អេសាយ 5:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់ពួកអ្នកដែលរាប់ខ្លួន ជាមានប្រាជ្ញា ហើយស្មានថាខ្លួនគេមានគំនិតស្រួច ព្រះគម្ពីរខ្មែរសាកល វេទនាហើយ! អ្នកដែលមានប្រាជ្ញាក្នុងភ្នែកខ្លួនឯង និងអ្នកដែលមានការយល់ដឹងនៅចំពោះមុខខ្លួនឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលនឹកស្មានថាខ្លួនមានប្រាជ្ញា ហើយចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹង មុខជាត្រូវវេទនាពុំខាន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់ពួកអ្នកដែលរាប់ខ្លួនថា ជាមានប្រាជ្ញា ហើយស្មានថាខ្លួនគេមានគំនិតស្រួច អាល់គីតាប អស់អ្នកដែលនឹកស្មានថាខ្លួនមានប្រាជ្ញា ហើយចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹង មុខជាត្រូវវេទនាពុំខាន! |
អ្នកដែលឃើញមនុស្សដែលប្រកាន់ថា ខ្លួនមានប្រាជ្ញាឬទេ? មានសង្ឃឹមចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។
មនុស្សខ្ជិលច្រអូសគេតែងប្រកាន់ថា ខ្លួនមានប្រាជ្ញាជាជាងមនុស្សប្រាំពីរនាក់ ដែលតបឆ្លើយដោយវាងវៃ។
កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីការអាក្រក់ទៅ ។
ដ្បិតគេពោលថា៖ «យើងបានធ្វើការនេះដោយកម្លាំងដៃយើង ហើយដោយប្រាជ្ញារបស់យើងដែរ ដោយយើងមានយោបល់ពិត យើងបានដកព្រំដែននៃសាសន៍ទាំងប៉ុន្មានចោល ក៏បានរឹបយកទ្រព្យសម្បត្តិគេ ហើយបានប្រព្រឹត្តដូចជាមនុស្សមានចិត្តក្លាហាន គឺបានទម្លាក់ស្តេចដែលអង្គុយលើបល្ល័ង្កបង់
តើអ្នកបានប្រកួត ហើយប្រមាថដល់អ្នកណា? តើទាស់នឹងអ្នកណា ដែលអ្នកបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
ព្រះអង្គទម្លាក់ងារពួកអ្នកគ្រប់គ្រងឲ្យសូន្យទៅ ក៏ធ្វើឲ្យពួកចៅក្រមនៅផែនដីទៅជាឥតប្រយោជន៍ដែរ
ពីព្រោះអ្នកបានទុកចិត្តនឹងអំពើកំណាចរបស់អ្នក អ្នកបានគិតថា គ្មានអ្នកណាឃើញអ្នកទេ ឯប្រាជ្ញា និងចំណេះរបស់អ្នក បានបង្ខូចចិត្តអ្នកហើយ អ្នកបាននឹកក្នុងចិត្តថា គឺយើងនេះហើយ ឥតមានអ្នកណាទៀតឡើយ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ តែឥឡូវនេះ ដោយអ្នករាល់គ្នាអាងថាខ្លួនមើលឃើញ នោះអ្នករាល់គ្នានៅជាប់មានបាបនៅឡើយ»។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាល្ងង់អំពីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាស្មានថាខ្លួនមានប្រាជ្ញា គឺថា សាសន៍អ៊ីស្រាអែលមួយចំនួនកើតមានចិត្តរឹងរូស រហូតទាល់តែសាសន៍ដទៃបានចូលមកគ្រប់ចំនួន
ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។