Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 36:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌អង្គ​មិន​ដក​ព្រះ‌នេត្រ ចេញ​ពី​មនុស្ស​សុចរិត​ឡើយ គឺ​ព្រះ‌អង្គ​តាំង​ឲ្យ​គេ​អង្គុយ​លើ​បល្ល័ង្ក ជា‌មួយ​ពួក​ស្តេច ឲ្យ​នៅ​អស់​កល្ប​ជា‌និច្ច ហើយ​គេ​បាន​ថ្កើង​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះអង្គ​មិន​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ឆ្ងាយ ពី​មនុស្ស​សុចរិត​ឡើយ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​គ្រង​រាជ្យ រួម​ជា​មួយ​ស្ដេច​នានា ហើយ​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​គេ នៅ​ស្ថិត‌ស្ថេរ ព្រម​ទាំង​លើក​តម្កើង​គេ​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទ្រង់​មិន​ដក​ព្រះ‌នេត្រ​ចេញ​ពី​មនុស្ស​សុចរិត​ឡើយ គឺ​ទ្រង់​តាំង​ឲ្យ​គេ​អង្គុយ​លើ​បល្ល័ង្ក ជា​មួយ​នឹង​ពួក​ស្តេច ឲ្យ​នៅ​អស់​‌កល្ប​ជានិច្ច​វិញ ហើយ​គេ​បាន​ថ្កើង​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ទ្រង់​មិន​បែរ​ចេញ​ឆ្ងាយ ពី​មនុស្ស​សុចរិត​ឡើយ ទ្រង់​ប្រទាន​ឲ្យ​គេ​គ្រង​រាជ្យ រួម​ជា​មួយ​ស្ដេច​នានា ហើយ​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​គេ នៅ​ស្ថិត‌ស្ថេរ ព្រម​ទាំង​លើក​តម្កើង​គេ​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង




យ៉ូប 36:7
24 ការដាក់ឲ្យឆ្លើយតបគ្នា  

«លោក​ម្ចាស់ សូម​ស្តាប់​យើង​ខ្ញុំសិន លោក​ជា​អ្នក​ធំ​របស់​ព្រះ​ដែល​នៅ​ជា‌មួយ​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​បញ្ចុះ‌សព​ប្រពន្ធ​របស់​លោក​នៅ​ក្នុង​ផ្នូរ​ដែល​ល្អ​ជាង​គេ​របស់​យើង​ខ្ញុំ​ចុះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ប្រកែក មិន​ឲ្យ​លោក​ប្រើ​ផ្នូរ​របស់​ខ្លួន សម្រាប់​បញ្ចុះ​សព​ប្រពន្ធ​របស់​លោក​ឡើយ»។


គឺ​លោក​ហ្នឹង​ហើយ​ដែល​គ្រប់​គ្រង​លើ​ជន​ជាតិ​របស់​យើង ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​អស់​នឹង​ធ្វើ​តាម​បញ្ជា​របស់​លោក។ មាន​តែ​បល្ល័ង្ក​រាជ្យ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​យើង​ធំ​ជាង​លោក»។


ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​សម្ដែង​ព្រះ‌ចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់។ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​ចម្បាំង​ជា‌និច្ច»។


ដ្បិត​ម៉ា‌ដេកាយ ជា​សាសន៍​យូដា មាន​តំណែង​បន្ទាប់​ពីព្រះ‌បាទ​អ័ហា‌ស៊ូរុស លោក​ជា​អ្នក​ធំ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា ហើយ​ពួក​បង​ប្អូន​របស់​លោក​យ៉ាង​ច្រើន​គោរព​រាប់​អាន​លោក ព្រោះ​លោក​ស្វែង​រក​សេចក្ដី​ល្អ​ដល់​ប្រជា‌ជន​របស់​លោក ហើយ​និយាយ​ជា​ពាក្យ​ស្រគត់‌ស្រគំ​ដល់​មនុស្ស​ទាំង​អស់។:៚


លោក​មាន​ចៀម​ប្រាំពីរ​ពាន់ អូដ្ឋ​បី​ពាន់ គោ​ប្រាំរយ​នឹម និង​លា​ញី​ប្រាំរយ ក៏​មាន​អ្នក​បម្រើ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​មនុស្ស​ទាំង​អស់ នៅ​ប្រទេស​ខាង​កើត។


កាល​ណា​គេ​បន្ទាប​ទៅ នោះ​អ្នក​នឹង​នឹក​ថា មាន​ការ​លើក​ឡើង​វិញ ឯ​មនុស្ស​សុភាព​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ។


តើ​ព្រះ‌អង្គ​មិន​ឃើញ​ផ្លូវ​ខ្ញុំ ហើយ​រាប់​អស់​ទាំង​ជំហាន​នៃ​ខ្ញុំ​ទេ​ឬ?


ចូរ​អ្នកពិចារណា​ចុះ តើ​អ្នក​ឥត​ទោស​ដែល​វិនាស​ឬ? តើ​មាន​កន្លែង​ណា​ដែល​មនុស្ស​ទៀង​ត្រង់ ត្រូវ​កាត់​ចេញ​នោះ?


ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅពេល​ក្រោយ​នេះ លើស​ជាង​មុន​ទៅ​ទៀត លោក​ក៏​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់ អូដ្ឋ​ប្រាំមួយ​ពាន់ គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់។


ដើម្បី​នឹង​លើក​មនុស្ស​ទាប​ថោក​ដាក់​នៅ​ទី​ខ្ពស់​វិញ ហើយ​តម្កើង​មនុស្ស​ដែល​ក្រំ​ក្នុង​ចិត្ត​ឲ្យ​បាន​សុខ។


គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​សារ​មាន‌ទ័ព​ច្រើន​នោះ​ឡើយ ហើយ​មនុស្ស​ខ្លាំង​ពូកែ ក៏​មិន​បាន​រួច ដោយ​សារ​ខ្លួន​មានកម្លាំង​ខ្លាំង​នោះ​ដែរ។


មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌យេហូវ៉ា ទត​មក​លើ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​មក​លើ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ


ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។


ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា​ទាស់​ទទឹង​នឹង​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែន​ដី នឹក​ចាំ​ពី​គេ​ត​ទៅ​ទៀត។


ប៉ុន្ដែ ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំឡើង ដោយ​ព្រោះ​ទូល‌បង្គំ​ទៀង​ត្រង់ ហើយ​ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ ឲ្យ​នៅ​ចំពោះ​ព្រះ‌អង្គ​ជា​រៀង​រហូត។


យើង​នឹង​បោះ​គាត់​ភ្ជាប់ ដូច​ជា​បោះ​ដែក​គោល​ជាប់​នៅ​កន្លែង​មួយ​ដែល​ស្ថិត‌ស្ថេរ ហើយ​គាត់​នឹង​ធ្វើ​ជា​បល្ល័ង្ក​ដ៏​រុងរឿង​ដល់​វង្សា​របស់​បិតា​គាត់។


ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​អ្នក ព្រះ‌អង្គ​ជា​ព្រះ‌ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែល​នឹង​សង្គ្រោះ ព្រះ‌អង្គ​នឹង​រីក‌រាយ​ចំពោះ​អ្នក​ដោយ​អរសប្បាយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ស្ងប់ ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​រីក​រាយ​ចំពោះ​អ្នក ដោយ​សំឡេង​ច្រៀង​យ៉ាង​ឮ។


ប៉ុន្ដែ ព្រះ‌អម្ចាស់​ទ្រង់​ស្មោះ​ត្រង់ ព្រះ‌អង្គ​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ហើយ​ការពារ​អ្នក​រាល់​គ្នា​ពី​មេ​កំណាច។


ដ្បិត​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ទត​មក​លើ​មនុស្ស​សុចរិត ហើយ​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​គេ ប៉ុន្តែ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អម្ចាស់​ទាស់​ទទឹង​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់» ។


ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កម្សត់​ទុគ៌ត ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា‌មួយ​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មត៌ក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​ដាក់​ពិភព​លោក នៅ​លើ​សសរ​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម