Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 3:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ទៅ​ចុះ ចូរ​ទៅ​ឯ​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ គឺ​ជា​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក ហើយ​និយាយ​ប្រាប់​ដល់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទោះ​បើ​គេ​ព្រម​ស្តាប់​តាម ឬ​មិន​ព្រម​ស្តាប់​ក្តី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ចូរ​ទៅ​ជួប​ប្រជា‌ជន​របស់​អ្នក ដែល​ត្រូវ​ខ្មាំង​កៀរ​មក​ជា​ឈ្លើយ រួច​និយាយ​ជា​មួយ​ពួក​គេ ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី ចូរ​និយាយ​ប្រាប់​ពួក​គេ​ថា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 រួច​ទៅ​ចុះ ចូរ​ទៅ​ឯ​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ គឺ​ជា​ពួក​កូន​ចៅ​របស់​សាសន៍​ឯង ហើយ​និយាយ​ប្រាប់​ដល់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ នេះ​គឺ​ទោះ​បើ​គេ​នឹង​ព្រម​ស្តាប់​តាម ឬ​មិន​ព្រម​ស្តាប់​ក្តី។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ចូរ​ទៅ​ជួប​ប្រជា‌ជន​របស់​អ្នក ដែល​ត្រូវ​ខ្មាំង​កៀរ​មក​ជា​ឈ្លើយ រួច​និយាយ​ជា​មួយ​ពួក​គេ ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី ចូរ​និយាយ​ប្រាប់​ពួក​គេ​ថា នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 3:11
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចុះ​ទៅ​វិញ ដ្បិត​ប្រជា‌ជន​របស់​អ្នក ដែល​អ្នក​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ប្រព្រឹត្ត​បង្ខូច​ផ្លូវ​របស់​ខ្លួន​ហើយ


ដូច្នេះ អ្នក​រាល់​គ្នា​ជា​ពួក​ឈ្លើយ ដែល​យើង​បាន​បណ្តេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ស្រុក​បាប៊ីឡូន​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។


គេ​ជា​កូន​ក្បាល​រឹង ចិត្ត​ខែង គឺ​ពួក​អ្នក​នោះ​ដែល​យើង​ចាត់​អ្នក​ទៅ ត្រូវ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ។


ទោះ​បើ​គេ​ស្តាប់ ឬ​មិន​ស្ដាប់​ក្តី (ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស) គង់​តែ​គេ​នឹង​ដឹង​ថា មាន​ហោរា​មួយ​បាន​មក​ក្នុង​ពួក​គេ​ហើយ។


អ្នក​ត្រូវ​ថ្លែង​ពាក្យ​របស់​យើង​ប្រាប់​គេ ទោះ​បើ​គេ​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក្តី ដ្បិត​គេ​រឹង​ចចេស​ណាស់។


ហេតុ​នោះ កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​ប្រមាថ​ដល់​យើង​ក្នុង​ការ​នេះ​ទៀត គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​រំលង​ទាស់​នឹង​យើង។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ ចូរ​ទទួល​អស់​ទាំង​ពាក្យ​ដែល​យើង​នឹង​ប្រាប់​ដល់​អ្នក ទុក​នៅ​ក្នុង​ចិត្ត​ចុះ ហើយ​ស្តាប់​ដោយ​ត្រចៀក​ផង។


ពេល​នោះ ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​សំឡេង​អឺង​កង​ពី​ក្រោយ​ខ្ញុំ​ថា «សូម​ឲ្យ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ​ពរ​ពី​ដំណាក់​របស់​ព្រះ‌អង្គ!»។


ខ្ញុំ​ទៅ​ជួប​ពួក​ដែល​ជាប់​ជា​ឈ្លើយ នៅឯ​ថេល-អាប៊ីប ក្បែរ​ទន្លេ​កេបារ ជា​កន្លែង​ដែល​គេ​អាស្រ័យ​នៅ។ ខ្ញុំ​ស្នាក់​នៅ​ទី​នោះ​ក្នុង​ចំណោម​ពួក​គេ​ទាំងថប់​ព្រួយ អស់​រយៈពេល​ប្រាំពីរ​ថ្ងៃ។


ប៉ុន្តែ កាល​ណា​យើង​និយាយ​នឹង​អ្នក នោះ​យើង​នឹង​បើក​មាត់​អ្នក​ឡើង ហើយ​អ្នក​នឹង​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ណា​ដែល​ស្តាប់ ចូរ​ស្តាប់​ចុះ អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ទេ នោះ​ក៏​តាម​ចិត្ត​ចុះ ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស​ហើយ»។


ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​ចៅ​នៃ​សាសន៍​អ្នក​ថា សេចក្ដី​សុចរិត​របស់​មនុស្ស​សុចរិត​នឹង​មិន​ដោះ​អ្នក​នោះ​ឲ្យ​រួច ក្នុង​ថ្ងៃ​ដែល​ប្រព្រឹត្ត​អំពើ​រំលង​វិញ​នោះ​ឡើយ ហើយ​ចំណែក​អំពើ​អាក្រក់​របស់​មនុស្ស​អាក្រក់​វិញ គេ​មិន​បាន​ដួល ដោយ​ព្រោះ​អំពើ​ទាំង​នោះ ក្នុង​ថ្ងៃ​ដែល​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ទេ ឯ​មនុស្ស​សុចរិត​ក៏​មិន​អាច​នឹង​រស់​នៅ ដោយ‌សារ​អំពើ​សុចរិត​របស់​ខ្លួន ក្នុង​ថ្ងៃ​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ​បាន​ដែរ។


ទោះ​បើ​យ៉ាង​នោះ គង់​តែ​ពួក​កូន​ចៅ​នៃ​សាសន៍​អ្នក​តែង​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ត្រឹម​ត្រូវ​ទេ ចំណែក​ខាង​គេ គឺ​ផ្លូវ​របស់​គេ​ទេ​តើ​ដែល​មិន​ត្រឹម​ត្រូវ។


«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​សាសន៍​អ្នក​ថា កាល​ណា​យើង​នាំ​ដាវ​មក​លើ​ស្រុក​ណា ហើយ​បណ្ដា‌ជន​នៅ​ស្រុក​នោះ​រើស​យក​ម្នាក់​ពី​ក្នុង​ពួក​គេ តាំង​ឡើង​ជា​អ្នក​ចាំ​យាម


មួយ​ទៀត កូន​មនុស្ស​អើយ ពួក​កូន​ចៅ​របស់​សាសន៍​អ្នក គេ​និយាយ​គ្នា​ពី​អ្នក​នៅ​ក្បែរ​កំផែង ហើយ​នៅ​មាត់​ទ្វារ​ផ្ទះ គេ​និយាយ​គ្នា គឺ​គ្រប់​គ្នា​និយាយ​នឹង​បង‌ប្អូន​ខ្លួន​ថា ចូរ​យើង​ទៅ​ស្តាប់​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ចុះ។


កាល​ណា​ពួក​កូន​ចៅ​សាសន៍​អ្នក​នឹង​សួរ​ដល់​អ្នក​ថា "សូម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​ឈើ​ទាំង​ពីរ​នេះ​មាន​ន័យ​ដូច​ម្តេច?"


នៅ​គ្រា​នោះ មីកែល ជា​មហា​ទេវតា ដែល​ថែ​រក្សា​ប្រជា‌ជន​របស់​លោក នឹង​ក្រោក​ឈរ​ឡើង ហើយ​នឹង​មាន​គ្រា​វេទនា​ជា​ខ្លាំង ដែល​ចាប់​តាំង​ពី​មាន​ជាតិ​សាសន៍​មួយ រហូត​មក​ដល់​ពេល​នោះ មិន​ដែល​កើត​មាន​ដូច្នេះ​ឡើយ។ ប៉ុន្ដែ នៅ​គ្រា​នោះ ប្រជា‌ជន​របស់​លោក​នឹង​ត្រូវ​រួច​ខ្លួន គឺ​អស់​អ្នក​ណា​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី។


ពេល​នោះ គេ​ក៏​ទូល​ស្តេច​ថា៖ «ដានី‌យ៉ែល ជាម្នាក់​ក្នុង​ចំណោម​ពួក​ឈ្លើយ​មក​ពី​ស្រុក​យូដា មិន​អើ​ពើ​នឹង​ព្រះ​ករុណា​ទេ បពិត្រ​ព្រះ‌ករុណា ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ គឺ​គាត់​នៅ​តែ​អធិ‌ស្ឋាន​មួយ​ថ្ងៃ​បី​ដង»។


ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ក្រោក​ឡើង ចុះ​ពី​នេះ​ជា​ប្រញាប់​ទៅ ដ្បិតប្រជា‌ជន​របស់អ្នក ដែលអ្នក​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ប្រព្រឹត្ត​យ៉ាងខូច​អាក្រក់។ គេ​រហ័ស​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់​គេ គេ​បាន​សិត​ធ្វើ​រូប​ព្រះ​សម្រាប់​គេ​ហើយ"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម