Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 គាត់​តប​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​បញ្ចាំ​អ្វី​ដល់​នាង?» នាង​ឆ្លើយ​ថា៖ «សូម​ប្រគល់​ត្រា ខ្សែ និង​ដំបង​ដែល​លោក​កាន់​នៅ​ដៃ​នោះ​មក»។ គាត់​ក៏​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​នាង រួច​ចូល​ទៅ​ឯ​នាង ហើយ​នាង​ក៏​មាន​ទម្ងន់​ដោយ‌សារ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 គាត់​និយាយថា​៖ “តើ​ខ្ញុំ​ត្រូវ​ឲ្យ​របស់បញ្ចាំ​អ្វី​ដល់​នាង​?”។ នាង​តបថា​៖ “ត្រា​របស់លោក ខ្សែ​របស់លោក និង​ឈើច្រត់​ដែល​នៅក្នុង​ដៃ​របស់លោក”។ យូដា​ក៏​ឲ្យ​ទៅ​នាង ហើយ​ចូលទៅឯ​នាង នោះ​នាង​មានផ្ទៃពោះ​ជាមួយ​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 គាត់​ពោល​ទៅ​វិញ​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​បញ្ចាំ​អ្វី​ទុក?»។ នាង​ឆ្លើយ​ថា៖ «សុំ​ប្រគល់​ត្រា​របស់​លោក និង​ខ្សែ​វា ព្រម​ទាំង​ដំបង​ដែល​លោក​កាន់​នោះ​មក​ឲ្យ​ខ្ញុំ»។ លោក​យូដា​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​នាង រួច​គាត់​ក៏​រួមរ័ក​ជា​មួយ​នាង។ បន្ទាប់​មក នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គាត់​តប​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ឲ្យ​អ្វី​បញ្ចាំ​ចិត្ត​នាង រួច​នាង​ឆ្លើយ​ថា សូម​ឲ្យ​ត្រា នឹង​ខ្សែ ហើយ​ដំបង​ដែល​អ្នក​កាន់​នៅ​ដៃ​នោះ​មក គាត់​ក៏​ឲ្យ​ដល់​នាង រួច​ចូល​ទៅ​ឯ​នាង ហើយ​នាង​ក៏​មាន​ទំងន់​ដោយ‌សារ​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

18 គាត់​ពោល​ទៅ​វិញ​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​បញ្ចាំ​អ្វី​ទុក?»។ តាម៉ារ​ឆ្លើយ​ថា៖ «សុំ​ប្រគល់​ត្រា​របស់​អ្នក និង​ខ្សែ​វា ព្រម​ទាំង​ដំបង​ដែល​អ្នក​កាន់​នោះ​មក​ឲ្យ​ខ្ញុំ»។ យូដា​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​តាម៉ារ រួច​គាត់​ក៏​រួមរ័ក​ជា​មួយ​នាង។ បន្ទាប់​មក​នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​មួយ​ពី​ហ្វូង​មក​ឲ្យ​នាង»។ តែ​នាង​សួរ​ថា៖ «លោក​មាន​អ្វី​នឹង​បញ្ចាំ​ចិត្ត​ខ្ញុំ​ឬ​ទេ ទម្រាំ​តែ​លោក​បាន​ផ្ញើ​ពពែ​នោះ​មក​ដល់?»


នាង​ក្រោក​ឡើង ហើយ​ចេញ​ទៅ ដោះ​ស្បៃ​ចេញ រួច​យក​សម្លៀក​បំពាក់​ស្ត្រី​មេម៉ាយ​របស់​នាង​មក​ស្លៀក​ពាក់​វិញ។


ពេល​នោះ ផារ៉ោន​ដោះ​ព្រះ​ទម្រង់​ពី​ព្រះ‌ហស្ត​ទ្រង់ ទៅ​បំពាក់​នៅ​ដៃ​របស់​លោក​យ៉ូសែប ហើយ​យក​សម្លៀក​បំពាក់​ទេស​យ៉ាង​ម៉ដ្ត​មក​បំពាក់​ឲ្យ​លោក ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​របស់​លោក​ទៀត​ផង។


ព្រះ‌យេហូវ៉ា​ស្បថ​ថា៖ ដូច​ជា​យើង​រស់​នៅ ទោះ​បើព្រះបាទ​កូនាស ជា​បុត្រ​ព្រះបាទ​យេហូ‌យ៉ាគីម ស្តេច​សាសន៍​យូដា ជា​ចិញ្ចៀន​ត្រា​នៅ​ដៃ​ស្តាំ​យើង​ក៏​ដោយ គង់​តែ​យើង​នឹង​កន្ត្រាក់​ចេញ​ទៅ​ដែរ។


ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ។ ស្រា​ចាស់ និង​ស្រា​ថ្មី ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​លែង​ចេះ​ពិចារណា។


កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​កូន​ប្រសា​ស្រី​អ្នក​ដែរ ដ្បិត​នាង​ជា​ប្រពន្ធ​របស់​កូន​អ្នក​ហើយ ដូច្នេះ មិន​ត្រូវ​បើក​កេរ‌ខ្មាស​របស់​នាង​ឡើយ។


តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​បម្រើ​របស់​គាត់​ថា "ចូរ​ប្រញាប់​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​កូន​យើង ហើយ​យក​ចិញ្ជៀន និង​ស្បែក​ជើង​មក​បំពាក់​ឲ្យ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម