ដោយព្រោះអ្នកខឹងនឹងយើងដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់អ្នក បានឮមកដល់ត្រចៀកយើង នោះយើងនឹងដាក់កន្លុះរបស់យើងនៅច្រមុះអ្នក និងដែកបង្ខាំងរបស់យើងនៅមាត់អ្នក យើងនឹងញាក់ឲ្យអ្នកវិលទៅតាមផ្លូវ ដែលអ្នកបានមកនោះវិញ។
អេសេគាល 19:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេខ្លុះច្រមុះវាដាក់ក្នុងទ្រុង ដឹកទៅថ្វាយស្តេចបាប៊ីឡូន គេនាំវាចូលទៅក្នុងទីមាំមួន ដើម្បីមិនឲ្យឮសូរសំឡេងវា នៅលើភ្នំស្រុកអ៊ីស្រាអែលទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេដាក់វានៅក្នុងទ្រុងមួយ ខ្ទាស់យ៉ាងជិត រួចនាំយកទៅប្រគល់ឲ្យស្ដេចស្រុកបាប៊ីឡូន គេយកវាទៅឃុំទុក ដើម្បីកុំឲ្យឮសំឡេងវាគ្រហឹម នៅតាមភ្នំនៃស្រុកអ៊ីស្រាអែលទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេខ្លុះច្រមុះវាដាក់ក្នុងទ្រុង ដឹកនាំទៅថ្វាយស្តេចបាប៊ីឡូន គេនាំវាចូលទៅក្នុងទីមាំមួន ដើម្បីមិនឲ្យឮសូរសំឡេងវានៅលើភ្នំស្រុកអ៊ីស្រាអែលទៀតឡើយ។ អាល់គីតាប ពួកគេដាក់វានៅក្នុងទ្រុងមួយ ខ្ទាស់យ៉ាងជិត រួចនាំយកទៅប្រគល់ឲ្យស្តេចស្រុកបាប៊ីឡូន គេយកវាទៅឃុំទុក ដើម្បីកុំឲ្យឮសំឡេងវាគ្រហឹម នៅតាមភ្នំនៃស្រុកអ៊ីស្រអែលទៀត។ |
ដោយព្រោះអ្នកខឹងនឹងយើងដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់អ្នក បានឮមកដល់ត្រចៀកយើង នោះយើងនឹងដាក់កន្លុះរបស់យើងនៅច្រមុះអ្នក និងដែកបង្ខាំងរបស់យើងនៅមាត់អ្នក យើងនឹងញាក់ឲ្យអ្នកវិលទៅតាមផ្លូវ ដែលអ្នកបានមកនោះវិញ។
ផារ៉ោន-នេកោបានចាប់ចងព្រះបាទយ៉ូសៀស នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមទៀត គឺតម្រូវឲ្យស្រុកនោះបង់សួយសារអាករជាប្រាក់មួយរយហាប និងមាសមួយហាប។
ទ្រង់បាននាំព្រះបាទយ៉ូយ៉ាគីន មាតា ភរិយា ពួកមេទ័ព និងពួកអ្នកធំក្នុងស្រុកនោះទៅស្រុកបាប៊ីឡូន គឺទ្រង់នាំគេចេញពីក្រុងយេរូសាឡិមជាឈ្លើយទៅស្រុកបាប៊ីឡូន។
ហើយព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានឡើងមកទាស់នឹងទ្រង់ចាប់ដាក់ច្រវាក់ នាំទៅស្រុកបាប៊ីឡូន។
ឯភ្នែក និងចិត្តរបស់អ្នក រកតែបំពេញសេចក្ដីលោភរបស់អ្នក ក៏កម្ចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងជិះជាន់ និងប្រព្រឹត្តសេចក្ដីច្រឡោតប៉ុណ្ណោះ។
វាបានកម្ទេចទីមាំមួនរបស់គេ ហើយបានបំផ្លិចបំផ្លាញទីក្រុងរបស់គេ ស្រុកនោះ និងប្រជាប្រជនទាំងប៉ុន្មាននៅក្នុងស្រុកនោះ ក៏ភ័យស្លុតនឹងសំឡេងគ្រហឹមរបស់វា។
អ្នករាល់គ្នាមិនបានចម្រើនកម្លាំង ដល់សត្វណាដែលអន់កម្លាំង ហើយសត្វណាដែលឈឺ មិនបានមើលឲ្យជាទេ ណាដែលបាក់ជើង អ្នកមិនបានរុំអប ណាដែលត្រូវកម្ចាត់កម្ចាយ អ្នកមិនបាននាំមកវិញ ហើយណាដែលវង្វេង ក៏មិនបានស្វែងរកដែរ។ អ្នករាល់គ្នាបានគ្រប់គ្រងលើវា ដោយកម្លាំង ហើយតឹងរ៉ឹងវិញ។
«កូនមនុស្សអើយ ចូរថ្លែងទំនាយដល់អស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរថា ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ