ព្រះយេហូវ៉ាដ៏ជាព្រះបានយកធូលីដី មកសូនធ្វើជាមនុស្ស ហើយព្រះអង្គផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះគេ នោះមនុស្សក៏មានជីវិតរស់ឡើង។
អេសេគាល 10:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាពួកនេះឈប់ ពួកនោះក៏ឈប់ដែរ ហើយកាលណាពួកនេះហើរឡើងទៅ ពួកនោះក៏ឡើងទៅជាមួយគ្នា ដ្បិតវិញ្ញាណនៃសត្វមានជីវិតសណ្ឋិតនៅក្នុងទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលចេរូប៊ីនឈប់ កង់ក៏ឈប់ ពេលចេរូប៊ីនឡើង កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វលោកទាំងនោះស្ថិតនៅក្នុងកង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាពួកនេះឈប់ ពួកនោះក៏ឈប់ដែរ ហើយកាលណាពួកនេះហើរឡើងទៅ ពួកនោះក៏ឡើងទៅជាមួយគ្នា ដ្បិតវិញ្ញាណនៃតួមានជីវិតសណ្ឋិតនៅក្នុងទាំងអស់។ អាល់គីតាប ពេលម៉ាឡាអ៊ីកាត់មានស្លាបឈប់ កង់ក៏ឈប់ ពេលម៉ាឡាអ៊ីកាត់មានស្លាបឡើង កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វលោកទាំងនោះស្ថិតនៅក្នុងកង់។ |
ព្រះយេហូវ៉ាដ៏ជាព្រះបានយកធូលីដី មកសូនធ្វើជាមនុស្ស ហើយព្រះអង្គផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះគេ នោះមនុស្សក៏មានជីវិតរស់ឡើង។
គ្រប់គ្នាហោះចំទៅខាងមុខ ទីណាដែលព្រះវិញ្ញាណត្រូវទៅ តួទាំងនោះក៏ទៅដែរ ឥតងាកក្រោយឡើយ។
ហើយនៅកណ្ដាលនោះ ក៏មានភាពដូចជាសត្វមានជីវិតបួនរូប ដែលមើលទៅបែបយ៉ាងនេះ គឺគ្រប់គ្នាមានភាពដូចជាមនុស្ស
កាលណាចេរូប៊ីនទៅណា កង់នោះក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនកាងស្លាបដើម្បីឡើងផុតពីដី នោះកង់ក៏មិនខាននឹងអមទៅជាមួយដែរ។
ក៏ឮសូរសន្ធឹកនៃស្លាបរបស់សត្វមានជីវិតទាំងនោះដែលប៉ះគ្នា និងសូររបស់កងទាំងនោះដែលអមទៅ គឺជាសូរអឺងអាប់យ៉ាងខ្លាំង។
ដ្បិតច្បាប់របស់ព្រះវិញ្ញាណនៃជីវិត នៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រោសអ្នករាល់គ្នាឲ្យរួចពីច្បាប់របស់អំពើបាប និងសេចក្តីស្លាប់ហើយ។
ប៉ុន្តែ ក្រោយបីថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិតដែលមកពីព្រះ បានចូលក្នុងសាកសពអ្នកទាំងពីរ ហើយគេក៏ក្រោកឈរឡើង ឯពួកអ្នកដែលឃើញភ័យខ្លាចជាខ្លាំង។