Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 10:17 - អាល់គីតាប

17 ពេល​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ឈប់ កង់​ក៏​ឈប់ ពេល​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ឡើង កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​លោក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​ណា​ពួក​នេះ​ឈប់ ពួក​នោះ​ក៏​ឈប់​ដែរ ហើយ​កាល​ណា​ពួក​នេះ​ហើរ​ឡើង​ទៅ ពួក​នោះ​ក៏​ឡើង​ទៅ​ជា‌មួយ​គ្នា ដ្បិត​វិញ្ញាណ​នៃ​សត្វ​មាន​ជីវិត​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពេល​ចេរូប៊ីន​ឈប់ កង់​ក៏​ឈប់ ពេល​ចេរូប៊ីន​ឡើង កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​លោក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​ណា​ពួក​នេះ​ឈប់ ពួក​នោះ​ក៏​ឈប់​ដែរ ហើយ​កាល​ណា​ពួក​នេះ​ហើរ​ឡើង​ទៅ ពួក​នោះ​ក៏​ឡើង​ទៅ​ជា​មួយ​គ្នា ដ្បិត​វិញ្ញាណ​នៃ​តួ​មាន​ជីវិត​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 10:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស រួច​ទ្រង់​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។


សត្វ​នីមួយៗ​ហើរ​តម្រង់​ទៅ​មុខ​ឥត​ងាក​រេ​ឡើយ តាម​វិញ្ញាណ​ជំរុញ​ឲ្យ​ទៅ។


នៅ​ខាង​ក្នុង​ពពក​នោះ មាន​សត្វ​លោក​បួន ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស។


ពេល​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទៅ​មុខ កង់​ក៏​វិល​ទៅ​មុខ​ជា​មួយ ពេល​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទទះ​ស្លាប​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​នៅ​ជាប់​ជា​មួយ​ដែរ។


ខ្ញុំ​ឮ​សន្ធឹក​ស្លាប​របស់​សត្វ​ទាំង​បួន​ដែល​ទទះ​ប៉ះ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ឮ​ស្នូរ​សន្ធឹក​កង់​ដែល​លាន់​ឡើង​យ៉ាង​ខ្លាំង នៅ​ក្បែរ​សត្វ​ទាំង​នោះ​ដែរ។


ដ្បិត​ហ៊ូកុំ​របស់​រស‌អុលឡោះ​ដែល​ផ្ដល់​ជីវិត​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​បាប និង​ពី​សេចក្ដី​ស្លាប់។


បី​ថ្ងៃ​កន្លះ​ក្រោយ​មក មាន​ដង្ហើម​ជីវិតមួយ​ចេញ​ពី​អុលឡោះ មក​ចូល​ក្នុង​សាក‌សព​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ក៏​ក្រោក​ឈរ​ឡើង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ភ័យ​ខ្លាច​ជា​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម