ដ្បិតស្តេចមានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយវានារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច និងក្ងោកមកក្នុងបីឆ្នាំម្ដង។
អេសាយ 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លើអស់ទាំងនាវាស្រុកតើស៊ីស និងមកលើអស់ទាំងសំពៅដែលល្អប្រណីត។ ព្រះគម្ពីរខ្មែរសាកល ទាស់នឹងអស់ទាំងនាវានៃតើស៊ីស ក៏ទាស់នឹងអស់ទាំងសំពៅដ៏ល្អប្រណិតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពង្រាបសំពៅទាំងអស់នៅស្រុកតើស៊ីស និងពង្រាបនាវាដ៏ល្អប្រណីត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងលើអស់ទាំងនាវាស្រុកតើស៊ីស ហើយលើអ្វីៗទាំងអស់ដែលគាប់ដល់ភ្នែកដែរ អាល់គីតាប ពង្រាបសំពៅទាំងអស់នៅស្រុកតើស៊ីស និងពង្រាបនាវាដ៏ល្អប្រណីត។ |
ដ្បិតស្តេចមានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយវានារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច និងក្ងោកមកក្នុងបីឆ្នាំម្ដង។
នោះសណ្ឋានខ្ពស់របស់មនុស្ស នឹងត្រូវបង្ឱនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្ស ក៏នឹងត្រូវបន្ទាបចុះ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
នេះជាទំនាយអំពីដំណើរក្រុងទីរ៉ុស។ ឱនាវាពីស្រុកតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតក្រុងទីរ៉ុសត្រូវបំផ្លាញហើយ ឥតមានផ្ទះ ឬកន្លែងចូលសំចតណានៅសល់ឡើយ! គេបានឮដំណឹងនោះចាប់តាំងពីស្រុកគីប្រុស។
ឱពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតទីមាំមួនរបស់អ្នកបានត្រូវបំផ្លាញហើយ។
ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំយើង ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនាំពួកកូនប្រុសៗរបស់អ្នកមកពីស្រុកឆ្ងាយ មានទាំងមាសប្រាក់របស់គេមកជាមួយផង ព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតព្រះអង្គបានលើកតម្កើងអ្នកឡើង។
យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។
អស់ទាំងនាវាស្រុកតើស៊ីសជាពួកដឹកទំនិញអ្នក អ្នកបានចម្រើនជាពោរពេញឡើង ហើយបានថ្កុំថ្កើងយ៉ាងក្រៃលែងនៅកណ្ដាលសមុទ្រនោះ។
នោះអ្នករាល់គ្នាត្រូវបណ្តេញប្រជាជនដែលរស់ក្នុងស្រុកនោះទាំងអស់ ចេញពីមុខអ្នករាល់គ្នា ហើយបំផ្លាញអស់ទាំងរូបព្រះរបស់គេដែលធ្វើពីថ្ម និងបំផ្លាញរូបសិតរបស់គេដែលធ្វើពីលង្ហិន ព្រមទាំងកម្ទេចអស់ទាំងទីខ្ពស់របស់គេផង។
ឯពួកឈ្មួញនៅផែនដីនាំគ្នាយំ ហើយសោកសង្រេងនឹងក្រុងនេះ ដោយព្រោះគ្មានអ្នកណាទិញទំនិញរបស់គេទៀត
អស់ទាំងសត្វនៅក្នុងសមុទ្រ ដែលមានជីវិតរស់ ក៏ស្លាប់អស់មួយភាគបី ហើយអស់ទាំងនាវា ក៏ត្រូវបំផ្លាញមួយភាគបីដែរ។