ហើយដោយព្រោះឈាមឥតទោស ដែលទ្រង់បានកម្ចាយ ដ្បិតទ្រង់បានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាមដែលឥតទោសនោះ ព្រះយេហូវ៉ាមិនព្រមអត់ទោសឲ្យទេ។
អេសេគាល 11:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងនាំអ្នករាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងដេញអ្នករាល់គ្នាចេញពីទីក្រុង យើងនឹងប្រគល់អ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមការវិនិច្ឆ័យរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងនាំឯងរាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង អាល់គីតាប យើងនឹងដេញអ្នករាល់គ្នាចេញពីទីក្រុង យើងនឹងប្រគល់អ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមការវិនិច្ឆ័យរបស់យើង។ |
ហើយដោយព្រោះឈាមឥតទោស ដែលទ្រង់បានកម្ចាយ ដ្បិតទ្រង់បានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាមដែលឥតទោសនោះ ព្រះយេហូវ៉ាមិនព្រមអត់ទោសឲ្យទេ។
តាំងពីគ្រាបុព្វបុរសរបស់យើងខ្ញុំ រហូតមកដល់សព្វថ្ងៃ យើងខ្ញុំមានទោសធ្ងន់ណាស់ ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាព្រះអង្គប្រគល់យើងខ្ញុំ ពួកស្តេចរបស់យើងខ្ញុំ និងពួកសង្ឃរបស់យើងខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់ពួកស្តេចស្រុកដទៃ ឲ្យគេសម្លាប់ដោយដាវ ឲ្យគេនាំទៅជាឈ្លើយ ឲ្យគេរឹបយកទ្រព្យសម្បត្តិ ហើយឲ្យមានសេចក្ដីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ។
ព្រះអង្គបានប្រគល់គេទៅក្នុងកណ្ដាប់ដៃ ជាតិសាសន៍ដទៃ ដើម្បីឲ្យអស់អ្នកដែលស្អប់គេ បានគ្រប់គ្រងលើគេ។
ចិត្តរបស់ពួកមនុស្សជាតិបានផ្តាច់ទៅ ឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ច ដោយសារតែការធ្វើទោស ចំពោះអំពើអាក្រក់ មិនបានសម្រេចជាយ៉ាងឆាប់។
ដូច្នេះ អ្នករាល់គ្នាជាពួកឈ្លើយ ដែលយើងបានបណ្តេញចេញពីក្រុងយេរូសាឡិម ទៅស្រុកបាប៊ីឡូនអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។
ស្តេចបាប៊ីឡូនសម្លាប់ពួកបុត្រារបស់ព្រះបាទសេដេគា នៅចំពោះព្រះនេត្ររបស់ទ្រង់ត្រង់រីបឡានោះ ក៏សម្លាប់ពួកអ្នកមានត្រកូលខ្ពស់ទាំងប៉ុន្មាននៃស្រុកយូដាដែរ
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ពួកអ្នកដែលអ្នករាល់គ្នាបានសម្លាប់ផ្តេកនៅកណ្ដាលទីក្រុង គឺគេវិញដែលជាសាច់នោះ ហើយទីក្រុងនេះជាថ្លាង តែចំណែកអ្នករាល់គ្នា យើងនឹងនាំចេញទៅក្រៅ។
យើងនឹងជំនុំជម្រះអ្នក ដូចជាគួរជំនុំជម្រះដល់ស្រីដែលផិតប្តី ហើយកម្ចាយឈាមផង យើងនឹងទម្លាក់ឈាមទៅលើអ្នក ដោយសេចក្ដីក្រោធ និងសេចក្ដីប្រចណ្ឌ។
គេនឹងដុតផ្ទះអ្នកចោល ហើយសម្រេចយុត្តិធម៌ដល់អ្នក នៅចំពោះភ្នែកពួកស្រីៗជាច្រើន ដូច្នេះ យើងនឹងធ្វើឲ្យអ្នកលែងប្រព្រឹត្តការពេស្យា ហើយអ្នកនឹងមិនចេញថ្លៃឈ្នួលឲ្យគេទៀតឡើយ។
យើងនឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើងទៅលើអ្នក ហើយនឹងផ្លុំលើអ្នកដោយភ្លើងនៃសេចក្ដីក្រោធរបស់យើង ក៏ប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃមនុស្សកំរោល ដែលប្រសប់បំផ្លាញ។
គឺយ៉ាងនោះដែលយើងនឹងសម្រេច សេចក្ដីយុត្តិធម៌ដល់ស្រុកអេស៊ីព្ទ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុក ហើយយើងនឹងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក ព្រមទាំងកម្ចាត់កម្ចាយសំណល់របស់អ្នកទៅគ្រប់ទិសទី»។
អ្នកនឹងឃើញការប្រៀនប្រដៅ ដែលនាំឲ្យសាសន៍ទាំងឡាយដែលនៅជុំវិញត្មះតិះដៀលអ្នក និងតក់ស្លុត ក្នុងកាលដែលយើងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក ដោយកំហឹងយ៉ាងឃោរឃៅ ហើយបន្ទោសខ្លាំងៗ (យើងនេះគឺយេហូវ៉ា បានចេញវាចាហើយ)។
បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា គឺយើងនេះហើយ បានទាស់នឹងអ្នក យើងនឹងសម្រេចសេចក្ដីយុត្តិធម៌ នៅកណ្ដាលអ្នក ឲ្យសាសន៍ដទៃបានឃើញដែរ។
ហើយព្រះវរបិតាបានប្រទានឲ្យព្រះរាជបុត្រា មានអំណាចជំនុំជម្រះ ព្រោះព្រះអង្គជាកូនមនុស្ស។
ដ្បិតលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីជួយឲ្យអ្នកប្រពឹ្រត្តល្អ។ ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ ចូរខ្លាចទៅ ដ្បិតលោកមិនមែនស្ពាយដាវឥតប្រយោជន៍ឡើយ! ព្រោះលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីសម្ដែងសេចក្តីក្រោធរបស់ព្រះអង្គ មកលើអ្នកដែលប្រព្រឹត្តអាក្រក់។
ព្រះយេហូវ៉ានឹងនាំអ្នក និងស្តេចដែលអ្នកតាំងឡើងឲ្យសោយរាជ្យលើអ្នក ទៅកាន់សាសន៍មួយទៀត ដែលអ្នក និងដូនតារបស់អ្នកមិនដែលបានស្គាល់។ នៅស្រុកនោះ អ្នកនឹងគោរពប្រតិបត្តិដល់ព្រះដទៃ ដែលធ្វើពីឈើ និងពីថ្ម។
ដើម្បីជំនុំជម្រះមនុស្សទាំងអស់ ហើយរំឭកមនុស្សទមិឡល្មើសទាំងប៉ុន្មានឲ្យដឹងខ្លួន ពីគ្រប់ទាំងអំពើទមិឡល្មើសដែលគេបានប្រព្រឹត្ត តាមរបៀបទមិឡល្មើស និងពីអស់ទាំងសេចក្ដីអាក្រក់ ដែលមនុស្សទមិឡល្មើសមានបាបទាំងនោះ បានពោលទាស់នឹងព្រះអង្គ»។