កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ គាត់ក៏យកក្រវិលមាសទម្ងន់កន្លះសេកែល និងកងដៃមាសមួយគូ ទម្ងន់ដប់សេកែល មកពាក់ឲ្យនាង
អេសាយ 3:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទំហូ កងដៃ ស្បៃ ព្រះគម្ពីរខ្មែរសាកល ក្រវិល កងដៃ កន្សែងបង់ក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទុំហូ ខ្សែដៃ ស្បៃបាំងមុខ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទំហូ កងដៃ ស្បៃ អាល់គីតាប ទំហូ ខ្សែដៃ ស្បៃបាំងមុខ |
កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ គាត់ក៏យកក្រវិលមាសទម្ងន់កន្លះសេកែល និងកងដៃមាសមួយគូ ទម្ងន់ដប់សេកែល មកពាក់ឲ្យនាង
គាត់ឃើញក្រវិល និងកងដៃដែលប្អូនពាក់នៅដៃ ហើយបានឮសេចក្ដីទាំងប៉ុន្មានដែលនាងរេបិកាជាប្អូនបានរៀបរាប់ប្រាប់ថា៖ «អ្នកនោះហើយដែលបាននិយាយមកខ្ញុំ» នោះគាត់ក៏ចេញទៅជួបបុរសនោះ ហើយឃើញគាត់កំពុងឈរនៅក្បែរអូដ្ឋ ជិតអណ្តូងទឹក។
រួចអ្នកបម្រើនោះយកគ្រឿងអលង្ការ ជាប្រាក់ ជាមាស និងសម្លៀកបំពាក់ចេញមក ជូននាងរេបិកា ហើយគាត់ក៏ជូនរបស់ទ្រព្យដ៏មានតម្លៃទៅបង និងម្តាយរបស់នាងដែរ។
ដូច្នេះ គេក៏យកព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងក្រវិលដែលនៅត្រចៀករបស់គេ មកប្រគល់ឲ្យលោកយ៉ាកុប ហើយលោកក៏យកទៅកប់ចោលនៅក្រោមដើមម៉ៃសាក់ ដែលនៅជិតក្រុងស៊ីគែម។
គាត់តបថា៖ «តើចង់ឲ្យខ្ញុំបញ្ចាំអ្វីដល់នាង?» នាងឆ្លើយថា៖ «សូមប្រគល់ត្រា ខ្សែ និងដំបងដែលលោកកាន់នៅដៃនោះមក»។ គាត់ក៏ប្រគល់របស់ទាំងនោះឲ្យនាង រួចចូលទៅឯនាង ហើយនាងក៏មានទម្ងន់ដោយសារគាត់។
ពេលគេនាំនាងចេញមក នាងឲ្យគេទៅជម្រាបឪពុកក្មេកថា៖ «ខ្ញុំមានទម្ងន់នឹងម្ចាស់របស់ទាំងនេះ» ហើយនាងប្រាប់ថា៖ «សូមមើលត្រា ខ្សែ និងដំបងនេះចុះ តើជារបស់អ្នកណា?»
លោកអើរ៉ុនតបទៅគេថា៖ «ដូច្នេះ ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុសកូនស្រីរបស់អ្នករាល់គ្នា យកមកឲ្យខ្ញុំ»។
ឯអស់អ្នកដែលថ្វាយដោយស្ម័គ្រពីចិត្ត ក៏ចូលមកទាំងប្រុសទាំងស្រី ព្រមទាំងយកកាវ កងជើង កងដៃ កន្លះក និងចិញ្ចៀន ព្រមទាំងគ្រឿងអលង្ការគ្រប់មុខដែលធ្វើពីមាស គឺគ្រប់គ្នាយកតង្វាយជាមាស មកថ្វាយដល់ព្រះយេហូវ៉ា។
យើងខ្ញុំបាននាំយកតង្វាយមកថ្វាយព្រះយេហូវ៉ា ជារបស់ដែលគ្រប់គ្នាចាប់យកបាន គឺជាគ្រឿងមាស មានខ្សែដៃ កងដៃ ចិញ្ចៀន កាវ និងខ្សែក ទុកជាតង្វាយរំដោះបាបយើងខ្ញុំនៅចំពោះព្រះយេហូវ៉ា»។