ជាអស់អ្នកដែលពោលថា «ដោយសារអណ្ដាតរបស់យើង យើងនឹងឈ្នះ បបូរមាត់របស់យើង ស្រេចលើយើង តើអ្នកណាជាចៅហ្វាយលើយើង?»
អេសាយ 36:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រយ័ត្ន ក្រែងហេសេគាបបួលអ្នករាល់គ្នា ដោយពាក្យថា "ព្រះយេហូវ៉ានឹងជួយឲ្យរួចជាមិនខាន" តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្ដាប់ដៃនៃស្តេចអាសស៊ើរបាន? ព្រះគម្ពីរខ្មែរសាកល កុំឲ្យហេសេគាបញ្ចុះបញ្ចូលអ្នករាល់គ្នាដោយនិយាយថា: “ព្រះយេហូវ៉ានឹងរំដោះពួកយើង” នោះឡើយ។ តើមានព្រះណារបស់ប្រជាជាតិនានា ដែលបានរំដោះទឹកដីរបស់ពួកគេពីកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំទុកឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើង”នោះឡើយ ដ្បិតក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាបានរំដោះស្រុកគេឲ្យរួចពីព្រះហស្ដរបស់ព្រះចៅក្រុងអាស្ស៊ីរីទាល់តែសោះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រយ័តក្រែងហេសេគាបបួលឯងរាល់គ្នាដោយពាក្យថា ព្រះយេហូវ៉ា ទ្រង់នឹងជួយឲ្យរួចជាមិនខាន តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរបាន អាល់គីតាប កុំទុកឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “អុលឡោះតាអាឡានឹងរំដោះយើង”នោះឡើយ ដ្បិតក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាបានរំដោះស្រុកគេឲ្យរួចពីដៃរបស់ស្តេចក្រុងអាស្ស៊ីរីទាល់តែសោះ! |
ជាអស់អ្នកដែលពោលថា «ដោយសារអណ្ដាតរបស់យើង យើងនឹងឈ្នះ បបូរមាត់របស់យើង ស្រេចលើយើង តើអ្នកណាជាចៅហ្វាយលើយើង?»
ចុះតើយើងនឹងមិនធ្វើដល់ក្រុងយេរូសាឡិម និងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេដែរទេឬ?
ប៉ុន្តែ គេមិនយល់ដូច្នោះទេ ហើយចិត្តគេក៏មិនគិតឃើញដល់ម៉្លោះដែរ គឺមានចិត្តចង់បំផ្លាញវិញ ក៏ចង់កាត់នគរជាច្រើន ឲ្យសូន្យចេញ មិនតិចឡើយ។
តើយើងបានឡើងមកច្បាំងបំផ្លាញស្រុកនេះ ដោយឥតព្រះយេហូវ៉ាឬ? គឺព្រះយេហូវ៉ាទេតើ ដែលព្រះអង្គបានមានព្រះបន្ទូលបង្គាប់យើងថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ»។
ក៏កុំឲ្យហេសេគានាំអ្នករាល់គ្នាឲ្យទុកចិត្តដល់ព្រះយេហូវ៉ា ដោយពោលថា ព្រះយេហូវ៉ានឹងជួយឲ្យយើងរាល់គ្នារួចជាមិនខាន ទីក្រុងនេះនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្ដាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ"។
ដរាបដល់យើងមកនាំអ្នករាល់គ្នាទៅនៅឯស្រុកមួយ ដូចជាស្រុករបស់អ្នករាល់គ្នានេះ ជាស្រុកមានស្រូវ និងទឹកទំពាំងបាយជូរ ជាស្រុកមាននំបុ័ង និងចម្ការទំពាំងបាយជូរផង។
តែបើអ្នកនិយាយមកយើងថា "យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើង" តើមិនមែនជាព្រះនោះ ដែលហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនាទ្រង់ចេញទេឬ ដោយប្រាប់ដល់ពួកសាសន៍យូដា និងពួកក្រុងយេរូសាឡិមថា "អ្នករាល់គ្នាត្រូវថ្វាយបង្គំនៅមុខអាសនាមួយនេះវិញ?"។
«ចូរអ្នករាល់គ្នាប្រាប់ព្រះបាទហេសេគា ជាស្តេចយូដាដូច្នេះថា កុំឲ្យព្រះរបស់ព្រះករុណា ដែលព្រះករុណាទុកចិត្តនោះ បញ្ឆោតព្រះករុណាដោយថា ក្រុងយេរូសាឡិមនឹងមិនត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ។
មើល៍ អ្នកបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើអ្នកនឹងបានរួចឬ?
ប្រហែលជាព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងឮអស់ទាំងពាក្យរបស់រ៉ាបសាកេនេះទេដឹង ជាពាក្យដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយព្រះអង្គនឹងបន្ទោសដល់គេ ដោយព្រោះពាក្យដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបានឮហើយ ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ"»។
ហេតុនោះបានជាវាលូតខ្ពស់ជាង អស់ទាំងដើមឈើនៅផែនដី មែកវាចម្រើនជាច្រើនឡើង ហើយក៏លូតចេញវែង ដោយមានទឹកជាច្រើន ក្នុងកាលដែលបែកមែកទាំងនោះ។
ឥឡូវនេះ បើអស់លោកប្រុងប្រៀបនៅពេលដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង ហើយបានក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានកសាង នោះល្អប្រពៃហើយ តែបើមិនថ្វាយបង្គំទេ គេនឹងបោះលោកទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ហើយនៅវេលានោះ តើមានព្រះឯណាដែលអាចនឹងរំដោះអស់លោក ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបាន?»។