Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 19:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 វា​បាន​កម្ទេច​ទី​មាំ​មួន​របស់​គេ ហើយ​បាន​បំផ្លិច​បំផ្លាញ​ទី​ក្រុង​របស់​គេ ស្រុក​នោះ និង​ប្រជា​ប្រជន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​នោះ ក៏​ភ័យ​ស្លុត​នឹង​សំឡេង​គ្រហឹម​របស់​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 វា​កម្ទេច​កំពែង​ក្រុង ហើយ​បំផ្លិច‌បំផ្លាញ​ទីក្រុង។ ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ភ័យ​តក់‌ស្លុត នៅ​ពេល​ឮ​សូរ​វា​គ្រហឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 វា​ស្គាល់​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បាន​បំផ្លាញ​ទី​ក្រុង​គេ ស្រុក​នោះនឹង​របស់​សព្វ​សារពើ​នៅ​ក្រុង​នោះ ក៏​ខូច​បង់ ដោយ​សូរ​គ្រហឹម​របស់​វា

សូមមើលជំពូក ចម្លង

អាល់គីតាប

7 វា​កំទេច​កំពែង​ក្រុង ហើយ​បំផ្លិច‌បំផ្លាញ​ទីក្រុង។ ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ភ័យ​តក់‌ស្លុត នៅ​ពេល​ឮ​សូរ​វា​គ្រហឹម។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 19:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ផារ៉ោន-នេកោ​បាន​ចាប់​ចង​ព្រះបាទ​យ៉ូសៀស នៅ​ត្រង់​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត ដើម្បី​មិន​ឲ្យ​ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​ទៀត គឺ​តម្រូវ​ឲ្យ​ស្រុក​នោះ​បង់​សួយ​សារ​អាករ​ជា​ប្រាក់​មួយរយ​ហាប និង​មាស​មួយ​ហាប។


សេចក្ដី​ក្រោធ​របស់​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​របស់​សិង្ហ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ។


មនុស្ស​ក្រ​ដែល​ពាន​លើ​មនុស្ស​កម្សត់​ទុគ៌ត នោះ​ធៀប​ដូច​ជា​ភ្លៀង​យ៉ាង​ខ្លាំង ដែល​បោស​រំលីង​មិន​ឲ្យ​មាន​អាហារ​សល់​ឡើយ។


ឯ​ភ្នែក និង​ចិត្ត​របស់​អ្នក រក​តែ​បំពេញ​សេចក្ដី​លោភ​របស់​អ្នក ក៏​កម្ចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​មាន​ទោស ព្រម​ទាំង​ជិះ​ជាន់ និង​ប្រព្រឹត្ត​សេចក្ដី​ច្រឡោត​ប៉ុណ្ណោះ។


ចូរ​ប្រាប់​ដល់​ពួក​ជន​ក្នុង​ស្រុក​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​ក្រុង​យេរូ‌សាឡិម និង​ពួក​អ្នក​នៅ​ស្រុក​អ៊ីស្រា‌អែល​ថា គេ​នឹង​ស៊ី​អាហារ​របស់​គេ ដោយ​ភ័យ​ខ្លាច ហើយ​ផឹក​ទឹក​របស់​គេ​ដោយ​តក់‌ស្លុត ដ្បិត​ស្រុក​គេ​នឹង​ត្រូវ​ខូច‌បង់ ព្រម​ទាំង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក​នោះ​ដែរ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​របស់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ។


រួច​កូន​នោះ​ក៏​ដើរ​ទៅ​មក​ជា‌មួយ​ពួក​សិង្ហ​ឈ្មោល វា​ត្រឡប់​ជា​សិង្ហ​ស្ទាវ ហើយ​ក៏​ហាត់​ចាប់​រំពា ត្របាក់​លេប​មនុស្ស​ទៅ​ដែរ។


គ្រា​នោះ អស់​ទាំង​សាសន៍​ក៏​លើក​គ្នា​ទាស់​នឹង​វា ស្រុក​ជុំ‌វិញ​គ្រប់​ទិស គេ​ត្រដាង​មង​ពី​លើ​វា ហើយ​វា​ជាប់​ក្នុង​រណ្តៅ​របស់​គេ។


ពួក​ហោរា​របស់​វា គេ​គិត‌គូរ​គ្នា​នៅ​កណ្ដាល​នោះ ហាក់​ដូច​ជា​សិង្ហ ដែល​គ្រហឹម​កំពុង​ហែក​រំពា​ស៊ី គេ​បាន​ត្របាក់​លេប​ព្រលឹង​មនុស្ស គេ​យក​ទ្រព្យ‌សម្បត្តិ និង​របស់​មាន​តម្លៃ​ទៅ ហើយ​គេ​ធ្វើ​ឲ្យ​មាន​ពួក​ស្ត្រី​មេម៉ាយ​ជា​ច្រើន​នៅ​កណ្ដាល​ទី​ក្រុង។


យើង​នឹង​ពង្រីង​អស់​ទាំង​ទន្លេ​ឲ្យ​រីង​ស្ងួត ហើយ​នឹង​លក់​ស្រុក​នោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​មនុស្ស​អាក្រក់ ក៏​នឹង​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់‌ច្រៀប ព្រម​ទាំង​របស់​ដែល​នៅ​ក្នុង​ស្រុក​នោះ ដោយ‌សារ​ដៃ​នៃ​ពួក​អ្នក​ដទៃ គឺ​យើង​នេះ ជា​ព្រះ‌យេហូវ៉ា យើង​បាន​ចេញ​វាចា​ហើយ»។


អ្នក​រាល់​គ្នា​មិន​បាន​ចម្រើន​កម្លាំង ដល់​សត្វ​ណា​ដែល​អន់​កម្លាំង ហើយ​សត្វ​ណា​ដែល​ឈឺ មិន​បាន​មើល​ឲ្យ​ជា​ទេ ណា​ដែល​បាក់​ជើង អ្នក​មិន​បាន​រុំ​អប ណា​ដែល​ត្រូវ​កម្ចាត់‌កម្ចាយ អ្នក​មិន​បាន​នាំ​មក​វិញ ហើយ​ណា​ដែល​វង្វេង ក៏​មិន​បាន​ស្វែង​រក​ដែរ។ អ្នក​រាល់​គ្នា​បាន​គ្រប់‌គ្រង​លើ​វា ដោយ​កម្លាំង ហើយ​តឹង‌រ៉ឹង​វិញ។


នោះ​នឹង​បាន​ជា​ដី​របស់​លោក ទុក​ជា​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​របស់​យើង នឹង​មិន​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​របស់​យើង​ទៀត​ឡើយ គឺ​នឹង​ចែក​ស្រុក​នោះ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល តាម​កុល‌សម្ព័ន្ធ​របស់​គេ។


ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា (នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ) យើង​ខ្ពើម​អំនួត​របស់​យ៉ាកុប ហើយ​ស្អប់​ទីមាំ​មួន​របស់​គេ យើង​នឹង​ប្រគល់​ទី​ក្រុង និង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ។


ជន​ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ទាំង​អស់​គ្នា​ចុះ ឱ​ផែនដី និង​សព្វ​សារពើ​ដែល​នៅ​ផែនដី​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ហើយ​បើក​ឱកាស​ឲ្យ​ព្រះ‌អម្ចាស់‌យេហូវ៉ា ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា គឺ​ឲ្យ​ព្រះ‌អម្ចាស់​ធ្វើ​បន្ទាល់ ពី​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម