អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។
អេសាយ 19:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានការអ្វីសម្រាប់ឲ្យសាសន៍អេស៊ីព្ទអាចធ្វើបានឡើយ ទោះជាក្បាល ឬកន្ទុយ ជាមែក ឬធាង។ ព្រះគម្ពីរខ្មែរសាកល គ្មានអ្វីដែលអាចធ្វើបានសម្រាប់អេហ្ស៊ីបឡើយ ទោះបីជាក្បាល ឬកន្ទុយ ធាងលម៉ើ ឬដើមត្រែងក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅស្រុកអេស៊ីប ចាប់ពីអ្នកធំរហូតដល់អ្នកតូច ចាប់ពីមនុស្សចេះដឹងរហូតដល់មនុស្សខ្លៅ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនឹងគ្មានការអ្វីសំរាប់ឲ្យសាសន៍អេស៊ីព្ទធ្វើ ដែលទោះជាក្បាល ឬកន្ទុយ ជាមែកឬធាង នឹងអាចធ្វើបាន នោះឡើយ។ អាល់គីតាប នៅស្រុកអេស៊ីប ចាប់ពីអ្នកធំរហូតដល់អ្នកតូច ចាប់ពីមនុស្សចេះដឹងរហូតដល់មនុស្សខ្លៅ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។ |
អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។
រីឯបណ្ដាជនទាំងឡាយ គេមិនបានវិលមកឯព្រះ ដែលព្រះអង្គបានវាយផ្ចាលគេ ក៏មិនស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារឡើយ។
ទោះបើដើមល្វាមិនមានផ្កា ទំពាំងបាយជូរឥតមានផ្លែ ដើមអូលីវមិនបញ្ចេញប្រេង ស្រែចម្ការឥតបង្កើតផល ហ្វូងចៀមត្រូវបាត់ចេញពីក្រោល និងគ្មានគោនៅក្នុងឃ្នងក៏ដោយ
យើងក៏បង្គាប់ឲ្យមានអំណត់អត់ភ្លៀងនៅក្នុងស្រុក ហើយនៅលើភ្នំ ឲ្យឥតមានស្រូវ ទឹកទំពាំងបាយជូរ ប្រេង ឬផលដែលកើតពីដីមក ក៏មិនឲ្យធ្លាក់លើមនុស្ស លើសត្វ ឬលើការដែលដៃមនុស្សធ្វើនោះផង"»។