ពួកអេឡាំជាអ្នកស្ពាយបំពង់ព្រួញ គេក៏មានរទេះចម្បាំងពេញដោយមនុស្ស ហើយមានពលសេះផង ឯពួកគារ គេបានដោះស្រោមខែលចេញ។
អេសាយ 22:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះ ច្រកភ្នំយ៉ាងល្អបំផុតរបស់អ្នក បានពេញដោយរទេះចម្បាំង ហើយពួកពលសេះក៏តម្រៀបគ្នានៅមាត់ទ្វារក្រុង។ ព្រះគម្ពីរខ្មែរសាកល ជ្រលងភ្នំដ៏ល្អបំផុតរបស់អ្នកបានពេញដោយរទេះចម្បាំង ពលសេះក៏តម្រៀបគ្នានៅខ្លោងទ្វារក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេរូសាឡឹមអើយ! ជ្រលងភ្នំដ៏ស្រស់បំព្រងរបស់អ្នក មានពេញទៅដោយរទេះចម្បាំង ហើយកងពលសេះតម្រៀបគ្នា នៅមាត់ទ្វាររបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ ច្រកភ្នំយ៉ាងល្អបំផុតរបស់ឯង បានពេញដោយរទេះចំបាំង ហើយពួកពលសេះក៏ដំរៀបគ្នានៅមាត់ទ្វារក្រុង អាល់គីតាប យេរូសាឡឹមអើយ! ជ្រលងភ្នំដ៏ស្រស់បំព្រងរបស់អ្នក មានពេញទៅដោយរទេះចំបាំង ហើយកងពលសេះតំរៀបគ្នា នៅមាត់ទ្វាររបស់អ្នក។ |
ពួកអេឡាំជាអ្នកស្ពាយបំពង់ព្រួញ គេក៏មានរទេះចម្បាំងពេញដោយមនុស្ស ហើយមានពលសេះផង ឯពួកគារ គេបានដោះស្រោមខែលចេញ។
គេក៏បើកស្បៃរបាំងចេញពីស្រុកយូដា នៅថ្ងៃនោះ អ្នកបានទីពឹងដល់គ្រឿងសស្ត្រាវុធនៅក្នុងឃ្លាំងដំណាក់ព្រៃ
គឺគេនឹងវិលទៅវិញ តាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ" នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដ្បិតមើល៍ យើងនឹងហៅគ្រប់ទាំងគ្រួសារនៃនគរទាំងប៉ុន្មាននៅខាងជើង ហើយគេនឹងមកតាំងបល្ល័ង្ករបស់គេរៀងខ្លួន នៅត្រង់មាត់ទ្វារក្រុងយេរូសាឡិម ទល់នឹងកំផែងទីក្រុងព័ទ្ធជុំវិញ ហើយទល់នឹងទីក្រុងរបស់ស្រុកយូដាទាំងអស់ផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
រួចនាំទាហានមកឡោមព័ទ្ធ ព្រមទាំងសង់ប៉ម ជីកស្នាមភ្លោះ ធ្វើបន្ទាយទាស់នឹងក្រុងនេះ ហើយធ្វើគ្រឿងសស្ត្រាវុធបុកទម្លាយកំផែងជុំវិញផង។
ត្រូវយកបន្ទះដែកមកធ្វើជាជញ្ជាំងខណ្ឌអ្នកនឹងទីក្រុងនេះ ចូរមើលទៅទីក្រុងនោះ ដែលត្រូវគេឡោមព័ទ្ធច្បាំង នេះជាទីសម្គាល់សម្រាប់ពួកវង្សអ៊ីស្រាអែល។