អ្នកនោះ នឹងបោះដៃនៅកណ្ដាលស្រុកនោះ ដូចជាគេបោះដៃហែលទឹក ប៉ុន្តែ ព្រះយេហូវ៉ានឹងបំបាក់អំនួតអួតអាងរបស់គេ ព្រមទាំងល្បិចកលនៃដៃរបស់គេដែរ។
អេសាយ 2:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មកលើអស់ទាំងប៉មយ៉ាងខ្ពស់ និងកំផែងមានគ្រឿងចម្បាំង ព្រះគម្ពីរខ្មែរសាកល ទាស់នឹងអស់ទាំងប៉មដ៏ខ្ពស់ ទាស់នឹងអស់ទាំងកំពែងដ៏រឹងមាំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពង្រាបប៉មដ៏ខ្ពស់ៗ ពង្រាបកំពែងដ៏រឹងមាំទាំងប៉ុន្មាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មកលើអស់ទាំងប៉មយ៉ាងខ្ពស់ នឹងកំផែងមានគ្រឿងចំបាំង អាល់គីតាប ពង្រាបប៉មដ៏ខ្ពស់ៗ ពង្រាបកំពែងដ៏រឹងមាំទាំងប៉ុន្មាន។ |
អ្នកនោះ នឹងបោះដៃនៅកណ្ដាលស្រុកនោះ ដូចជាគេបោះដៃហែលទឹក ប៉ុន្តែ ព្រះយេហូវ៉ានឹងបំបាក់អំនួតអួតអាងរបស់គេ ព្រមទាំងល្បិចកលនៃដៃរបស់គេដែរ។
ឯបន្ទាយយ៉ាងខ្ពស់នៅលើកំផែងអ្នកនោះ នឹងត្រូវផ្ដួលរំលំ ទម្លាក់ចុះរាបដល់ដី ឲ្យក្លាយជាធូលី។
មានជ្រោះ និងផ្លូវទឹកនៅលើគ្រប់ទាំងភ្នំធំខ្ពស់ និងភ្នំតូចទាំងប៉ុន្មាន គឺក្នុងគ្រាដែលមានការប្រហារជីវិតយ៉ាងធំ ក្នុងកាលដែលអស់ទាំងប៉មរលំមកនោះ។
ជាថ្ងៃឮសំឡេងត្រែ និងសម្រែកសឹកសង្គ្រាម ច្បាំងនឹងក្រុងដែលមានកំផែងការពារ ហើយទាស់នឹងប៉មខ្ពស់ៗ។