Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 22:7 - អាល់គីតាប

7 យេរូ‌សាឡឹម​អើយ! ជ្រលង​ភ្នំ​ដ៏​ស្រស់​បំព្រង​របស់​អ្នក មាន​ពេញ​ទៅ​ដោយ​រទេះ​ចំបាំង ហើយ​កង‌ពល​សេះ​តំរៀប​គ្នា នៅ​មាត់​ទ្វារ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ជ្រលងភ្នំ​ដ៏ល្អបំផុត​របស់អ្នក​បាន​ពេញ​ដោយ​រទេះចម្បាំង ពលសេះ​ក៏​តម្រៀបគ្នា​នៅ​ខ្លោងទ្វារក្រុង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 យ៉ាង​នោះ ច្រក​ភ្នំ​យ៉ាង​ល្អ​បំផុត​របស់​អ្នក បាន​ពេញ​ដោយ​រទេះ​ចម្បាំង ហើយ​ពួក​ពល​សេះ​ក៏​តម្រៀប​គ្នា​នៅ​មាត់​ទ្វារ​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 យេរូ‌សាឡឹម​អើយ! ជ្រលង​ភ្នំ​ដ៏​ស្រស់​បំព្រង​របស់​អ្នក មាន​ពេញ​ទៅ​ដោយ​រទេះ​ចម្បាំង ហើយ​កង‌ពល​សេះ​តម្រៀប​គ្នា នៅ​មាត់​ទ្វារ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 យ៉ាង​នោះ ច្រក​ភ្នំ​យ៉ាង​ល្អ​បំផុត​របស់​ឯង បាន​ពេញ​ដោយ​រទេះ​ចំបាំង ហើយ​ពួក​ពល​សេះ​ក៏​ដំរៀប​គ្នា​នៅ​មាត់​ទ្វារ​ក្រុង

សូមមើលជំពូក ចម្លង




អេសាយ 22:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កង‌ទ័ព​អេឡាម​ស្ពាយ​បំពង់​ព្រួញ​មក ហើយ​ក៏​មាន​រទេះ​ចំបាំង និង​កង‌ពល​សេះ មក​ជា​មួយ​ដែរ។ រីឯ​កង‌ទ័ព​គៀរ​នាំ​គ្នា​រៀបចំ​ខែល។


យូដា​គ្មាន​អ្វី​ការពារ​ខ្លួន​ទេ នៅ​ថ្ងៃ​នោះ អ្នក​បែរ​ចិត្ត​ទៅ​រក​គ្រឿង សស្ត្រា‌វុធ​នៅ​ក្នុង​ឃ្លាំង​ដំណាក់។


ស្ដេច​នោះ​នឹង​វិល​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​គេ​ធ្វើ​ដំណើរ​មក គឺ​គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ” -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ដ្បិត​យើង​នឹង​ហៅ​ប្រជា‌ជន​ទាំង​អស់​នៅ​អាណា‌ចក្រ​ខាង​ជើង ឲ្យ​មក -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ពួក​គេ​នឹង​នាំ​គ្នា​បោះ​ទ័ព​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម និង​នៅ​មុខ​កំពែង​ដែល​ព័ទ្ធ​ជុំ‌វិញ​ក្រុង ព្រម​ទាំង​បោះ​ទ័ព​នៅ​ជុំ‌វិញ​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​យូដា​ផង។


បន្ទាប់​មក ចូរ​ដាក់​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ក្រុង​នោះ ព្រម​ទាំង​សង់​ប៉ម និង​លើក​ទួល​ឡើង​សម្រាប់​វាយ​លុក​ក្រុង​នោះ​ផង។ ចូរ​ដាក់​ទី​តាំង​ទ័ព និង​ដាក់​គ្រឿង​សស្រ្ដា‌វុធ​ដ៏​ធំៗ ត្រៀម​ជុំ‌វិញ​ទីក្រុង ដើម្បី​ទម្លុះ​កំពែង។


ចូរ​យក​បន្ទះ​ដែក​មួយ​មក​ធ្វើ​ជា​ជញ្ជាំង​ខណ្ឌ​អ្នក​ពី​ក្រុង​នោះ។ ចូរ​សម្លឹង​ទៅ​រក​ទីក្រុង ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នោះ ទុក​ជា​ទី​សំគាល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដឹង​ថា ខ្មាំង​សត្រូវ​នឹង​ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម