ឯបុត្ររបស់ទ្រង់ យើងនឹងឲ្យកុលសម្ពន័្ធមួយ ដើម្បីឲ្យដាវីឌជាអ្នកបម្រើយើង បានចង្កៀងមួយភ្លឺជាដរាប នៅចំពោះយើង ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលយើងបានរើសសម្រាប់តាំងឈ្មោះយើង
អេសាយ 42:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ការខាងដើមទាំងប៉ុន្មានបានកន្លងទៅ ហើយការថ្មីដែលយើងថ្លែងប្រាប់នេះ យើងប្រាប់ពីការទាំងនោះ ដល់អ្នករាល់គ្នា មុនដែលកើតមកផង។ ព្រះគម្ពីរខ្មែរសាកល មើល៍! ការពីមុនបានសម្រេចហើយ ហើយយើងនឹងប្រកាសការថ្មី។ យើងនឹងតំណាលឲ្យអ្នករាល់គ្នាស្ដាប់ មុនការទាំងនោះលេចឡើង”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មើលចុះ! ហេតុការណ៍ផ្សេងៗដែលកើតមាន នៅគ្រាដំបូង បានសម្រេចជារូបរាងអស់ហើយ យើងក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹង នូវហេតុការណ៍ឯទៀតៗដែលនឹងកើតមាន គឺយើងប្រាប់ឲ្យអ្នករាល់គ្នាដឹងមុន ហេតុការណ៍ទាំងនោះកកើតជារូបរាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើលការខាងដើមទាំងប៉ុន្មានបានកន្លងទៅហើយ គឺជាការថ្មីដែលអញថ្លែងប្រាប់នេះ អញប្រាប់ពីការទាំងនោះ ដល់ឯងរាល់គ្នា មុនដែលកើតមកផង។ អាល់គីតាប មើលចុះ! ហេតុការណ៍ផ្សេងៗដែលកើតមាន នៅគ្រាដំបូងបានសម្រេចជារូបរាងអស់ហើយ យើងក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹង នូវហេតុការណ៍ឯទៀតៗដែលនឹងកើតមាន គឺយើងប្រាប់ឲ្យអ្នករាល់គ្នាដឹងមុន ហេតុការណ៍ទាំងនោះកកើតជារូបរាង។ |
ឯបុត្ររបស់ទ្រង់ យើងនឹងឲ្យកុលសម្ពន័្ធមួយ ដើម្បីឲ្យដាវីឌជាអ្នកបម្រើយើង បានចង្កៀងមួយភ្លឺជាដរាប នៅចំពោះយើង ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលយើងបានរើសសម្រាប់តាំងឈ្មោះយើង
មើល៍! យើងនឹងធ្វើការមួយថ្មី ការនោះកំពុងលេចមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយនៅទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់។
ឯការដែលបានកើតឡើងតាំងតែពីដើមមក នោះយើងបានថ្លែងប្រាប់ចាប់តាំងពីបុរាណហើយ សេចក្ដីនោះបានចេញពីមាត់យើងទៅ ហើយយើងបានសម្ដែងច្បាស់ យើងបានធ្វើការទាំងនោះភ្លាមមួយរំពេច ដូច្នេះ ការទាំងនោះបានកើតឡើងហើយ។
ហេតុនោះបានជាយើងថ្លែងប្រាប់សេចក្ដីនោះ ដល់អ្នកតាំងពីបុរាណ ហើយបានបង្ហាញឲ្យអ្នកដឹងមុនដែលការនោះកើតមក ក្រែងអ្នកនិយាយថា គឺជារូបព្រះរបស់អ្នកដែលធ្វើការនោះវិញ ហើយរូបឆ្លាក់ និងរូបសិតរបស់អ្នក ដែលបង្គាប់ការនោះឡើង។
អ្នកបានឮហើយ ចូរពិចារណាការទាំងនេះចុះ តើអ្នកនឹងមិនព្រមថ្លែងប្រាប់ទេឬ? ពីពេលនេះទៅ យើងបានបង្ហាញឲ្យអ្នកឃើញការថ្មីទៀត គឺជាការលាក់កំបាំងដែលអ្នកមិនបានស្គាល់។
ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នា មុននឹងហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿថា គឺខ្ញុំនេះហើយ
អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាបានសន្យាជាមួយពួកវង្សអ៊ីស្រាអែល សុទ្ធតែបានសម្រេចទាំងអស់ ឥតមានខ្វះណាមួយឡើយ។