ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 21:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ឆ្នោត​ដែល​កាន់​នៅ​ដៃ​ស្តាំ បាន​សំដៅ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​រៀប​គ្រឿង​បុក​ទម្លាយ​កំផែង ឲ្យ​បាន​ចន្លោះ​ចំហ​ចូល​ទៅ​ដល់​ការ​កាប់​សម្លាប់ និង​បន្លឺ​សំឡេង​ហ៊ោ ហើយ​តាំង​គ្រឿង​សម្រាប់​ទម្លាយ​ទ្វារ​កំផែង ព្រម​ទាំង​ជីក​ស្នាម​ភ្លោះ ហើយ​សង់​បន្ទាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដៃ​ស្ដាំ​របស់​ស្ដេច​ចាប់​ប៉ះ​ចំ​លើ​ព្រួញ​តំណាង​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​រៀបចំ​ទ័ព ចូល​ទៅ​សម្លាប់​រង្គាល ទាំង​ស្រែក​ហ៊ោ។ គេ​តម្រៀប​គ្រឿង​សស្ត្រា‌វុធ ដើម្បី​ទម្លុះ​ទ្វារ​ក្រុង គេ​លើក​ទួល​សម្រាប់​វាយ​លុក ព្រម​ទាំង​សង់​លេណ‌ដ្ឋាន​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ឆ្នោត​ដែល​កាន់​នៅ​ដៃ​ស្តាំ បាន​សំដៅ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​រៀប​គ្រឿង​បុក​ទំលាយ​កំផែង ឲ្យ​បាន​ចន្លោះ​ចំហ​ចូល​ទៅ​ដល់​ការ​កាប់​សំឡាប់ នឹង​បន្លឺ​សំឡេង​ហ៊ោ ហើយ​តាំង​គ្រឿង​សំរាប់​ទំលាយ​ទ្វារ​កំផែង ព្រម​ទាំង​ការ​ជីក​ស្នាម​ភ្លោះ ហើយ​សង់​បន្ទាយ

សូមមើលជំពូក

អាល់គីតាប

ដៃ​ស្ដាំ​របស់​ស្ដេច​ចាប់​ប៉ះ​ចំ​លើ​ព្រួញ​តំណាង​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​រៀប‌ចំ​ទ័ព ចូល​ទៅ​សម្លាប់​រង្គាល ទាំង​ស្រែក​ហ៊ោ។ គេ​តំរៀប​គ្រឿង​សស្រ្ដា‌វុធ ដើម្បី​ទម្លុះ​ទ្វារ​ក្រុង គេ​លើក​ទួល​សម្រាប់​វាយ​លុក ព្រម​ទាំង​សង់​លេណ‌ដ្ឋាន​ទៀត​ផង។

សូមមើលជំពូក



អេ‌សេ‌គាល 21:22
17 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះបាទ​សេដេ‌គា​បាន​បះ‌បោរ​នឹង​ស្តេច​ស្រុក​បាប៊ី‌ឡូន ហើយ​ដល់​ឆ្នាំ​ទី​ប្រាំបួន ក្នុង​រាជ្យ​ស្ដេច នៅ​ថ្ងៃទី​ដប់ ខែ​ទី​ដប់ ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​នាំ​ទាំង​ពួក​ពល‌ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន មក​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​បាន​ធ្វើ​បន្ទាយ​នៅ​ព័ទ្ធ​ជុំ‌វិញ។


វេលា​ណា​ដែល​វា​ឮ​សូរ​ត្រែ នោះ​វា​ស្រែក​ថា "ហេះ‌ហេ" វា​ស្រង​ក្លិន​ចម្បាំង​ពី​ចម្ងាយ ក៏​ស្គាល់​សម្រែក​នៃ​ពួក​មេទ័ព និង​សូរ​ទ្រហឹង​អឺង‌អាប់។


មើល៍! ប្រដាប់​ចម្បាំង​របស់​ពួក​ខាល់ដេ​បាន​មក​ដល់ ដើម្បី​នឹង​ចាប់​យក​ទី​ក្រុង ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ ដែល​មក​តយុទ្ធ​ហើយ គឺ​ត្រូវ​ប្រគល់​ទៅ​ដោយ​ចាញ់​ដាវ អំណត់ និង​អាសន្ន‌រោគ ឯ​អស់​ទាំង​ការ​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល នោះ​បាន​កើត​មក​ហើយ ទ្រង់​ក៏​ទត​ឃើញ​ដែរ។


ចំពោះ​ដំណើរ​អស់​ទាំង​ផ្ទះ​នៅ​ទី​ក្រុង​នេះ និង​ពី​ដំណាក់​ពួក​ស្តេច​សាសន៍​យូដា ដែល​ត្រូវ​រំលំ ដើម្បី​ការ​ពារ​ទាស់​នឹង​សត្រូវ​ឡើង​មក​ឡោម​ព័ទ្ធ ហើយ​ទាស់​នឹង​ដាវ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖


ចូរ​ដំណាល​ប្រាប់​ដល់​អស់​ទាំង​សាសន៍​ឲ្យ​ដឹង។ ចូរ​ប្រកាស​ប្រាប់​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា មាន​ពួក​ទ័ព​កំពុង​តែ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​ឡោម‌ព័ទ្ធ​អ្នក គេ​ស្រែក​ទាស់​នឹង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ស្បថ​ដោយ​ព្រះ‌អង្គ​ផ្ទាល់​ថា៖ យើង​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​បាន​ពេញ​ដោយ​មនុស្ស ដូច​ជា​ពេញ​ដោយ​ដង្កូវ ហើយ​គេ​នឹង​ស្រែក​ឡើង​ទាស់​នឹង​អ្នក។


ដល់​ឆ្នាំ​ទីប្រាំបួន ក្នុង​រាជ្យ​ទ្រង់ គឺ​នៅ​ថ្ងៃទី​ដប់ ខែ​ទី​ដប់ ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ព្រម​ទាំង​ពល‌ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​មក​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​តាំង​បន្ទាយ​នៅ​ជុំ‌វិញ​ទី​ក្រុង។


គេ​នឹង​សម្លាប់​កូន​ស្រី​អ្នក​ទាំង​ប៉ុន្មាន ដោយ​ដាវ​នៅ​ឯ​ចម្ការ គេ​នឹង​ធ្វើ​បន្ទាយ ហើយ​ជីក​ស្នាម​ភ្លោះ ព្រម​ទាំង​លើក​ខែល​ទាស់​នឹង​អ្នក។


គេ​នឹង​ទម្លាយ​កំផែង ហើយ​រំលំ​ប៉ម​របស់​អ្នក ដោយអាវុធ​របស់​គេ។


រួច​នាំ​ទាហាន​មក​ឡោម‌ព័ទ្ធ ព្រម​ទាំង​សង់​ប៉ម ជីក​ស្នាម​ភ្លោះ ធ្វើ​បន្ទាយ​ទាស់​នឹងក្រុង​នេះ ហើយ​ធ្វើ​គ្រឿងសស្ត្រាវុធ​បុក​ទម្លាយ​កំផែង​ជុំ‌វិញ​ផង។


មួយ​ភាគ​បី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​អាសន្ន‌រោគ និង​ភាព​អត់​ឃ្លាន មួយ​ភាគ​បី​ទៀត​នឹង​ដួល​ស្លាប់​ដោយ​ដាវ ហើយ​មួយ​ភាគ​បី យើង​នឹង​កម្ចាត់‌កម្ចាយ​ទៅ​តាម​ខ្យល់​គ្រប់​ទិស​ទី ក៏​នឹង​មាន​ដាវ​ដេញ​តាម​ក្រោយ​គេ​ទៀត​ផង។


គឺ​យ៉ាង​នោះ​ឯង ដែល​សេចក្ដី​ក្រោធ​របស់​យើង​នឹង​បាន​សម្រេច ហើយ​យើង​នឹង​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង​នៅ​លើ​គេ នោះ​យើង​នឹង​បាន​រសាយ​ចិត្ត កាល​ណា​យើង​បាន​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង​ដល់​គេ នោះ​គេ​នឹង​ដឹង​ថា ជា​យើង​នេះ​ហើយ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រច័ណ្ឌ។


យើង​នឹង​បង្កាត់​ភ្លើង​នៅ​លើ​កំផែង​ក្រុង​រ៉ាបាត ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ ទាំង​មាន​សម្រែក​ក្នុង​ថ្ងៃ​សឹក​សង្គ្រាម ទាំង​មាន​ព្យុះ​សង្ឃរា ក្នុង​ថ្ងៃ​ដែល​មាន​ខ្យល់​កំបុត‌ត្បូង


លោក​យ៉ូស្វេ​បង្គាប់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នាមិន​ត្រូវ​ស្រែក ឬ​ឲ្យ​មាន​ឮ​សំឡេង​អ្វី​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ឮ​ពាក្យ​ណា​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរ រហូត​ដល់​ថ្ងៃដែល​ខ្ញុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ស្រែក នោះ​សឹម​ស្រែក»។


ដូច្នេះ ប្រជា‌ជន​ក៏​ស្រែក​ហ៊ោ ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង។ កាល​ប្រជា‌ជន​ឮ​សូរ​ត្រែ គេ​ក៏​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​កំផែង​ក៏​រលំចុះ​នៅ​នឹង​កន្លែង។ ប្រជា‌ជន​នាំ​គ្នា​សម្រុក​ឡើង​ទៅ​មុខ​រៀង​ៗខ្លួន ហើយ​គេ​ចាប់​យក​ទី​ក្រុង​នោះ។


ដូច្នេះ ដាវីឌ​ក៏​ក្រោក​ពី​ព្រលឹម ប្រគល់​ចៀម​ទុក​ឲ្យ​គង្វាល​ម្នាក់ រួច​យក​អីវ៉ាន់​ចេញ​ទៅ ដូច​ជា​ឪពុក​បាន​បង្គាប់។ ពេល​ដាវីឌ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព នោះ​ជា​ពេល​ដែល​ពួក​ពល​កំពុង​តែ​ចេញ​ទៅ​ទី​ចម្បាំង ទាំង​ស្រែក​សម្រែក​សង្គ្រាម