ឱព្រះអម្ចាស់អើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ ក៏គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។
អេសាយ 40:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះដ៏បរិសុទ្ធមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នានឹងប្រៀបផ្ទឹមយើងដូចជាអ្នកណា ឬអ្នកឲ្យស្មើនឹងយើងនោះ? ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អង្គដ៏វិសុទ្ធមានបន្ទូលថា៖ “តើអ្នករាល់គ្នាប្រដូចយើងនឹងអ្នកណាឲ្យយើងស្មើនឹងអ្នកនោះ?”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះដ៏វិសុទ្ធមានព្រះបន្ទូលថា៖ តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា? តើនរណាអាចស្មើនឹងយើងបាន? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះដ៏បរិសុទ្ធទ្រង់មានបន្ទូលថា ឯងរាល់គ្នានឹងប្រៀបផ្ទឹមអញដូចជាអ្នកណា ឲ្យអញបានស្មើនឹងគេនោះ អាល់គីតាប អុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា? តើនរណាអាចស្មើនឹងយើងបាន?។ |
ឱព្រះអម្ចាស់អើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ ក៏គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។
ជាព្រះដែលគួរស្ញែងខ្លាច នៅក្នុងអង្គប្រជុំរបស់ពួកអ្នកបរិសុទ្ធ ក៏គួរកោតខ្លាច លើសជាងអស់អ្នក នៅជុំវិញព្រះអង្គនោះ?
ឱព្រះយេហូវ៉ាអើយ តើមានព្រះណាដូចព្រះអង្គ តើមានអ្នកណា ដែលមានភាពបរិសុទ្ធដ៏វិសេសដូចព្រះអង្គ ដែលគួរសរសើរតម្កើង ហើយក៏ធ្វើការអស្ចារ្យ?
ដូច្នេះ តើអ្នករាល់គ្នានឹងធៀបផ្ទឹមព្រះ ដូចជាអ្នកណា ឬប្រៀបព្រះអង្គទៅនឹងអ្វី?
តើអ្នករាល់គ្នានឹងធៀបយើងដូចជាអ្នកណា ហើយផ្ទឹមយើងឲ្យស្មើនឹងអ្នកណា ឬប្រៀបយើងឲ្យបានដូចជាអ្នកណា?
តើដែលមានសាសន៍ណាឮព្រះសូរសៀងព្រះទ្រង់មានព្រះបន្ទូលពីកណ្ដាលភ្លើងមក ដូចជាអ្នកបានឮ ហើយនៅរស់ឬទេ?
មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។