ដូច្នេះ នាងនិយាយទៅលោកអេលីយ៉ាថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសម្លាប់កូនខ្ញុំឬ?»
អេសេគាល 21:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ សាសន៍របស់អ្នកនឹងមើលសេចក្ដីទំនាយនោះ ទុកជាភូតភរទេ ដ្បិតគេបានតាំងសម្បថនឹងអ្នកដទៃហើយ ស្តេចនោះនឹងរំឭកពីអំពើទុច្ចរិតវិញ ដើម្បីនឹងចាប់យកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនក្រុងយេរូសាឡឹមមិនចង់ជឿប្រផ្នូលនេះទេ ព្រោះពួកគេពឹងផ្អែកលើកិច្ចសន្យា។ ប៉ុន្តែ ស្ដេចស្រុកបាប៊ីឡូនរំឭកពួកគេអំពីកំហុសរបស់ខ្លួន ហើយកៀរពួកគេទៅជាឈ្លើយសឹក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសាសន៍ឯងនឹងមើល សេចក្ដីទំនាយនោះ ទុកជាភូតភរទេ ដ្បិតគេបានតាំងសម្បថនឹងអ្នកដទៃហើយ តែស្តេចនោះនឹងរំឭកពីអំពើទុច្ចរិតវិញ ដើម្បីនឹងចាប់យកគេបាន។ អាល់គីតាប ប្រជាជនក្រុងយេរូសាឡឹមមិនចង់ជឿប្រផ្នូលនេះទេ ព្រោះពួកគេពឹងផ្អែកលើកិច្ចសន្យា។ ប៉ុន្តែ ស្ដេចស្រុកបាប៊ីឡូនរំលឹកពួកគេអំពីកំហុសរបស់ខ្លួន ហើយកៀរពួកគេទៅជាឈ្លើយសឹក»។ |
ដូច្នេះ នាងនិយាយទៅលោកអេលីយ៉ាថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសម្លាប់កូនខ្ញុំឬ?»
គឺយ៉ាងនោះដែលសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានទាស់នឹងក្រុងយេរូសាឡិម និងស្រុកយូដា រហូតដល់ព្រះអង្គបោះបង់គេចោលឆ្ងាយពីព្រះអង្គ។
ទ្រង់ក៏បះបោរចំពោះព្រះបាទនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថក្នុងនាមព្រះ។ ព្រះបាទសេដេគាបានធ្វើករឹង និងតាំងព្រះហឫទ័យរឹងរូស មិនព្រមបែររកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ។
គេថា នេះមិនមែនជាពេលវេលាដែលត្រូវសង់ផ្ទះទេ ទីក្រុងនេះជាថ្លាង ហើយយើងរាល់គ្នាជាសាច់។
«កូនមនុស្សអើយ ពាក្យទំនៀមយ៉ាងណានោះ ដែលអ្នករាល់គ្នាធ្លាប់និយាយ នៅស្រុកអ៊ីស្រាអែល ដោយថា កំណត់ថ្ងៃបានបន្ថយទៅ ហើយគ្រប់ទាំងនិមិត្តក៏ខានមាន។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដោយព្រោះអ្នករាល់គ្នាបានរឭកពីអំពើទុច្ចរិតរបស់ខ្លួន ដោយបើកអំពើរំលងរបស់ខ្លួនឲ្យឃើញ ហើយអំពើបាបរបស់ខ្លួនក៏បានឃើញច្បាស់ ក្នុងគ្រប់ការដែលអ្នកធ្វើ បានជាអ្នកនឹងត្រូវដៃគេចាប់បាន។
ពួកវង្សអ៊ីស្រាអែលនឹងលែងទុកចិត្តគេទៀត ជាការដែលរំឭកពីអំពើទុច្ចរិតរបស់ខ្លួន គ្រប់វេលាណាដែលងាកបែរមើលទៅឯគេ ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។
នោះប្តីត្រូវនាំប្រពន្ធខ្លួនទៅជួបសង្ឃ ទាំងយកតង្វាយជាម្សៅឱកមួយតៅសម្រាប់នាងផង មិនត្រូវចាក់ប្រេង ឬដាក់កំញានពីលើទេ ដ្បិតជាតង្វាយនៃការប្រចណ្ឌ ទុកជាតង្វាយរំឭក សម្រាប់នឹងរំឭកពីអំពើដ៏លាមក។
ទីក្រុងដ៏ធំនោះ បានបែកចេញជាបីភាគ ឯទីក្រុងរបស់ជាតិសាសន៍នានាទាំងប៉ុន្មានក៏រលំ ហើយព្រះនឹកចាំពីក្រុងបាប៊ីឡូនដ៏ធំ ដើម្បីឲ្យក្រុងនេះផឹកពីពែងស្រានៃសេចក្ដីក្រោធជាខ្លាំងរបស់ព្រះអង្គ។