ផែនដីគ្មានរូបរាង នៅទទេ មានតែភាពងងឹតនៅគ្របលើជម្រៅទឹក ហើយព្រះវិញ្ញាណ របស់ព្រះក៏រេរាពីលើផ្ទៃទឹក។
អេសាយ 40:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះអង្គបានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ព្រះអង្គ ឬបង្រៀនព្រះអង្គក្នុងផ្លូវយុត្តិធម៌? ឬឲ្យព្រះអង្គមានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ព្រះអង្គ? ព្រះគម្ពីរខ្មែរសាកល តើព្រះអង្គបានប្រឹក្សាជាមួយអ្នកណា? តើនរណាបានធ្វើឲ្យព្រះអង្គមានការយល់ច្បាស់ ហើយបង្រៀនព្រះអង្គក្នុងគន្លងនៃសេចក្ដីយុត្តិធម៌ ក៏បង្រៀនព្រះអង្គនូវចំណេះដឹង ព្រមទាំងធ្វើឲ្យព្រះអង្គស្គាល់ផ្លូវនៃការយល់ដឹង? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះអង្គសុំនរណាឲ្យធ្វើជាទីប្រឹក្សា ដើម្បីថ្វាយយោបល់ព្រះអង្គ? តើនរណាបង្រៀនព្រះអង្គអំពីមាគ៌ាដ៏សុចរិត? តើនរណាបង្រៀនព្រះអង្គឲ្យស្គាល់ប្រាជ្ញា ហើយណែនាំព្រះអង្គឲ្យស្គាល់មាគ៌ា នៃបញ្ញាឈ្លាសវៃ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទ្រង់បានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ទ្រង់ ឬបង្រៀនទ្រង់ក្នុងផ្លូវយុត្តិធម៌ ឬឲ្យទ្រង់មានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ទ្រង់ អាល់គីតាប តើទ្រង់បានសុំនរណាឲ្យធ្វើជាទីប្រឹក្សា ដើម្បីជូនយោបល់ទ្រង់? តើនរណាបង្រៀនទ្រង់អំពីមាគ៌ាដ៏សុចរិត? តើនរណាបង្រៀនទ្រង់ឲ្យស្គាល់ប្រាជ្ញា ហើយណែនាំទ្រង់ឲ្យស្គាល់មាគ៌ា នៃបញ្ញាឈ្លាសវៃ? |
ផែនដីគ្មានរូបរាង នៅទទេ មានតែភាពងងឹតនៅគ្របលើជម្រៅទឹក ហើយព្រះវិញ្ញាណ របស់ព្រះក៏រេរាពីលើផ្ទៃទឹក។
តើមានអ្នកណាបង្រៀនចំណេះដល់ព្រះបាន ឃើញហើយថា គឺព្រះអង្គហើយ ដែលជំនុំជម្រះទាំងពួកអ្នកធំៗផង។
តើអ្នកណាបានបង្គាប់បង្ហាញផ្លូវ ដែលព្រះអង្គត្រូវដើរ? ឬអ្នកណាហ៊ានថាព្រះអង្គបានប្រព្រឹត្តការទុច្ចរិត?
តើឯងនៅឯណាក្នុងកាលដែលយើង ចាប់ផ្ដើមបង្កបង្កើតផែនដី? ចូរប្រាប់យើងមក បើឯងដឹង។
សូមនាំទូលបង្គំទៅតាមផ្លូវច្រក នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំមានចិត្តរីករាយ នឹងផ្លូវនោះណាស់។
យើងបានសង្កេតមើល តែមិនឃើញមនុស្សណាមួយសោះ ទោះទាំងនៅក្នុងពួកទាំងនោះ ក៏ឥតមានណាមួយ ជាអ្នកប្រឹក្សា ដែលកាលណាយើងនឹងសួរ នោះនឹងអាចឆ្លើយមួយម៉ាត់បានឡើយ។
គ្រប់ទាំងអ្វីៗល្អដែលព្រះប្រទានមក និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនចេះប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។