ប៉ុន្តែ ព្រះនឹងបំផ្លាញអ្នករហូតតទៅ ព្រះអង្គនឹងចាប់យកអ្នកទៅ ហើយកន្ត្រាក់អ្នកចេញពីជំរំ ព្រះអង្គនឹងដកអ្នកចេញពីទឹកដី របស់មនុស្សរស់នេះ។ –បង្អង់
អេសាយ 22:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបណ្តេញអ្នកពីដំណែងចេញ ហើយអ្នកនឹងត្រូវទម្លាក់ចុះពីការងារ។ ព្រះគម្ពីរខ្មែរសាកល យើងនឹងបណ្ដេញអ្នកចេញពីតំណែងរបស់អ្នក ហើយអ្នកនឹងត្រូវបានទម្លាក់ចុះពីមុខងាររបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងបណ្ដេញអ្នកចេញពីមុខតំណែង ហើយដកបុណ្យស័ក្ដិរបស់អ្នកទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបណ្តេញឯងពីដំណែងចេញ ហើយឯងនឹងត្រូវទំលាក់ចុះពីការងារទៅ អាល់គីតាប យើងនឹងបណ្ដេញអ្នកចេញពីមុខតំណែង ហើយដកបុណ្យស័ក្ដិរបស់អ្នកទៀតផង។ |
ប៉ុន្តែ ព្រះនឹងបំផ្លាញអ្នករហូតតទៅ ព្រះអង្គនឹងចាប់យកអ្នកទៅ ហើយកន្ត្រាក់អ្នកចេញពីជំរំ ព្រះអង្គនឹងដកអ្នកចេញពីទឹកដី របស់មនុស្សរស់នេះ។ –បង្អង់
ដូច្នេះ អស់ទាំងដើមឈើនៅផែនដីនឹងដឹងថា យើង គឺយេហូវ៉ា យើងបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានតម្កើងដើមឈើទាបឡើងវិញ យើងបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ ហើយឲ្យដើមឈើ ដែលស្វិតក្រៀមបានប៉ិចឡើងវិញ គឺយើង យេហូវ៉ានេះហើយ ដែលបានចេញវាចា ព្រមទាំងធ្វើការនេះ»។