ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 23:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​យ៉ាង​នោះ​ដែល​វា​បាន​បើក​អំពើ​កំផិត​របស់​វា ហើយ​បើក​កេរ‌ខ្មាស​ឲ្យ​ឃើញ ដូច្នេះ ចិត្ត​យើង​ក៏​ជិន‌ណាយ​ពី​វា ដូច​ជា​បាន​ជិន‌ណាយ​ពី​បង​វា​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា ខ្លួន​ជា​ស្រី​ពេស្យា នាង​បើក​កេរ‌ខ្មាស​ឲ្យ​គេ​ឃើញ។ ហេតុ​នេះ យើង​ស្អប់​ខ្ពើម​នាង ដូច​យើង​ស្អប់​ខ្ពើម​បង​ស្រី​របស់​នាង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​យ៉ាង​នោះ​ដែល​វា​បាន​បើក​អំពើ​កំផិត​របស់​វា ហើយ​បើក​កេរ‌ខ្មាស​ឲ្យ​ឃើញ​ផង ដូច្នេះ ចិត្ត​អញ​ក៏​ជិន‌ណាយ​ពី​វា ដូច​ជា​បាន​ជិន‌ណាយ​ពី​បង​វា​ដែរ

សូមមើលជំពូក

អាល់គីតាប

នាង​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា ខ្លួន​ជា​ស្រី​ពេស្យា នាង​បើក​កេរ‌ខ្មាស​ឲ្យ​គេ​ឃើញ។ ហេតុ​នេះ យើង​ស្អប់​ខ្ពើម​នាង ដូច​យើង​ស្អប់​ខ្ពើម​បង​ស្រី​របស់​នាង​ដែរ។

សូមមើលជំពូក



អេ‌សេ‌គាល 23:18
20 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ពេល​នោះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹងប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្អប់​ខ្ពើម​មត៌ក​របស់​ព្រះ‌អង្គ។


កាល​ព្រះ​ជ្រាប ព្រះ‌អង្គ​ក្រោធ​ជា​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​រវីរវល់ នឹង​សាសន៍​អ៊ីស្រា‌អែល​សោះ។


ទឹក​មុខ​គេ​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ក៏​បើក​បង្ហាញ​អំពើ​បាប​របស់​គេ ដូច​ជា​ក្រុង​សូដុម គេ​មិន​ខំ​បិទ​បាំង​ទេ។ វេទនា​ដល់​ព្រលឹង​គេ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ។


អ្នក​បាន​ដំឡើង​ទី​រំឭក​ពី​អ្នក​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ និង​ក្រប​ទ្វារ​ដែរ ហើយ​អ្នក​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​យើង អ្នក​បាន​ឡើង​ទៅ​ធ្វើ​ឲ្យ​គ្រែ​អ្នក​ធំ​ទូលាយ ហើយ​បាន​តាំង​សញ្ញា​នឹង​គេ អ្នក​បាន​ស្រឡាញ់​ដំណេក​របស់​គេ ក៏​បាន​រៀប​កន្លែង​ឲ្យ។


ពួក​ដែល​ជា​មត៌ក​របស់​យើង គេ​បាន​ត្រឡប់​ដូច​ជា​សិង្ហ​នៅ​ក្នុង​ព្រៃ​ដល់​យើង គេ​បាន​បព្ចោញ​សំឡេង​ទាស់​នឹង​យើង ហេតុ​នោះ​បាន​ជា​យើង​ស្អប់​គេ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល ឈរ​នៅ​មុខ​យើង​ក៏​ដោយ ក៏​យើង​មិន​បែរ​ទៅ​ជន​ជាតិ​នេះ​វិញ​ដែរ ចូរ​បោះ​គេ​ឲ្យឆ្ងាយ​ផុត​ពី​ភ្នែក​យើង ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ


ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឲ្យ​អ្នក​រាង​ចាល ក្រែង​ព្រលឹង​យើង​ព្រាត់​ចេញ​ពី​អ្នក ក្រែង​លោ​យើង​បំផ្លាញ​អ្នក ឲ្យ​ទៅ​ជា​ស្រុក​ចោល​ស្ងាត់​ទទេ។


កាល​គេ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ? ទេ គេ​ឥត​មាន​សេចក្ដី​ខ្មាសឡើយ ក៏​មិន​ឡើង​មុខ​ក្រហម​ផង ហេតុ​នោះ​បាន​ជា​គេ​នឹង​ដួល​ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​វេលា​ដែល​យើង​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត។


ព្រះ‌អម្ចាស់​បាន​បោះ‌បង់​អាសនា​របស់​ព្រះ‌អង្គ​ចោល ហើយ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​បាន​ប្រគល់​កំផែង​ព្រះ‌រាជ‌វាំងទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដូច​នៅ​ថ្ងៃ​បុណ្យ​ហ៊ឹក‌ហ៊ាក់។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​អាស‌អាភាស​របស់​អ្នក​ជា​ហូរ‌ហែ ហើយ​បាន​បើក​កេរ‌ខ្មាស​អ្នក ដោយ​រួម‌បវេណី​នឹង​ពួក​សហាយ ដោយ​ព្រោះ​គ្រប់​ទាំង​រូប​ដំណាង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​របស់​អ្នក និង​ឈាម​របស់​កូន​ចៅ​អ្នក​ដែល​អ្នក​បាន​ថ្វាយ​ដល់​វា


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​រឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​បើក​អំពើ​រំលង​របស់​ខ្លួន​ឲ្យ​ឃើញ ហើយ​អំពើ​បាប​របស់​ខ្លួន​ក៏​បាន​ឃើញ​ច្បាស់ ក្នុង​គ្រប់​ការ​ដែល​អ្នក​ធ្វើ បាន​ជា​អ្នក​នឹង​ត្រូវ​ដៃ​គេ​ចាប់​បាន។


គេ​បាន​បើក​កេរ‌ខ្មាស​របស់​វា ហើយ​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​វា ព្រម​ទាំង​សម្លាប់​ខ្លួន​វា​ដោយ​ដាវ​ផង រួច​វា​ល្បី​ឈ្មោះ​នៅ​ក្នុង​ពួក​ស្រីៗ ដ្បិត​គេ​បាន​សម្រេច​ទោស​ដល់​វា។


ប៉ុន្តែ វា​ចេះ​តែ​ចម្រើន​ការ​ពេស្យា​របស់​វា​ឡើង​ទៀត ដោយ​រឭក​ពី​កាល​នៅ​ក្មេង​នៅ​ឡើយ ជា​គ្រា​ដែល​បាន​ធ្វើ​ពេស្យា​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ


ហេតុ​នោះ យើង​បាន​ប្រគល់​វា​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សហាយ​វា គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​អាស‌ស៊ើរ ដែល​វា​បាន​ជាប់​ចិត្ត​ស្រឡាញ់​នោះ។


ចូរ​ចោទ​ប្រកាន់​ម្តាយ​របស់​ឯង ចូរ​ចោទ​ប្រកាន់​ទៅ ដ្បិត​នាង​មិន​មែន​ជា​ប្រពន្ធ​យើង​ទេ យើង​ក៏​មិន​មែន​ជា​ប្តី​របស់​នាង​ដែរ ចូរ​ឲ្យ​នាង​លះ​ចោល​អំពើ​ពេស្យា‌ចារ​ពី​មុខ​នាង​ចេញ ហើយ​អំពើ​ផិត​ក្បត់​ពី​កណ្ដាល​ទ្រូង​នាង​ចេញ​ទៅ


កាល​យើង​ចង់​ប្រោស​អ៊ីស្រា‌អែល​ឲ្យ​ជា នោះ​អំពើ​ទុច្ចរិត​របស់​អេប្រាអិម និង​អំពើ​អាក្រក់​របស់​សាម៉ារី​បាន​លេច​មក​ឲ្យ​ឃើញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​ភូតភរ ចោរ​ចូល​លួច​នៅ​ខាង​ក្នុង ហើយ​ខាង​ក្រៅ​មាន​ចោរ​ប្លន់។


យើង​ស្អប់ យើង​ខ្ពើម​ពិធី​បុណ្យ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​មិន​រីក‌រាយ​នឹង​ការ​ប្រជុំ​យ៉ាង​ឱឡារិក របស់​អ្នក​រាល់​គ្នា​ដែរ។


ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា (នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ) យើង​ខ្ពើម​អំនួត​របស់​យ៉ាកុប ហើយ​ស្អប់​ទីមាំ​មួន​របស់​គេ យើង​នឹង​ប្រគល់​ទី​ក្រុង និង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ។


ក្នុង​មួយ​ខែ ខ្ញុំ​បាន​បណ្តេញ​គង្វាល​អស់​បី​នាក់ ពី​ព្រោះ​ចិត្ត​ខ្ញុំ​ធុញ‌ថប់​នឹង​គេ ហើយ​ចិត្ត​គេ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។


ព្រះ‌យេហូវ៉ា​បាន​ទត​ឃើញ​កិរិយា​របស់​គេ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ ព្រះ‌អង្គ​ស្អប់​ខ្ពើម ព្រោះ​កូន​ប្រុស កូន​ស្រី​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់។