Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 3:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ក៏​ឮ​សូរ​សន្ធឹក​នៃ​ស្លាប​របស់​សត្វ​មាន​ជីវិត​ទាំង​នោះ​ដែល​ប៉ះ​គ្នា និង​សូរ​របស់​កង​ទាំង​នោះ​ដែល​អម​ទៅ គឺ​ជា​សូរ​អឺង‌អាប់​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ខ្ញុំ​ឮ​សន្ធឹក​ស្លាប​របស់​សត្វ​ទាំង​បួន​ដែល​ទទះ​ប៉ះ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ឮ​ស្នូរ​សន្ធឹក​កង់​ដែល​លាន់​ឡើង​យ៉ាង​ខ្លាំង នៅ​ក្បែរ​សត្វ​ទាំង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហើយ​ក៏​ឮ​សូរ​សន្ធឹក​នៃ​ស្លាប​របស់​តួ​មាន​ជីវិត​ទាំង​នោះ ដែល​ប៉ះ​គ្នា នឹង​សូរ​របស់​កង​ទាំង​នោះ​ដែល​អម​ទៅ គឺ​ជា​សូរ​អឺង‌អាប់​យ៉ាង​ខ្លាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ខ្ញុំ​ឮ​សន្ធឹក​ស្លាប​របស់​សត្វ​ទាំង​បួន​ដែល​ទទះ​ប៉ះ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ឮ​ស្នូរ​សន្ធឹក​កង់​ដែល​លាន់​ឡើង​យ៉ាង​ខ្លាំង នៅ​ក្បែរ​សត្វ​ទាំង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 3:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ចូរ​ឲ្យ​ឯង​ប្រញាប់‌ប្រញាល់​ឡើង ដ្បិត​គឺ​វេលា​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចេញ​ទៅ​ចំពោះ​មុខ​ឯង ដើម្បី​ប្រហារ​ពួក​ទ័ព​ភីលី‌ស្ទីន»។


គ្រោង​មួយៗ នោះ​មាន​កង់​លង្ហិន​បួន និង​ភ្លៅ​លង្ហិន​ដែរ ឯ​ជើង​កំណល់​របស់​គ្រោង​ទាំង​នោះ មាន​ប្រដាប់​ទ្រ​ដែល​សិត​ភ្ជាប់​ទាំង​បួន​ជ្រុង ពី​ក្រោម​ចាន‌ក្លាំ​មាន​ទាំង​ក្បាច់​កម្រង​ខាងៗ​ទាំង​អស់។


ពេល​ខ្ញុំ​កំពុង​មើល​សត្វ​មាន​ជីវិត​ទាំង​នោះ ខ្ញុំ​ឃើញ​មាន​កង់​នៅ​លើ​ដី ក្បែរ​សត្វ​មាន​ជីវិត​ទាំង​នោះ គឺ​កង់​មួយ​សម្រាប់សត្វ​នីមួយៗ​ទាំង​បួន។


កាល​ណា​ហោះ​ទៅ ខ្ញុំ​ឮ​សូរ​សន្ធឹក​ស្លាបដូច​ជា​សូរ​ទឹក​ធំ គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​សូរ​គឹក‌កង ដូច​ជា​សូរ​នៃ​កង‌ទ័ព។ កាល​ណា​តួ​ទាំង​នោះ​ឈប់ ក៏ទម្លាក់​ស្លាប​ចុះ​មក​វិញ។


មាន​ឮ​សូរ​សន្ធឹក​ស្លាប​របស់​ចេរូ‌ប៊ីន រហូត​ដល់​ទី‌លាន​ខាង​ក្រៅ ហាក់​ដូច​ជា​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា ក្នុង​កាល​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម