ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 66:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​យើង​នឹង​នាំ​ទៅ​ដល់​កំណត់​ដែល​ត្រូវ​សម្រាល ឥត​ធ្វើ​ឲ្យ​កើត​មក​ផង​ឬ? ព្រះ​របស់​អ្នក​ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា យើង​ដែល​ធ្វើ​ឲ្យ​កើត​មក តើ​យើង​នឹង​បង្ខាំង​ផ្ទៃ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “តើ​យើង​នាំទៅដល់កំណត់ដែលត្រូវសម្រាល ហើយ​មិន​ឲ្យ​កើតមក​ឬ​?”។ ព្រះ​របស់អ្នក​មានបន្ទូលថា​៖ “តើ​យើង​ធ្វើឲ្យ​កើតមក ហើយ​បង្ខាំង​ផ្ទៃ​ឬ​?”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: បើ​យើង​ឲ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ តើ​យើង​ឃាត់‌ឃាំង​មិន​ឲ្យ​កូន​កើត​បាន​ឬ ព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ថា បើ​យើង​ឲ្យ​ទារក​ចាប់​ផ្ទៃ តើ​យើង​រារាំង​វា​មិន​ឲ្យ​កើត​បាន​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អញ​នឹង​នាំ​ទៅ​ដល់​កំណត់​ដែល​ត្រូវ​សំរាល ឥត​ធ្វើ​ឲ្យ​កើត​មក​ផង​ឬ ព្រះ​នៃ​ឯង​ទ្រង់​ក៏​មាន​បន្ទូល​សួរ​ថា ឯ​អញ​ដែល​ធ្វើ​ឲ្យ​កើត​មក តើ​អញ​នឹង​បង្ខាំង​ផ្ទៃ​ឬ​អី។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: បើ​យើង​ឲ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ តើ​យើង​ឃាត់‌ឃាំង​មិន​ឲ្យ​កូន​កើត​បាន​ឬ អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​មាន​បន្ទូល​ថា បើ​យើង​ឲ្យ​ទារក​ចាប់​ផ្ទៃ តើ​យើង​រារាំង​វា​មិន​ឲ្យ​កើត​បាន​ឬ?

សូមមើលជំពូក



អេសាយ 66:9
3 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​ការ​អ្វី​ពិបាក​ពេក​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ឬ? នៅ​វេលា​កំណត់ យើង​នឹង​ត្រឡប់​មក​រក​អ្នក​វិញ គឺ​ឆ្នាំ​ក្រោយ​ក្នុង​វេលា​ដដែល​នេះ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ»។


គេ​ក៏​ជម្រាប​ដល់​លោក​ថា៖ «ព្រះបាទ​ហេ‌សេ‌គា​មាន​រាជ‌អង្ការ​ដូច្នេះ​ថា "ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​សេចក្ដី​វេទនា សេចក្ដី​ផ្ចាញ់‌ផ្ចាល និង​សេចក្ដី​ដំណៀល ប្រៀប​ដូច​ជា​កូន​ដែល​គ្រប់​ខែ តែ​គ្មាន​កម្លាំង​នឹង​សម្រាល​មក​សោះ។


ការ​ឈឺ​ចាប់​ដូច​ស្រ្ដី​សម្រាល​កូន បាន​មក​ដល់​គេ​ហើយ គេ​ជា​កូន​ដែល​អាប់​ឥត​ប្រាជ្ញា ដ្បិត​ដល់​ពេល​កើត វា​មិន​ព្រម​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ទេ។