អេសាយ 21:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានយកទឹកមកឲ្យពួកអ្នកដែលស្រេក ពួកអ្នកនៅស្រុកថេម៉ាបានយកអាហារ មកទទួលពួកអ្នកដែលរត់ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលរស់នៅដែនដីថេម៉ាអើយ ចូរយកទឹកមកជួបអ្នកដែលស្រេក ចូរទទួលអ្នកដែលរត់គេចជាមួយនឹងអាហាររបស់ខ្លួនចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកថេម៉ាអើយ ចូរយកទឹកទៅឲ្យអស់អ្នកដែលស្រេក ចូរនាំគ្នាយកអាហារទៅទទួល ជនភៀសខ្លួនទាំងនោះផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានយកទឹកមកឲ្យពួកអ្នកដែលស្រេក ពួកអ្នកនៅស្រុកថេម៉ាបានយកអាហារមកទទួលពួកអ្នកដែលរត់ អាល់គីតាប អ្នកស្រុកថេម៉ាអើយ ចូរយកទឹកទៅឲ្យអស់អ្នកដែលស្រេក ចូរនាំគ្នាយកអាហារទៅទទួល ជនភៀសខ្លួនទាំងនោះផង! |
ផ្ទុយទៅវិញ «បើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេបរិភោគចុះ បើគេស្រេក ចូរឲ្យផឹកទៅ ដ្បិតធ្វើដូច្នេះ ប្រៀបដូចជាអ្នកប្រមូលរងើកភ្លើងដាក់លើក្បាលរបស់គេ »។