Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 22:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 យូដា​គ្មាន​អ្វី​ការពារ​ខ្លួន​ទេ នៅ​ថ្ងៃ​នោះ អ្នក​បែរ​ចិត្ត​ទៅ​រក​គ្រឿង សស្ត្រា‌វុធ​នៅ​ក្នុង​ប្រាសាទ​ព្រៃ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ព្រះអង្គ​បាន​យក​របាំង​របស់​យូដា​ចេញ​ហើយ​។ នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​បាន​រំពឹងមើលទៅ​អាវុធ​ក្នុង​វិមាន​នៃ​ព្រៃឈើ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​ក៏​បើក​ស្បៃ​របាំង​ចេញ​ពី​ស្រុក​យូដា នៅ​ថ្ងៃ​នោះ អ្នក​បាន​ទី​ពឹង​ដល់​គ្រឿង​សស្ត្រា‌វុធ​នៅ​ក្នុង​ឃ្លាំង​ដំណាក់​ព្រៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គេ​ក៏​បើក​ស្បៃ​របាំង​ចេញ​ពី​ស្រុក​យូដា ហើយ​នៅ​ថ្ងៃ​នោះ ឯង​បាន​ទី​ពឹង​ដល់​គ្រឿង​សស្ត្រា‌វុធ​នៅ​ក្នុង​ឃ្លាំង​ដំណាក់​ព្រៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 យូដា​គ្មាន​អ្វី​ការពារ​ខ្លួន​ទេ នៅ​ថ្ងៃ​នោះ អ្នក​បែរ​ចិត្ត​ទៅ​រក​គ្រឿង សស្ត្រា‌វុធ​នៅ​ក្នុង​ឃ្លាំង​ដំណាក់។

សូមមើលជំពូក ចម្លង




អេសាយ 22:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​ខែល​តូចៗ​ពី​មាស​ចំនួន​បី​រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូ‌ក្រាម​កន្លះ។ ស្ដេច​យក​ខែល​ទាំង​នោះ​ទៅ​ទុក​ក្នុង «ដំណាក់​ព្រៃ​ស្រុក​លីបង់»។


ដំបូង​បង្អស់ ព្រះ‌រាជា​សង់ «ដំណាក់​ព្រៃ​ស្រុក​លីបង់» មាន​បណ្ដោយ​ប្រវែង​មួយ​រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ និង​កម្ពស់​សាម‌សិប​ហត្ថ មាន​សសរ​បួន​ជួរ​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​នៅ​លើ​សសរ​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ។


ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​របស់​ស្ដេច​ដាវីឌ ដែល​មាន​រាង​មូល ហើយ​រលោង មាន​ខែល​រាប់​ពាន់​ព្យួរ​នៅ​លើ​ប៉ម​នោះ គឺ​ជា​ខែល​របស់​ទាហាន​ដ៏​អង់‌អាច។


យេរូ‌សាឡឹម​អើយ! ជ្រលង​ភ្នំ​ដ៏​ស្រស់​បំព្រង​របស់​អ្នក មាន​ពេញ​ទៅ​ដោយ​រទេះ​ចម្បាំង ហើយ​កង‌ពល​សេះ​តម្រៀប​គ្នា នៅ​មាត់​ទ្វារ​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម