ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 22:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​បោះ​គាត់​ភ្ជាប់ ដូច​ជា​បោះ​ដែក​គោល​ជាប់​នៅ​កន្លែង​មួយ​ដែល​ស្ថិត‌ស្ថេរ ហើយ​គាត់​នឹង​ធ្វើ​ជា​បល្ល័ង្ក​ដ៏​រុងរឿង​ដល់​វង្សា​របស់​បិតា​គាត់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​នឹង​បោះ​គាត់​ភ្ជាប់​នឹង​កន្លែង​រឹងមាំ​មួយ ដូច​ដែកគោល ហើយ​គាត់​នឹង​បានជា​បល្ល័ង្ក​ដ៏រុងរឿង​ដល់​វង្សត្រកូល​របស់​ឪពុក​គាត់​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​តាំង​គាត់​ឲ្យ​មាន​ជំហរ​រឹង‌ប៉ឹង ដូច​ដែក​គោល​ដែល​បោះ​ភ្ជាប់​លើ​ឈើ​ខ្លឹម គាត់​នឹង​ធ្វើ​ឲ្យ​វង្ស​ត្រកូល​របស់​គាត់ មាន​កិត្តិយស​ថ្លៃ‌ថ្នូរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​បោះ​គាត់​ភ្ជាប់​ទៅ ដូច​ជា​បោះ​ដែក​គោល​ជាប់​នៅ​កន្លែង​១​ដែល​ស្ថិត‌ស្ថេរ ហើយ​គាត់​នឹង​បាន​សំរាប់​ជា​បល្ល័ង្ក​ដ៏​រុងរឿង ដល់​វង្សា​របស់​បិតា​គាត់

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​តាំង​គាត់​ឲ្យ​មាន​ជំហរ​រឹង‌ប៉ឹង ដូច​ដែក​គោល​ដែល​បោះ​ភ្ជាប់​លើ​ឈើ​ខ្លឹម គាត់​នឹង​ធ្វើ​ឲ្យ​វង្ស​ត្រកូល​របស់​គាត់ មាន​កិត្តិយស​ថ្លៃ‌ថ្នូរ។

សូមមើលជំពូក



អេសាយ 22:23
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ ឥឡូវនេះ នៅ​វេលា​មួយដ៏​ខ្លី ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​ប្រោស​ប្រណី ឲ្យ​យើង​ខ្ញុំ​បាន​នៅ​សេស​សល់ ហើយ​បាន​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​បង្គោល​មួយ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ​នៃ​យើង​ខ្ញុំ​បាន​បំភ្លឺ​ភ្នែក​យើង​ខ្ញុំ ហើយ​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​ធូរ​ស្រាល​បន្តិច នៅ​ក្នុង​ការ​បម្រើ​គេ​នេះ។


ដ្បិត​ម៉ា‌ដេកាយ ជា​សាសន៍​យូដា មាន​តំណែង​បន្ទាប់​ពីព្រះ‌បាទ​អ័ហា‌ស៊ូរុស លោក​ជា​អ្នក​ធំ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា ហើយ​ពួក​បង​ប្អូន​របស់​លោក​យ៉ាង​ច្រើន​គោរព​រាប់​អាន​លោក ព្រោះ​លោក​ស្វែង​រក​សេចក្ដី​ល្អ​ដល់​ប្រជា‌ជន​របស់​លោក ហើយ​និយាយ​ជា​ពាក្យ​ស្រគត់‌ស្រគំ​ដល់​មនុស្ស​ទាំង​អស់។:៚


ដ្បិត​ប្រសិន​បើ​ព្រះ‌នាង​នៅ​ស្ងៀម​ក្នុង​វេលា​នេះ នោះ​នឹង​មាន​ជំនួយ និង​រំដោះ​ឲ្យ​រួច ដល់​ពួក​សាសន៍​យូដា​ពី​កន្លែង​មួយ​ផ្សេង​ទៀត តែ​ព្រះ‌នាង និង​ញាតិ‌វង្ស​បិតា​របស់​ព្រះ‌នាង នឹង​ត្រូវ​វិនាស​វិញ ហើយ​ប្រហែល​ជា​ព្រះ‌នាង​បាន​ឡើង​ក្នុង​រាជ្យ​នេះ សម្រាប់​ពេល​នេះ​ឯង​ទេ​ដឹង?»


ព្រះ‌អង្គ​មិន​ដក​ព្រះ‌នេត្រ ចេញ​ពី​មនុស្ស​សុចរិត​ឡើយ គឺ​ព្រះ‌អង្គ​តាំង​ឲ្យ​គេ​អង្គុយ​លើ​បល្ល័ង្ក ជា‌មួយ​ពួក​ស្តេច ឲ្យ​នៅ​អស់​កល្ប​ជា‌និច្ច ហើយ​គេ​បាន​ថ្កើង​ឡើង។


ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា ធៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​របស់​ពួក​អ្នក​ដែល​ប្រមូល​កត់​ទុក​ពាក្យ​ប្រាជ្ញ​នោះ ក៏​ដូច​ជា​ដែក​គោល​បោះ​ភ្ជាប់ ជា​ពាក្យ​ដែល​មក​ពី​គង្វាល​តែ​ម្នាក់


គេ​នឹង​នាំ​យក​អស់​ទាំង​សិរី‌ល្អ​នៃ​វង្សា​របស់​បិតា​គាត់ មក​បំពាក់​នៅ​លើ​គាត់​វិញ គឺ​ទាំង​ពូជ‌ពង្ស​ជិត​ឆ្ងាយ និង​គ្រឿង​ប្រដាប់​តូចៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ពែង​រហូត​ដល់​ថូ​ទាំង​អស់»។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ ដែក​គោល​ដែល​បាន​បោះ​ភ្ជាប់​នៅ​ទី​ដែល​ស្ថិត‌ស្ថេរ នឹង​ត្រូវ​ដក​ចេញ រួច​ត្រូវ​កាប់​ផ្តួល​ចុះ ហើយ​ដួល​ជា​ពិត ឯ​បន្ទុក​ដែល​គេ​បាន​ពាក់​នៅ​លើ​ដែក​គោល​នោះ នឹង​ត្រូវ​កាត់​ផ្តាច់ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។


ថ្ម​ជ្រុង​នឹង​ចេញ​ពីព្រះ‌អង្គ​មក ហើយ​ទាំង​ដែក​គោល ទាំង​ធ្នូ​សម្រាប់​ច្បាំង និង​គ្រប់​ទាំង​អ្នក​គ្រប់‌គ្រង​ជា‌មួយ​គ្នា​ផង។


អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​យើង ដូច​ជា​យើង​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​ព្រះ‌វរ‌បិតា​យើង នៅ​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដែរ។


ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កម្សត់​ទុគ៌ត ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា‌មួយ​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មត៌ក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​ដាក់​ពិភព​លោក នៅ​លើ​សសរ​ទាំង​នោះ។