ហេតុនោះ យើងនឹងបញ្ចេញសូរទំនួញ ដូចសូរនៃស៊ុង ដោយព្រោះម៉ូអាប់ ហើយចិត្តយើងដែរ ដោយព្រោះគារ-ហារ៉ាសែត។
អេសេគាល 21:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ឱកូនមនុស្សអើយ ចូរដកដង្ហើមធំចុះ អ្នកនឹងត្រូវដកដង្ហើមធំនៅចំពោះមុខគេ ដោយចុកសៀតចង្កេះ ហើយមានចិត្តជូរចត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនមនុស្សអើយ ចូរស្រែកថ្ងូរ ទាំងឈឺចាប់ខ្លោចផ្សា ចូរស្រែកថ្ងូរនៅចំពោះមុខពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ឱកូនមនុស្សអើយ ចូរដកដង្ហើមធំចុះ ឯងនឹងត្រូវដកដង្ហើមធំនៅចំពោះភ្នែកគេ ដោយចុកសៀតចង្កេះ ហើយមានចិត្តជូរចត់ អាល់គីតាប កូនមនុស្សអើយ ចូរស្រែកថ្ងូរ ទាំងឈឺចាប់ខ្លោចផ្សា ចូរស្រែកថ្ងូរនៅចំពោះមុខពួកគេ។ |
ហេតុនោះ យើងនឹងបញ្ចេញសូរទំនួញ ដូចសូរនៃស៊ុង ដោយព្រោះម៉ូអាប់ ហើយចិត្តយើងដែរ ដោយព្រោះគារ-ហារ៉ាសែត។
ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំ ដូចជាស្ត្រីឈឺនឹងសម្រាល ខ្ញុំបានវល់គំនិត ដល់ម៉្លេះបានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ។
ដូច្នេះ ខ្ញុំបាននិយាយថា ចូរបែរមុខចេញពីខ្ញុំទៅ ខ្ញុំនឹងយំយ៉ាងក្រំចិត្ត កុំខំជួយកម្សាន្តទុក្ខខ្ញុំ ដោយព្រោះសាសន៍ដែលជាទីស្រឡាញ់របស់ខ្ញុំ ដែលត្រូវបំផ្លាញនោះឡើយ។
ចូរស៊ើបសួរឥឡូវ ឲ្យដឹង តើមនុស្សប្រុសដែលឈឺសម្រាលកូនឬ? ចុះហេតុអ្វីបានជាឃើញប្រុសៗទាំងអស់ កំពុងតែយកដៃស្ទឹមចុចចង្កេះ ដូចជាស្រីដែលឈឺចាប់ ហៀបនឹងសម្រាលកូន ហើយមុខគេក៏ស្លេកស្លាំងគ្រប់គ្នាដូច្នេះ?
ឱពោះខ្ញុំ ពោះខ្ញុំអើយ ខ្ញុំមានការឈឺចាប់នៅក្នុងចិត្ត បេះដូងខ្ញុំប្រដំនៅក្នុងខ្លួន ខ្ញុំនៅស្ងៀមមិនបានទេ ដ្បិតខ្ញុំ បានឮសូរត្រែ ជាសូរអឺងកងនៃចម្បាំងហើយ។
កូនមនុស្សអើយ ចូរស្រែក ហើយទ្រហោយំចុះ ពីព្រោះដាវនោះបានមកលើប្រជារាស្ត្ររបស់យើង ក៏មកលើពួកចៅហ្វាយទាំងប៉ុន្មាន នៃសាសន៍អ៊ីស្រាអែលដែរ គេត្រូវប្រគល់ដល់ដាវជាមួយប្រជារាស្ត្រយើង ដូច្នេះ ចូរទះភ្លៅអ្នកចុះ។
គ្រប់គ្នានឹងដឹងថា យើងគឺព្រះយេហូវ៉ា បានហូតដាវរបស់យើងពីស្រោមចេញហើយ ដាវនោះនឹងមិនបានស៊កចូលទៅវិញឡើយ។
កាលណាគេសួរអ្នកថា ហេតុអ្វីបានជាដង្ហើមធំដូច្នេះ? អ្នកត្រូវប្រាប់ថា គឺដោយព្រោះបានឮដំណឹង ពីព្រោះការនោះកំពុងតែមក ហើយចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក ការនោះកំពុងតែមកហើយ ក៏នឹងបានសម្រេច នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
«កូនមនុស្សអើយ ចូរទ្រហោយំនឹងប្រជាជនជាច្រើន ឥតគណនារបស់ស្រុកអេស៊ីព្ទទៅ ចូររុញទម្លាក់គេ គឺទាំងគេ និងពួកកូនស្រីរបស់សាសន៍ទាំងប៉ុន្មាន ដែលមានឈ្មោះល្បី ទៅក្នុងទីទាបជាងផែនដី ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
អ្នកត្រូវស៊ីនំបុ័ងនោះទុកដូចជានំម្សៅឱក ហើយត្រូវចម្អិននំបុ័ងនោះនៅមុខគេ ដោយដុតលាមកមនុស្ស»។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ចូរទះដៃ ហើយតន្ត្រំជើងចុះ ដោយពាក្យថា វរហើយ ដោយព្រោះការគួរស្អប់ខ្ពើមដ៏អាក្រក់របស់ពូជពង្សអ៊ីស្រាអែល ដ្បិតគេនឹងត្រូវដួលដោយដាវ ដោយគ្រោះទុរ្ភិក្ស និងដោយអាសន្នរោគ។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរដើរបង្ហូតទីក្រុង គឺបង្ហូតកណ្ដាលក្រុងយេរូសាឡិមទៅ ហើយធ្វើទីសម្គាល់នៅថ្ងាសរបស់ពួកមនុស្សដែលដកដង្ហើមធំ ហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង»
ពេលនោះ ព្រះភក្ត្របំព្រងរបស់ស្តេចក៏ផ្លាស់ប្រែ ហើយគំនិតស្ដេចក៏នាំឲ្យព្រួយបារម្ភ ព្រះកាយពលទន់ខ្សោយ ហើយជង្គង់ស្ដេចប្រដំគ្នា។
ដូច្នេះ ខ្ញុំដានីយ៉ែល ក៏ខ្សោះល្វើយ ហើយឈឺអស់បួនដប់ថ្ងៃ រួចខ្ញុំក្រោកឡើងទៅបំពេញកិច្ចការរបស់ស្តេចវិញ តែខ្ញុំតក់ស្លុតជាខ្លាំងដោយសារនិមិត្តនោះ ហើយគ្មានអ្នកណាអាចយល់បាន។
ទីក្រុងនៅទទេ ក៏ខូចបង់ មនុស្សក៏រសាយចិត្តទៅ ជង្គង់ប្រដំគ្នា គ្រប់គ្នាចុកសៀតចង្កេះ ហើយមុខរបស់គេទាំងអស់គ្នាក៏ស្លេកស្លាំង។
ខ្ញុំបានឮ ហើយខ្ញុំក៏ញ័ររន្ធត់ បបូរមាត់ខ្ញុំក៏ញ័រ ដោយឮសំឡេងនោះ ក្នុងឆ្អឹងរបស់ខ្ញុំពុកទៅៗ ខ្ញុំក៏ទន់ជើងនៅស្ងៀម ព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់ គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់។