ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 38:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​យើង​នឹង​ធ្វើ​ឲ្យ​ស្រមោល ដែល​បាន​ជ្រេ​ទៅ​នៅ​នាឡិការ ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​វិញ»។ ដូច្នេះ ស្រមោល​ក៏​ថយ​មក​វិញ​ដប់​ចុច តាម​ដែល​បាន​ជ្រេ​ទៅ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“មើល៍! យើង​នឹង​ធ្វើឲ្យ​ស្រមោល​ពី​ព្រះអាទិត្យ​ដែល​ជ្រេទៅ​លើ​នាឡិកាថ្ងៃ​របស់​អ័ហាស​ត្រឡប់ទៅវិញ គឺ​ថយក្រោយ​ដប់​ចំណុច”’”។ នោះ​ស្រមោលពី​ព្រះអាទិត្យ​ក៏​ត្រឡប់ទៅវិញ​ដប់​ចំណុច លើ​នាឡិកាថ្ងៃ​ដែល​វា​បាន​ជ្រេទៅ​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះ‌បាទ​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ»។ ពេល​នោះ ស្រមោល​ដែល​ជ្រេ​ទៅ​ហើយ​ក៏​ថយ​ក្រោយ​វិញ​ដប់​កាំ​មែន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​អញ​នឹង​ធ្វើ​ឲ្យ​ស្រមោល ដែល​បាន​ជ្រេ​ទៅ​នៅ​នាឡិកា​ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​វិញ ដូច្នេះ ស្រមោល​ក៏​ថយ​មក​វិញ​១០​ចុច តាម​ដែល​បាន​ជ្រេ​ទៅ​ហើយ។

សូមមើលជំពូក

អាល់គីតាប

គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ស្តេច​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ»។ ពេល​នោះ ស្រមោល​ដែល​ជ្រេ​ទៅ​ហើយ​ក៏​ថយ​ក្រោយ​វិញ​ដប់​កាំ​មែន។

សូមមើលជំពូក



អេសាយ 38:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះបាទ​ហេ‌សេ‌គា​ចាប់​ប្រឈួន​ជា​ធ្ងន់ ហៀប​នឹង​សុគត តែ​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក ព្រម​ទាំង​ប្រាប់​ទី​សម្គាល់​ដល់​ស្តេច


ប៉ុន្តែ ក្នុង​ការ​ដែល​រាជ‌ទូត​នៃ​ស្តេច​បាប៊ី‌ឡូន បាន​មក​ស៊ើប‌សួរ​ទ្រង់ ពី​ការ​អស្ចារ្យ​ដែល​កើត​ឡើង​ក្នុង​ស្រុក ព្រះ​បាន​ទុក​ទ្រង់​ចោល ដើម្បី​នឹង​ល្បង‌ល​ទ្រង់ ឲ្យ​បាន​ជ្រាប​គ្រប់​ទាំង​គំនិត ដែល​មាន​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ទ្រង់។


នេះ​ជា​ពាក្យ​ដែល​ព្រះបាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា បាន​សរសេរ ក្នុង​កាល​ដែល​ទ្រង់​ប្រឈួន ហើយ​បាន​ជា​ឡើង​វិញ។


«ចូរ​អ្នក​សូម​ទី​សម្គាល់​មួយ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជម្រៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើក្តី»។


ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​បាន​នាំ​គ្នា​ចូល​មក​ល្បង​ល​ព្រះ‌យេស៊ូវ គេ​សូម​ឲ្យ​ព្រះ‌អង្គ​បង្ហាញ​ទី​សម្គាល់​មួយ​ពី​ស្ថាន‌សួគ៌​ដល់​គេ។


លោក​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ សូម​សម្ដែង​ទី​សម្គាល់​មួយ​ឲ្យ​ទូល‌បង្គំ​ដឹង​ថា គឺ​ពិត​ជា​ព្រះ‌អង្គ​មែន​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ។