Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 57:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ្នក​បាន​ដំឡើង​ទី​រំឭក​ពី​អ្នក​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ និង​ក្រប​ទ្វារ​ដែរ ហើយ​អ្នក​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​យើង អ្នក​បាន​ឡើង​ទៅ​ធ្វើ​ឲ្យ​គ្រែ​អ្នក​ធំ​ទូលាយ ហើយ​បាន​តាំង​សញ្ញា​នឹង​គេ អ្នក​បាន​ស្រឡាញ់​ដំណេក​របស់​គេ ក៏​បាន​រៀប​កន្លែង​ឲ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 អ្នក​បាន​តម្កល់​រូបតំណាង​របស់អ្នក​នៅខាងក្រោយ​ទ្វារ និង​សសរទ្វារ​។ អ្នក​បាន​ប្រាសចាកពី​យើង ក៏​សម្រាត​ខ្លួន ហើយ​ឡើងទៅ​ធ្វើឲ្យ​គ្រែ​របស់ខ្លួន​ធំទូលាយ​; អ្នក​បាន​តាំងសម្ពន្ធមេត្រី​ជាមួយ​ពួកគេ​សម្រាប់​ខ្លួនអ្នក ក៏​ស្រឡាញ់​គ្រែ​របស់ពួកគេ ព្រមទាំង​សម្លឹងមើល​ភាពអាក្រាត​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​យក​រូប​លឹង្គ​របស់​ព្រះ​ក្លែង‌ក្លាយ ដាក់​នៅ​ខាង​ក្រោយ​ទ្វារ និង​នៅ​តាម​ក្រប​ទ្វារ អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ពី​ក្រោយ​ខ្នង​យើង គឺ​អ្នក​យក​សម្លៀក‌បំពាក់​ចេញ ព្រម​ទាំង​ឡើង​ទៅ​ដេក​ជា​មួយ​សហាយ ដែល​អ្នក​ស្រឡាញ់ ហើយ​សម្លឹង​មើល​រូប​លឹង្គ​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯង​បាន​ដំឡើង​ទី​រំឭក​ពី​ឯង​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ នឹង​ក្រប​ទ្វារ​ដែរ ហើយ​ឯង​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​អញ ឯង​បាន​ឡើង​ទៅ​ធ្វើ​ឲ្យ​គ្រែ​ឯង​ធំ​ទូលាយ ហើយ​បាន​តាំង​សញ្ញា​នឹង​គេ ឯង​បាន​ស្រឡាញ់​ដំណេក​របស់​គេ ក៏​បាន​រៀប​កន្លែង​ឲ្យ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្នក​យក​រូប​របស់​ព្រះ​ក្លែង‌ក្លាយ ដាក់​នៅ​ខាង​ក្រោយ​ទ្វារ និង​នៅ​តាម​ក្រប​ទ្វារ អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ពី​ក្រោយ​ខ្នង​យើង គឺ​អ្នក​យក​សម្លៀក‌បំពាក់​ចេញ ព្រម​ទាំង​ឡើង​ទៅ​ដេក​ជា​មួយ​សហាយ ដែល​អ្នក​ស្រឡាញ់ ហើយ​សម្លឹង​មើល​រូប​ទាំង​នោះ។

សូមមើលជំពូក ចម្លង




អេសាយ 57:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អ្នក​បាន​ទុក​ចិត្ត​នឹង​រូប​សម្រស់​របស់​អ្នក ហើយ​ក្លាយ​ជា​ស្រី​ពេស្យា ដោយ​ព្រោះ​ភាព​ល្បី​ឈ្មោះ ក៏​បាន​ប្រគល់​ខ្លួនឲ្យ​អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ ហើយ​រូប​សម្រស់​របស់​អ្នក​ក៏​ក្លាយ​ជា​របស់​គេ។


អ្នក​ជា​ស្រី​ដែល​ប្រព្រឹត្ត​សេចក្ដី​កំផិត ជា​ស្រី​ដែល​យក​មនុស្ស​ដទៃ​មក​ជំនួស​ប្តី​ហើយ។


នាង​បាន​អង្គុយ​លើ​គ្រែ​ដ៏​រុងរឿង មាន​តុ​រៀប​ជា​ស្រេច​នៅ​ពី​មុខ អ្នក​ក៏​ដាក់​កំញាន និង​ប្រេង​របស់​យើង​លើ​តុ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម