ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 33:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជ័យ‌ភណ្ឌរបស់​អ្នក​រាល់​គ្នា​នឹង​ត្រូវគេ​ប្រមូល​យក ដូច​ចង្រិត​លើក​គ្នា​ប្រមូល ហើយ​មនុស្ស​នឹង​លោត​សង្គ្រុប​លើ ដូច​ជា​កណ្តូប​លោត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជ័យភណ្ឌ​របស់អ្នករាល់គ្នា​នឹង​ត្រូវបាន​ប្រមូល ដូចជា​ការប្រមូលផល​របស់​ដង្កូវមេអំបៅ​; ដូចដែល​ការពពាក់ពពូន​របស់​កណ្ដូប​ជា​យ៉ាងណា គេ​នឹង​សង្គ្រុប​លើ​ជ័យភណ្ឌទាំងនោះ​យ៉ាងនោះដែរ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ មនុស្ស‌ម្នា​ច្រើន​ដូច​កណ្ដូប នាំ​គ្នា​ប្រមូល​យក​ជយ‌ភណ្ឌ គេ​លើក​គ្នា​ដូច​ស្រមោច ទៅ​ដណ្ដើម​យក​ជយ‌ភណ្ឌ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

របឹប​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ប្រមូល​ទុក ដូច​ជា​ចង្រិត​ប្រមូល​ទុក ហើយ​មនុស្ស​នឹង​លោត​សង្គ្រុប​លើ ដូច​ជា​កណ្តូប​លោត​ដែរ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ មនុស្ស‌ម្នា​ច្រើន​ដូច​កណ្ដូប នាំ​គ្នា​ប្រមូល​យក​ជយ‌ភ័ណ្ឌ គេ​លើក​គ្នា​ដូច​ស្រមោច ទៅ​ដណ្ដើម​យក​ជយ‌ភ័ណ្ឌ​នោះ។

សូមមើលជំពូក



អេសាយ 33:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អេសា និង​ពួក​ពល​ដែល​នៅ​ជា‌មួយ ក៏​ដេញ​តាម​ទៅរហូត​ដល់​ក្រុង​កេរ៉ា ហើយ​ពួក​សាសន៍​អេធី‌អូពី ដួល​ស្លាប់​ជា​ច្រើន បាន​ជា​គេ​ងើប​ឡើង ឲ្យ​មាន​កម្លាំង​ទៀត​មិន​បាន ព្រោះ​គេ​ត្រូវ​បាក់​បែក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ចំពោះ​ពល‌ទ័ព​របស់​ព្រះ‌អង្គ។ កង​ទ័ព​យូដា ក៏​រឹប​អូស​យក​បាន​ជ័យ‌ភណ្ឌ​យ៉ាង​សន្ធឹក។


កាល​ព្រះបាទ​យេ‌ហូសា‌ផាត និង​ប្រជា‌ជន​របស់​ស្ដេច​បាន​ទៅ​ដល់ ដើម្បី​រឹប​អូស​យកជ័យ‌ភណ្ឌ នោះ​គេ​ឃើញ​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សន្ធឹក មាន​ទាំង​របស់​ទ្រព្យ សម្លៀក‌បំពាក់ និង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន ហើយ​គេ​ប្រមូល​ទុក​សម្រាប់​ខ្លួន រហូត​ទាល់​តែ​យក​មិន​រួច។ គេ​នាំ​គ្នា​ប្រមូល​អស់​រយៈ​ពេល​បី​ថ្ងៃ ព្រោះ​ជ័យ‌ភណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក។


ខ្សែ​ជ្រែង​របស់​អ្នក​ធូរ​ហើយ មិន​អាច​ទប់​ជើង​ដង​ក្តោង​ឲ្យ​មាំ​បាន​ទេ ពួក​នាវា​ក៏​បង្ហូត​ក្តោង​មិន​បាន​ដែរ ពេល​នោះ គេ​នឹងរឹប​យកជ័យ‌ភណ្ឌជា​ច្រើន​ចែក​គ្នា សូម្បី​តែ​ពួក​ខ្វិនក៏​យក​ជ័យ‌ភណ្ឌ​នេះ​ដែរ។


អស់​ទាំង​ជន​ជាតិ​បាន​រត់​ទៅ​ដោយ​ឮ​សូរ​អ៊ឹក‌ធឹក ហើយ​អស់​ទាំង​សាសន៍​បាន​ត្រូវ​ខ្ចាត់‌ខ្ចាយ ដោយ​ព្រះ‌អង្គ​លើក​អង្គ​ទ្រង់​ឡើង។


ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង​ហើយ ដ្បិត​ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត


ហេតុ​នោះ មើល៍ យើង​បាន​លូក​ដៃ​ទៅ​លើ​អ្នក​ហើយ យើង​នឹង​ប្រគល់​អ្នក​ទៅ​សម្រាប់​ជា​របឹប​ដល់​សាសន៍​ដទៃ យើង​នឹង​កាត់​អ្នក​ចេញ​ពី​ពួក​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​អ្នក​វិនាស​បាត់​ពី​អស់​ទាំង​ប្រទេស​ទៅ យើង​នឹង​បំផ្លាញ​អ្នក​បង់​នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


អ្វី​ៗ​ដែល​នៅ​សល់​ពី​ក្រា នោះ​កណ្តូប​បាន​ស៊ី អ្វី​ៗ​ដែល​សល់​ពី​កណ្តូប នោះ​ចង្រិត​បាន​កាត់ រួច​អ្វីៗ​ដែល​សល់​ពី​ចង្រិត នោះ​ដង្កូវ​បាន​ស៊ី​ទៅ។


យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ នូវ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កណ្តូប ចង្រិត ដង្កូវ និង​ក្រាស៊ី​បង្ខូច គឺ​ជា​កង‌ទ័ព​ធំ​របស់​យើង ដែល​យើង​បាន​ចាត់​មក ក្នុង​ចំណោម​អ្នក​រាល់​គ្នា។


មាន​ភ្លើង​ឆេះ​បន្សុស​នៅ​ពី​មុខ​គេ ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្ដាត​ភ្លើង​ឆេះ​ដែរ។ នៅ​មុខ​គេ ផែន‌ដី​ប្រៀប​ដូច​ជា​សួន‌អេដែន តែ​ខាង​ក្រោយ​គេ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន​សោះ​កក្រោះ គ្មាន​អ្វី​គេច​ផុត​ពី​គេ​ឡើយ។


គេ​ផ្សាយ​ទៅ​ពេញ​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន គេ​ចូល​តាម​បង្អួច​ដូចជា​ចោរ។