ទ្រង់បានផែមាសធ្វើខែលតូចបីរយ ក្នុងខែលនីមួយៗមានមាសប្រាំមួយនាលិ ហើយទ្រង់តម្កល់ទុកទាំងអស់ក្នុងដំណាក់នៃព្រៃល្បាណូន។
អេសាយ 22:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏បើកស្បៃរបាំងចេញពីស្រុកយូដា នៅថ្ងៃនោះ អ្នកបានទីពឹងដល់គ្រឿងសស្ត្រាវុធនៅក្នុងឃ្លាំងដំណាក់ព្រៃ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានយករបាំងរបស់យូដាចេញហើយ។ នៅថ្ងៃនោះ អ្នករាល់គ្នាបានរំពឹងមើលទៅអាវុធក្នុងវិមាននៃព្រៃឈើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូដាគ្មានអ្វីការពារខ្លួនទេ នៅថ្ងៃនោះ អ្នកបែរចិត្តទៅរកគ្រឿង សស្ត្រាវុធនៅក្នុងប្រាសាទព្រៃ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏បើកស្បៃរបាំងចេញពីស្រុកយូដា ហើយនៅថ្ងៃនោះ ឯងបានទីពឹងដល់គ្រឿងសស្ត្រាវុធនៅក្នុងឃ្លាំងដំណាក់ព្រៃ អាល់គីតាប យូដាគ្មានអ្វីការពារខ្លួនទេ នៅថ្ងៃនោះ អ្នកបែរចិត្តទៅរកគ្រឿង សស្ត្រាវុធនៅក្នុងឃ្លាំងដំណាក់។ |
ទ្រង់បានផែមាសធ្វើខែលតូចបីរយ ក្នុងខែលនីមួយៗមានមាសប្រាំមួយនាលិ ហើយទ្រង់តម្កល់ទុកទាំងអស់ក្នុងដំណាក់នៃព្រៃល្បាណូន។
ទ្រង់បានសង់មន្ទីរព្រៃល្បាណូន មានបណ្តោយមួយរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ មានសសរតាត្រៅបួនជួរ ដាក់ធ្នឹមតាត្រៅនៅលើសសរទាំងនោះ
កឯងដូចជាប៉មរបស់ព្រះបាទដាវីឌ ដែលសង់ឡើងសម្រាប់ជាទីទុកគ្រឿងអាវុធ ជាកន្លែងដែលមានខែលមួយពាន់ព្យួរទុក គឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ
យ៉ាងនោះ ច្រកភ្នំយ៉ាងល្អបំផុតរបស់អ្នក បានពេញដោយរទេះចម្បាំង ហើយពួកពលសេះក៏តម្រៀបគ្នានៅមាត់ទ្វារក្រុង។