ្យអ្នករាល់គ្នារស់នៅយ៉ាងនោះ ឲ្យកាន់តែប្រសើរឡើងថែមទៀត។