ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 43:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ ឱ​ពួក​យ៉ាកុប​អើយ អ្នក​មិន​បាន​អំពាវ‌នាវរក​យើង​ទេ ឱ​អ៊ីស្រា‌អែល​អើយ អ្នក​បាន​ណាយ​ចិត្ត​នឹង​យើងហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាងណាមិញ យ៉ាកុប​អើយ អ្នក​មិន​បាន​ស្រែកហៅ​យើង​ទេ ផ្ទុយទៅវិញ អ៊ីស្រាអែល​អើយ អ្នក​បាន​នឿយណាយ​នឹង​យើង​!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពូជ‌ពង្ស​យ៉ាកុប​អើយ អ្នក​ពុំ​បាន​ហៅ​រក​យើង​ទេ អ៊ីស្រា‌អែល​អើយ អ្នក​នឿយ‌ណាយ​នឹង​បម្រើ​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​បើ​យ៉ាង​នោះ ឱ​ពួក​យ៉ាកុប​អើយ គង់​តែ​ឯង​មិន​បាន​អំពាវ‌នាវ​ដល់​អញ​ដែរ គឺ​ឯង​បាន​ណាយ​ចិត្ត​នឹង​អញ​វិញ ឱ​អ៊ីស្រាអែល​អើយ

សូមមើលជំពូក

អាល់គីតាប

ពូជ‌ពង្ស​យ៉ាកកូប​អើយ អ្នក​ពុំ​បាន​ហៅ​រក​យើង​ទេ អ៊ីស្រ‌អែល​អើយ អ្នក​នឿយ‌ណាយ​នឹង​បម្រើ​យើង។

សូមមើលជំពូក



អេសាយ 43:22
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត តើ​គេ​គ្មាន​ប្រាជ្ញា​ទេ​ឬ? ជា​អ្នក​ដែល​ស៊ី​ប្រជា‌រាស្ត្រ​របស់​យើង ដូច​ជា​ស៊ី​អាហារ ហើយ​មិន​ដែល​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា​ឡើយ។


សូម​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ទៅ​លើ​សាសន៍ដែល​មិន​ស្គាល់​ព្រះ‌អង្គ និង​ទៅ​លើ​នគរ​ដែល​មិន​អំពាវ‌នាវ ដល់​ព្រះ‌នាម​ព្រះ‌អង្គ​នោះ​ទៅ!


ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់ ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់ យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់។


គ្មាន​អ្នក​ណា​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ឬ​ដាស់‌តឿន​ខ្លួន​អ្នក​ឲ្យ​ចាប់​តោង​ព្រះ‌អង្គ​ឡើង ដ្បិត​ព្រះ‌អង្គ​បាន​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។


សូម​ព្រះ‌អង្គ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ទៅ​លើ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​មិន​ស្គាល់​ព្រះ‌អង្គ ហើយ​ទៅ​លើ​អស់​ទាំង​គ្រួ​មនុស្ស ដែល​មិន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដ្បិត​គេ​បាន​ត្របាក់​លេប​ពួក​យ៉ាកុប គេ​បាន​ត្របាក់​លេប ព្រម​ទាំង​រំលីង​អស់ ហើយ​បំផ្លាញ​ទី​លំនៅ​របស់​គេ​ដែរ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ឃើញ​មាន អំពើ​ទុច្ចរិត​យ៉ាង​ណា​នៅ​ក្នុង​យើង បាន​ជា​គេ​ថយ​ទៅ​ឆ្ងាយ​ពី​យើង​ដូច្នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ក៏​ទៅ​ជា​ឥត​ប្រយោជន៍​គ្រប់​គ្នា​ផង


សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​នេះ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ដូច​បាន​ចែង​ទុក​មក​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ហើយ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ស្វែង​រក​ព្រះ‌គុណ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​មាន​គំនិត​វាង‌វៃ ដោយ​សារ​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​ឡើយ។


«ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ តើ​យើង​បាន​ធ្វើ​អ្វី​ដល់​ឯង? តើ​យើង​បាន​ធ្វើ​ឲ្យ​ឯង​ធុញ​ទ្រាន់​ដោយ‌សារ​អ្វី? ចូរ​ឆ្លើយ​នឹង​យើង!


ប៉ុន្តែ អ្នក​រាល់​គ្នា​ពោល​ថា "ការ​នេះ​ធុញ​ណាស់" ហើយ​អ្នក​រាល់​គ្នា​បាន​មើល​ងាយ​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ អ្នក​រាល់​គ្នា​យក​របស់​ដែល​បាន​ប្លន់​ពី​គេ​មក ព្រម​ទាំង​សត្វ​ខ្ញើច និង​សត្វ​ឈឺ​ផង ដែល​អ្នក​រាល់​គ្នា​នាំ​តង្វាយ​មក​ថ្វាយ ដូច្នេះ ព្រះ‌យេហូវ៉ា​សួរ​ថា តើ​គួរ​ឲ្យ​យើង​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ឬ​ទេ?


ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា រំខាន​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌យេហូវ៉ា​ណាស់។ ប៉ុន្តែ អ្នក​រាល់​គ្នា​សួរ​ថា "តើ​យើង​បាន​រំខាន​ព្រះ‌ហឫ‌ទ័យព្រះ‌អង្គដូចម្ដេច?" គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា "អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ល្អ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គេ" ឬ​ថា "តើ​សេចក្ដី​យុត្តិ‌ធម៌របស់​ព្រះ​នៅ​ឯ​ណា?"»។


គឺ​អ្នក​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​បម្រើ​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះព្រះ‌អង្គ​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី?