គេក៏ជម្រាបដល់លោកថា៖ «ព្រះបាទហេសេគាមានរាជអង្ការដូច្នេះថា "ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល និងសេចក្ដីដំណៀល ប្រៀបដូចជាកូនដែលគ្រប់ខែ តែគ្មានកម្លាំងនឹងសម្រាលមកសោះ។
អេសាយ 66:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មុនដែលឈឺពោះ នោះបានសម្រាលកូនមក មុនដែលកើតឈឺចាប់ នោះបានបង្កើតកូនប្រុសមួយហើយ។ ព្រះគម្ពីរខ្មែរសាកល ស៊ីយ៉ូនបានសម្រាលកូន មុនពេលឈឺពោះឆ្លងទន្លេ នាងបានបង្កើតកូនប្រុសម្នាក់ មុនពេលការឈឺពោះឆ្លងទន្លេមកដល់នាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងស៊ីយ៉ូនប្រៀបបាននឹងស្ត្រី ដែលសម្រាលកូន មុនឈឺផ្ទៃ ហើយបង្កើតបានកូនប្រុស មុនឈឺចុកចាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មុនដែលឈឺពោះ នោះបានសំរាលកូនមក មុនដែលកើតឈឺចាប់ នោះបានបង្កើតកូនប្រុស១ហើយ អាល់គីតាប ក្រុងស៊ីយ៉ូនប្រៀបបាននឹងស្ត្រី ដែលសំរាលកូន មុនឈឺផ្ទៃ ហើយបង្កើតបានកូនប្រុស មុនឈឺចុកចាប់។ |
គេក៏ជម្រាបដល់លោកថា៖ «ព្រះបាទហេសេគាមានរាជអង្ការដូច្នេះថា "ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល និងសេចក្ដីដំណៀល ប្រៀបដូចជាកូនដែលគ្រប់ខែ តែគ្មានកម្លាំងនឹងសម្រាលមកសោះ។
ឱស្ត្រីអារដែលមិនបានបង្កើតកូនអើយ ចូរច្រៀងឡើង ឱអ្នកដែលមិនបានឈឺចាប់នឹងសម្រាលអើយ ចូរធ្លាយចេញជាបទចម្រៀង ហើយបន្លឺឡើងចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា កូនរបស់ស្ត្រីដែលនៅតែម្នាក់ឯង មានច្រើនជាងកូនរបស់ស្ត្រី ដែលមានប្តីទៅទៀត។
ពេលស្ត្រីហៀបនឹងសម្រាលកូន នាងតែងព្រួយចិត្ត ព្រោះដល់ពេលហើយ តែកាលណាសម្រាលរួចមក នាងក៏ភ្លេចពីការឈឺចាប់អស់រលីង ហើយបែរជាមានអំណរ ដោយសារមានកូនម្នាក់កើតមកក្នុងលោកនេះ។