Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 106:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ព្រះ‌អង្គបាន​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ ជាតិ​សាសន៍​ដទៃ ដើម្បី​ឲ្យអស់​អ្នក​ដែល​ស្អប់​គេ បាន​គ្រប់‌គ្រង​លើ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 ហើយ​ប្រគល់​ពួកគាត់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ប្រជាជាតិ​នានា ព្រមទាំង​ឲ្យ​អ្នកដែល​ស្អប់​ពួកគាត់ គ្រប់គ្រង​លើ​ពួកគាត់​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់ ដៃ​របស់​ប្រជា‌ជាតិ​នានា ព្រះអង្គ​ឲ្យ​បច្ចា‌មិត្ត​គ្រប់‌គ្រង​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ដទៃ ហើយ​ពួក​អ្នក​ដែល​ស្អប់​គេ បាន​គ្រប់‌គ្រង​លើ​គេ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ទ្រង់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់ ដៃ​របស់​ប្រជា‌ជាតិ​នានា ទ្រង់​ឲ្យ​បច្ចា‌មិត្ត​គ្រប់‌គ្រង​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 106:41
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​រាល់​គ្នា​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​ធំ​ណាស់ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ឡើយ»។


ដូច្នេះ មើល៍! យើង​បាន​លូក​ដៃ​ទៅ​លើ​អ្នក​ហើយ ក៏​បន្ថយ​ចំណែក​របស់​អ្នក​ចុះ ហើយ​បាន​ប្រគល់​អ្នក​ដល់​បំណង​ចិត្ត​របស់​ពួក​អ្នក​ដែល​ស្អប់​អ្នក គឺ​ដល់​ពួក​កូន​ស្រី​សាសន៍​ភីលី‌ស្ទីន ដែល​អៀន​ចំពោះ​អំពើ​ឥត​ខ្មាស​របស់​អ្នក។


ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព​នៅ​មុខ​ខ្មាំង‌សត្រូវ អ្នក​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវមួយ តែ​នឹង​រត់​នៅ​មុខ​គេ​តាម​ផ្លូវ​ប្រាំ​ពីរ ហើយ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដីនឹងមាន​សេចក្ដី​រន្ធត់ ដោយឮ​ដំណឹង​នេះ។


អ្នក​នឹង​ដើរ​ស្ទាប​រក​ផ្លូវ​ទាំង​ថ្ងៃ​ត្រង់ ដូច​មនុស្ស​ខ្វាក់​ស្ទាប​រាវ​រក​ផ្លូវ​ក្នុង​ទី​ងងឹត ហើយ​អ្នក​នឹង​មិន​ចម្រើន​តាម​ផ្លូវ​ប្រព្រឹត្ត​របស់​អ្នក​ឡើយ គេ​នឹង​សង្កត់‌សង្កិន​អ្នក ក៏​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ជានិច្ច គ្មាន​អ្នក​ណា​ជួយ​សោះ។


សាសន៍​មួយ​ដែល​អ្នក​មិន​ស្គាល់ គេ​នឹង​ស៊ី​ផល​ពី​ដី និងពី​ការ​នឿយ​ហត់​របស់​អ្នក​ទាំង​អស់ អ្នក​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ជិះ‌ជាន់​ជា‌និច្ច


នោះ​អ្នក​ត្រូវ​បម្រើ​ខ្មាំង‌សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចាត់​ឲ្យ​មក​ទាស់​នឹង​អ្នក គឺ​អ្នក​នឹង​បម្រើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​អា‌ក្រាត ហើយ​ខ្វះ‌ខាត​អ្វីៗ​ទាំង​អស់។ ព្រះ‌អង្គ​នឹង​បំពាក់​នឹម​ដែក​លើកអ្នក រហូត​ទាល់​តែ​អ្នក​វិនាស។


តើ​មនុស្ស​តែ​ម្នាក់​អាច​ដេញ​មួយ​ពាន់​នាក់ ឬ​ពីរ​នាក់​ធ្វើ​ឲ្យ​មួយ​ម៉ឺន​នាក់​រត់​ទៅ​ដូចម្ដេច​បាន បើ​ព្រះ​ដ៏​ជា​ថ្មដា​របស់​គេ​មិន​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រគល់​គេ​ទៅ​នោះ?


ដូច្នេះ ពួក​យូដា​បី​ពាន់​នាក់ក៏​ចុះ​ទៅ​ក្រហែង​ថ្ម​អេតាម ហើយ​និយាយ​ទៅ​សាំសុន​ថា៖ «តើ​ឯង​មិន​ដឹង​ថា ពួក​ភីលី‌ស្ទីន​ត្រួត​ត្រា​លើ​យើង​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​ឯង​បាន​ធ្វើ​បាប​យើង​ដូច្នេះ?» គាត់​ឆ្លើយ​តប​ថា៖ «គេ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​ក៏​ប្រព្រឹត្ត​ចំពោះ​គេ​ដូច្នោះ​ដែរ»។


ដូច្នេះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ​ព្រៃ ដែល​មក​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​គេ ក៏​លក់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ឡើយ។


ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ព្រះ‌យេហូវ៉ា​ចម្រើន​កម្លាំង​ព្រះ​បាទ​អេក្លុន ជា​ស្តេច​ស្រុក​ម៉ូអាប់ ឲ្យ​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំណុះ​ព្រះ​បាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ អស់​រយៈ​ពេល​ដប់​ប្រាំបី​ឆ្នាំ។


ដូច្នេះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​លក់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គូសាន-រីសាថែម ជា​ស្តេច​ស្រុក​មេសូ‌ប៉ូតាមា។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នៅ​ជា​ចំណុះ​ស្តេច​គូសាន-រីសា‌ថែម​នោះ អស់​រយៈ​ប្រាំបី​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម