៙ បន្ទាប់មក ព្រះអង្គបាននាំអ៊ីស្រាអែល ចេញ ទាំងនាំយកប្រាក់ និងមាសទៅជាមួយ ឯក្នុងចំណោមកុលសម្ព័ន្ធរបស់គេ គ្មានអ្នកណាម្នាក់ជំពប់ដួលឡើយ។
អេសាយ 63:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាព្រះដែលនាំគេដើរកាត់ទីជម្រៅមិនឲ្យចំពប់ដួលឡើយ ដូចជានាំសេះដើរកាត់ទីរហោស្ថាន។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដែលនាំពួកគេដើរកាត់ទីជម្រៅ ដូចជានាំសេះដើរកាត់ទីរហោស្ថាន បានជាពួកគេមិនជំពប់នោះ តើនៅឯណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនាំពួកគេដើរកាត់បាតសមុទ្រ ដូចសេះបោលនៅវាលរហោស្ថាន គេមិនជំពប់ដួលឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាព្រះដែលនាំគេដើរកាត់ទីជំរៅមិនឲ្យចំពប់ដួលឡើយ ដូចជានាំសេះដើរកាត់ទីរហោស្ថាន អាល់គីតាប ទ្រង់នាំពួកគេដើរកាត់បាតសមុទ្រ ដូចសេះបោលនៅវាលរហោស្ថាន គេមិនជំពប់ដួលឡើយ។ |
៙ បន្ទាប់មក ព្រះអង្គបាននាំអ៊ីស្រាអែល ចេញ ទាំងនាំយកប្រាក់ និងមាសទៅជាមួយ ឯក្នុងចំណោមកុលសម្ព័ន្ធរបស់គេ គ្មានអ្នកណាម្នាក់ជំពប់ដួលឡើយ។
ព្រះអង្គបានបន្ទោសសមុទ្រក្រហម សមុទ្រនោះក៏រីងទៅ ហើយព្រះអង្គបាននាំគេដើរកាត់ទីជម្រៅ ដូចដើរកាត់វាលខ្សាច់។
អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
លោកម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាច្រានផាត់សមុទ្រចេញ ដោយកម្លាំងខ្យល់ពីទិសខាងកើត ដែលបក់យ៉ាងខ្លាំងពេញមួយយប់ ធ្វើឲ្យសមុទ្រទៅជាដីគោក ហើយទឹកក៏ញែកចេញពីគ្នា។
គេនឹងមកទាំងយំ និងទាំងពាក្យទូលអង្វរសូមសេចក្ដីមេត្តាករុណា យើងនឹងនាំគេត្រឡប់មកវិញ យើងនឹងឲ្យគេដើរក្បែរកន្លែងដែលមានទឹកហូរ តាមផ្លូវត្រង់ជាផ្លូវដែលគេមិនចំពប់ដួលឡើយ ដ្បិតយើងជាឪពុកដល់សាសន៍អ៊ីស្រាអែល ហើយពួកអេប្រាអិមជាកូនច្បងរបស់យើង។
យើងមិនឲ្យអ្នកឮពាក្យត្មះតិះដៀលរបស់សាសន៍ដទៃទាំងប៉ុន្មានទៀតទេ អ្នកមិនត្រូវរងទ្រាំសេចក្ដីប្រមាថមើលងាយរបស់គេ អ្នកនឹងមិនធ្វើជាហេតុ ឲ្យសាសន៍របស់អ្នកចំពប់ដួលទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ព្រះអង្គបានជាន់ឈ្លីសមុទ្រ ដោយសេះទាំងប៉ុន្មានរបស់ព្រះអង្គ គឺអស់ទាំងរលកដែលបោកឡើងយ៉ាងធំ។